ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរទៅ​ទិញ​បាយ​ហូប ត្រូវ​អ្នក​ស្រវឹង​បើកឡាន​បុក​ស្លា.ប់

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុគ្គលិក​កាស៊ីណូ​ម្នាក់​បាន​ស្លាប់ ខណៈ​មិត្តភក្តិ​បញ្ជូន​ដល់​មន្ទីរពេទ្យ មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ដើរទៅ​រក​ទិញ​អាហារ ហើយ​ត្រូវ​ជន​ប្រមឹក​បើករថយន្ត​កាម​រី​ឆ្លាម​បុក​រះ​ប៉ើង​ជិត​១០​ម៉ែត្រ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ រីឯ​២​នាក់​ផ្សេង​ទៀត​របួសស្រាល​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១…

ខេត្តស្វាយរៀង ៖ បុគ្គលិក​កាស៊ីណូ​ម្នាក់​បាន​ស្លាប់ ខណៈ​មិត្តភក្តិ​បញ្ជូន​ដល់​មន្ទីរពេទ្យ មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ដើរទៅ​រក​ទិញ​អាហារ ហើយ​ត្រូវ​ជន​ប្រមឹក​បើករថយន្ត​កាម​រី​ឆ្លាម​បុក​រះ​ប៉ើង​ជិត​១០​ម៉ែត្រ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ រីឯ​២​នាក់​ផ្សេង​ទៀត​របួសស្រាល​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៤៥​នាទី យប់​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​១៦៦-១៦៧ ស្ថិត​ក្នុងភូមិ បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​១​គ្រឿង​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ បាត់ដំបង 2A-0588 បើកបរ​ពី​លិចទៅ​កើត​យ៉ាង​លឿន​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ជោគ​ជាំ បើក​រេ​ពេញ​ផ្លូវ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បុក​អ្នក​ថ្មើរជើង​ម្នាក់​ពេញទំហឹង ចំពាក់​កណ្តាល​រថយន្ត​ប៉ើង​ទៅ​មុខ​ចម្ងាយ​ប្រមាណ​១០​ម៉ែត្រ បែកក្បាល​បាក់​ចង្កេះ សន្លប់​នៅ​នឹង​កន្លែង ហើយ​បាន​ជ្រុល​ទៅ​បុក និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​អ៊ែ​រ​ប្លែក ពណ៌​ខៀវ ពាក់​ស្លាក​លេខ 06.B6.250.92 (​ស្លាក​លេខ​វៀតណាម​) ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​បាន​បុក​ពីក្រោយ​ពេញទំហឹង​ដួល​បោក​ទៅ​លើ​ថ្នល់​បណ្តាល​ឲ្យ​ជនជាតិ​វៀតណាម​ស្រី​ប្រុស​២​នាក់ រង​របួស​រលាត់​ដៃជើង​ស្រាល​។

ខណៈនោះ​ជន​បង្ក​បាន​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល​បន្សល់​ទុក​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ​។ រីឯ​សមត្ថកិច្ច​នគរបាល​ក្រុង​បា​វិត​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ជា តារា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​បុ​គ្ក​លិ​ក កាស៊ីណូ ពិភព​ថ្មី មាន​ទីលំនៅ​ភូមិ​ត្រពាំង​ខ្នា ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ រង​របួស​ធ្ងន់ធ្ងរ ហើយ​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពន្លឺ​បូព៌ា ស្ថិត​នៅ​ក្នុងភូមិ​តា​ពៅ សង្កាត់​បា​វិត ក្រុង​បា​វិត រីឯ​ជនជាតិ​វៀតណាម​០២​នាក់​ទៀត សមត្ថកិច្ច​មិន​បាន​ប្រាប់​អត្តសញ្ញាណ​នោះ​ទេ​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ ផេ ពន្លក ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​យោធា មាន​ទីលំនៅ​ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ បាន​តម្កល់​ទុក​នៅ​វត្ត​ពោធិ៍​ថ្មី (​ហៅ​វត្ត​បា​វិត​) រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​ជន​រង​គ្រោះ​ជនជាតិ​វៀតណាម ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បូព៌ា ដើម្បី​លាង​របួស និង​ព្យាបាល​។ ក្រោយ​ពី​ធ្វើការ​វាស់វែង​សមត្ថកិច្ច​បាន​វត្ថុ​តាង​ទាំង​ពីរ​គ្រឿង​យក​ទៅ​រក្សា​ទុក​នៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​បា​វិត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ