ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី​ណាខ្លះ​រចនា​ស្នាម​សាក់​លើ​ដងខ្លួន?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​ស្រី​មួយ​ចំនួន​បាន​រចនា​ស្នាម​សាក់​លើ​ដងខ្លួន​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន ។ ចំពោះ​យុវវ័យ​មួយ​ចំនួន​ក៏​ចូល​ចិត្ត​ចាក់​សាក់​ដែរ ។ ដូច្នេះ​ហើយ​ទើប​ទីតាំង​សម្រាប់​ចាក់​សាក់​បាន​រីកសាយ​បន្ត​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង ។ តើ​តារា​ណាខ្លះ​ចាក់​សាក់ ?…

រាជធានី​ភ្នំពេញ ៖ តារា​ស្រី​មួយ​ចំនួន​បាន​រចនា​ស្នាម​សាក់​លើ​ដងខ្លួន​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន ។ ចំពោះ​យុវវ័យ​មួយ​ចំនួន​ក៏​ចូល​ចិត្ត​ចាក់​សាក់​ដែរ ។ ដូច្នេះ​ហើយ​ទើប​ទីតាំង​សម្រាប់​ចាក់​សាក់​បាន​រីកសាយ​បន្ត​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង ។

តើ​តារា​ណាខ្លះ​ចាក់​សាក់ ?
កញ្ញា​និយម​ភាព​សិច​ស៊ីពេជ្រ អា​វី​ហ្សា បាន​រំលេច​ស្នាម​សាក់​ផ្នែក​ខាងក្រោយ​នៃ​ស្មា​របស់​ខ្លួន​ដោយ​មើលទៅ​ជា​ប្រភេទ​សាក់​បែប​ខ្មែរ​។ មិនដឹង​ថា​នាង​ទ្រាំ​ការ​ឈឺចាប់​ប៉ុន​ណា​ទេ​នៅ​ពេល​រង​ម្ជុលចាក់​ដោត​រាង​កាយ​សាច់​សបែប​នេះ​។ អា​វី​ហ្សា​តាំងពី​ចាក់​សាក់​មក​រមែង​រំលេច​ឱ្យ​គេ​ឃើញ​គ្រប់​សកម្មភាព​ទៅ​ណា​មក​ណា ។

អ្នក​នាង​ទូច ស្រី​លក្ខណ៍ បង្ហាញ​ស្នាម​សាក់​ស្រស់​ស្អាត​គួរ​ឱ្យ​ចង់​គយគន់ ។

កញ្ញា​សឿ​ន ផា​ន​ផា​ភួង បាន​រំលេច​ឈ្មោះ​របស់​នាង​នៅ​លើ​ស្មា​ខាងក្រោយ តាម​រយៈ​ការ​សាក់​ដែរ ។ តារា​ស្រី​ម្នាក់​នេះ​តាំងពី​ឡើង​កូដ​មក​លេងខ្លួន​គួរ​ឲ្យ​ទាក់ទាញ​ខុស​ពី ដំបូង​ៗ ។ ផា​ភួង និយាយ​ថា​នាង​សាក់​នេះ​គ្រាន់តែ​មើលទៅ​ឲ្យ​ប្លែក ណាមួយ​នេះ​ជា​ឈ្មោះ​ត្រកូល​របស់​នាង​ទើប​គិត​ថា​មិន​ខុស​អ្វី ណាមួយ​សម​ស្រប​តាម​ការ​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ ។

ក្រៅពី​តារា​ទាំង​បី​ដួង​នេះ​គេ​ឃើញ​តារា​ល្បី​មួយ​ចំនួន​ទៀត​ដែរ​បាន​សាក់​លើ​ដងខ្លួន​ដូច​ជា​សូ​ដា នី​តា​, ទឹម រ​ដ្ឋា​, ញឹ​ម ចាន់​ថន និង​តូ​តា ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ