ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​បង្ហាញ​ម៉ូ​ដរ​ក​ចំណូលបាន​ខ្ពស់​ជាងគេ​

6 ឆ្នាំ មុន

បើ​និយាយ​ពី​អាជីព​ក្នុង​ក្តី​សុបិន​របស់​ស្ត្រី​ជា​ច្រើន​នាក់ មាន​មួយ​ក្នុង​ចំណោម​នោះ​ជា​អាជីព​បង្ហាញ​ម៉ូ​ដ ព្រោះ​បាន​ស្លៀកពាក់​ឈុត​ស្រស់​ស្អាត​គួរ​ឱ្យ​គយគន់​នៅ​លើ​វេទិកា​បង្ហាញ​ម៉ូ​ដ​នៅ​ទូ​ទាំង​ប្រទេស រួម​ទាំង​នៅ​បរទេស​អាច​បង្កើត​កេរ្តិ៍ឈ្មោះ​ដ៏​ល្បី​នៅ​លើ​ពិភពលោក និង​មាន​ប្រាក់​ចំណូល​ខ្ពស់ ។ ទស្សនាវដ្តី​«Forbes» បាន​រៀប​ចំណាត់ថ្នាក់​តារា​បង្ហាញ​ម៉ូ​ដ​មាន​ចំណូល​ខ្ពស់​ប្រចាំឆ្នាំ​២០១៧ ចំនួន​១០​ចំណាត់ថ្នាក់​សុទ្ធ​សឹង​ជា​តារា​បង្ហាញ​ម៉ូ​ដ​កម្រិត​ពិភពលោក​ស្រស់​ស្អាត ។…

បើ​និយាយ​ពី​អាជីព​ក្នុង​ក្តី​សុបិន​របស់​ស្ត្រី​ជា​ច្រើន​នាក់ មាន​មួយ​ក្នុង​ចំណោម​នោះ​ជា​អាជីព​បង្ហាញ​ម៉ូ​ដ ព្រោះ​បាន​ស្លៀកពាក់​ឈុត​ស្រស់​ស្អាត​គួរ​ឱ្យ​គយគន់​នៅ​លើ​វេទិកា​បង្ហាញ​ម៉ូ​ដ​នៅ​ទូ​ទាំង​ប្រទេស រួម​ទាំង​នៅ​បរទេស​អាច​បង្កើត​កេរ្តិ៍ឈ្មោះ​ដ៏​ល្បី​នៅ​លើ​ពិភពលោក និង​មាន​ប្រាក់​ចំណូល​ខ្ពស់ ។

ទស្សនាវដ្តី​«Forbes» បាន​រៀប​ចំណាត់ថ្នាក់​តារា​បង្ហាញ​ម៉ូ​ដ​មាន​ចំណូល​ខ្ពស់​ប្រចាំឆ្នាំ​២០១៧ ចំនួន​១០​ចំណាត់ថ្នាក់​សុទ្ធ​សឹង​ជា​តារា​បង្ហាញ​ម៉ូ​ដ​កម្រិត​ពិភពលោក​ស្រស់​ស្អាត ។

១-​នាង Kendall Jenner អាយុ​២២​ឆ្នាំ ជាតា​រា​មាន​ប្រាក់​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០១៧ រក​បាន​២២​លាន​ដុល្លារ ភាគច្រើន​បាន​ពី​ការ​ដើរ​បង្ហាញ​ម៉ូ​ដ និង​ចុះ​កិច្ចសន្យា​ជា​មួ​​យ​ក្រុម​ហ៊ុន​ឧបត្ថម្ភ​នានា រួម​មាន​ក្រុមហ៊ុន Estee Lauder, La Perla និង Gisele ជាដើម ។

២-​នាង Gisele Bundchen អាយុ​៣៧​ឆ្នាំ រក​ចំណូល​បាន​១៧,៥​លាន​ដុល្លារ ប្រចាំឆ្នាំ​២០១៧ ដោយ​ចុះ​កិច្ចសន្យា​ឱ្យ​ក្រុមហ៊ុន​ឧបត្ថម្ភ​នានា​ដូច​ជា Carolina Herrera, Arezzo Shoes និង Vivara Jewelry ។

៣-​នាង​Chrissy Teigen អាយុ​៣១​ឆ្នាំ ជា​តារា​បង្ហាញ​ម៉ូ​ដ​កូនកាត់​ថៃ​-​ន័​រ​វែ​ស ចាប់ផ្តើម​ល្បីឈ្មោះ​ពី​ការ​បង្ហាញ​ម៉ូ​ដ​ឈុត​ហែល​ទឹក​ឱ្យ​ទស្សនាវដ្តី Sports Illustrated ទទួល​បាន​ចំណូល​១៣,៥​លាន​ដុល្លារ ។

៤-​នាង Adriana Lima អាយុ​៣៦​ឆ្នាំ ជា​តារា​បង្ហាញ​ម៉ូ​ដ​អស់​រយៈពេល​យ៉ាង​យូរ និង​ចុះ​កិច្ចសន្យា​ជា​តារា​បង្ហាញ​ម៉ូ​ដ​ឱ្យ​ក្រុមហ៊ុន Victoria’s Secret តាំងពី​ឆ្នាំ​២០០០​កន្លង​មក រក​ចំណូល​បាន​១០,៥​លាន​ដុល្លារ ។

៥-​នាង Gigi Hadid អាយុ​២២​ឆ្នាំ មាន​ប្រាក់​ចំណូល​៩,៥​លាន​ដុល្លារ ។ ចំណូល​ភាគ​ច្រើន​បាន​ពី​ការ​ដើរ​បង្ហាញ​ម៉ូ​ដ រួម​ទាំង​ចុះ​កិច្ចសន្យា​ឲ្យ​ក្រុមហ៊ុន​ឧបត្ថម្ភ​ជា​ច្រើន​រួម​មាន Maybelline, Tommy Hifiger, BMW, Eviar និង Vrsace ។

៦-​នាង Rosie Huntington Whiteley អាយុ​៣០​ឆ្នាំ បច្ចុប្បន្ន​មានកូន​ម្នាក់ ប៉ុន្តែ​រូបរាង​នៅ​តែ​ស្រស់​ស្អាត និង​ជា​តារា​បង្ហាញ​ម៉ូ​ដ​អាជីព​រក​ចំណូល​បាន​៩,៥​លាន​ដុល្លារ ។

៧-​នាង Karlie Kloss អាយុ​២៥​ឆ្នាំ មាន​ចំណូល​៩​លាន​ដុល្លារ ពី​ការ​ដើរ​បង្ហាញ​ម៉ូ​ដ និង​បំពេញការងារ​នៅ​ក្នុង​មជ្ឈដ្ឋាន​បង្ហាញ​ម៉ូ​ដ​តាំងពី​នៅ​អាយុ​១៦​ឆ្នាំ ។

៨-​នាង Liu Wen អាយុ​២៩​ឆ្នាំ ជា​តារា​បង្ហាញ​ម៉ូ​ដ​ជនជាតិ​អាស៊ី​ដំបូង បាន​ដើរ​បង្ហាញ​ម៉ូ​ដ​ជាមួយ Victoria’s Secret រក​ចំណូល​បាន​៦,៥​លាន​ដុល្លារ ។

៩-​នាង Bella Hadid អាយុ​២១​ឆ្នាំ​មាន​ស្នាដៃ​ក្នុង​មជ្ឈដ្ឋាន​ម៉ូ​ដ​ច្រើន ។ នាង​បង្ហាញ​ម៉ូ​ដ​ឲ្យ​ទស្សនាវដ្តី​ជា​ច្រើន​មាន​ចំណូល​៦​លាន​ដុល្លារ ។

១០-​នាង Ashley Graham អាយុ​២៩​ឆ្នាំ ធ្លាប់​ដើរ​បង្ហាញ​ម៉ូ​ដ​ឱ្យ​ក្រុមហ៊ុន​ជា​ច្រើន ក្រៅពី​នេះ​មាន​ស្នាដៃ​ដ៏​លេចធ្លោ​ជា​ច្រើន​ក្នុង​មជ្ឈដ្ឋាន​ម៉ូ​ដ មាន​ប្រាក់​ចំណូល​៥,៥​លាន​ដុល្លារ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ