ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​ពី​នេះ​ពី​នោះ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

លី​បង់​ពង្រាយ​ទ័ព​តាម​ព្រំដែន​អ៊ី​ស្រា​អែ​ល មេទ័ព​លី​បង់​បាន​ចេញ​បញ្ជា​ឲ្យ​ដាក់​ពង្រាយ​កងទ័ព​នៅ​តាម​ព្រំដែន​របស់​អ៊ី​ស្រា​អែ​ល ដើម្បី​ការពារ​ការ​គំរាមកំហែង​នានា​ដែល​អាច​កើតឡើង​ជាយថាហេតុ ។ សារមន្ទីរ​សម្ភារៈ​បន្ទប់ទឹក «Sulabh International Museum of Toilets»…

លី​បង់​ពង្រាយ​ទ័ព​តាម​ព្រំដែន​អ៊ី​ស្រា​អែ​ល

មេទ័ព​លី​បង់​បាន​ចេញ​បញ្ជា​ឲ្យ​ដាក់​ពង្រាយ​កងទ័ព​នៅ​តាម​ព្រំដែន​របស់​អ៊ី​ស្រា​អែ​ល ដើម្បី​ការពារ​ការ​គំរាមកំហែង​នានា​ដែល​អាច​កើតឡើង​ជាយថាហេតុ ។

សារមន្ទីរ​សម្ភារៈ​បន្ទប់ទឹក
«Sulabh International Museum of Toilets» ជា​សារមន្ទីរ​ផ្នែក​បន្ទប់ទឹក​នៅ​ក្រុង​ញូ​វ​ដេ​លី ប្រទេស​ឥណ្ឌា​បាន​បង្កើត​ឡើង​ដើម្បី​ផ្ដល់​ចំណេះដឹង​លើ​រឿង​បង្គន់​ដល់​ពលរដ្ឋ​ឥណ្ឌា ។

ភ្នំភ្លើង «Agung» បាន​ផ្ទុះ​នៅ​ឥណ្ឌូ​ណេ​ស៊ី
ភ្នំភ្លើង «Agung» នៅ​លើ​កោះ​បាលី​បាន​ផ្ទុះ ដោយ​បាញ់​ផ្សែង​ឡើង​លើ​ជា​ច្រើន​ពាន់​ម៉ែត្រ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

ភ្ជាប់​ប្រព័ន្ធ​អគ្គិសនី​នៅ​ទូ​ទាំង​ប្រទេស​អ៊ី​រ៉ា​ក់
ក្រុមហ៊ុន​អគ្គិសនី​ស្វយ័ត «General Electric» របស់​អា​មេ​រិ​កបាន​ចុះហត្ថលេខា​ព្រម​ព្រៀង​លើ​ការ​ភ្ជាប់​ប្រព័ន្ធ​ចរន្តអគ្គិសនី នៅ​ទូ​ទាំង​ប្រទេស​អ៊ី​រ៉ា​ក់ ។

អាវទ្រនាប់​អាច​ពង្រីក​សុដន់​តាម​ចំណង់ចិត្ត
អាវទ្រនាប់​អច្ឆរិយៈ​នេះ​ជា​ផលិតផល​មួយ​អាច​ពង្រីក​សុដន់​តាម​ចំណង់ចិត្ត​ពី​ទំហំ «A» ទៅ «D» ដោយ​មិន​ចាំបាច់​វះកាត់​ពង្រីក​សុដន់ ។

ទ័ព​មី​យ៉ា​ន់​ម៉ា​សម្លាប់​ប្រល័យពូជសាសន៍​លើ​ជន​រ៉ូ​ហ៊ីង​យ៉ា
អា​មេ​រិ​កបាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ការ​ប្រតិបត្តិរ​បស់ទ័ព​មី​យ៉ា​ន់ម៉ា​​ទៅ​លើ​ក្រុម​រ៉ូ​ហ៊ី​ង​យ៉ា នៅ​រដ្ឋ​យ៉ា​ខៃ​គឺជា​ការ​សម្លាប់​ប្រល័យពូជសាសន៍ ។

ត្រាំ​លើកលែងទោស​ដល់​មាន់ទោ
ប្រធានាធិបតី​អា​មេ​រិ​កបាន​ប្រារព្ធ​ពិធី​លើកលែងទោស​មាន់ទោ​នៅ​ឯ​សេត​វិមាន ព្រោះ​ជា​ថ្ងៃ​អភ័យទោស​លើ​សត្វ​ដែល​រៀបចំ​ឡើងជា​រៀង​រាល់​ឆ្នាំ ។

កូរ៉េ​ខាងត្បូង​អាច​ផ្អាក​ធ្វើ​សមយុទ្ធ​ជាមួយ​អា​មេ​រិ​ក
កូរ៉េ​ខាងត្បូង​កំពុង​ពិចារណា​លុប​ចោលការ​ធ្វើ​សមយុទ្ធ​ប្រចាំឆ្នាំ​ជាមួយ​កងទ័ព​អា​មេ​រិ​ក​នៅ​ដើមឆ្នាំ ២០១៨​នេះ ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​ជាមួយ​កូរ៉េ​ខាងជើង ។

រថយន្ត​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ
«Nuna 9» ជា​រថយន្ត​ប្រើ​ពន្លឺព្រះអាទិត្យ កំពុង​ស្ថិត​ក្នុង​ការ​ប្រណាំង​រថយន្ត​ក្នុង​កម្មវិធី «Bridgestone World Challenge» នៅ​ប្រទេស​អូស្ត្រាលី និង​ជា​សមិទ្ធិ​ផល​របស់​ហូ​ឡង់។

ទៅ​អនាគត​នឹង​មាន​រថយន្ត​មាន​សំឡេង​ដូច​ទា
ក្នុង​ពេល​អនាគត​អ្នក​ស្រាវជ្រាវ​ពី​មា​ហា វិទ្យាល័យ​«​ស៊ុ​ង​ស៊ី​ល​» នៅ​ក្រុង​សេ​អ៊ូ​ល កូរ៉េ​ខាងត្បូង​នឹង​ច្នៃប្រឌិត​រថយន្ត​មាន​សំឡេង​ដូច​សត្វ​ទា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ