ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំជោរ! ចាប់​ផ្សឹក​លោកសង្ឃុនេះ​​ទាំងយប់

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ និង​មានការ​អនុញ្ញាត​ពី​លោក​ស្នងការដ្ឋាន​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការ​រង​ទទួល​ផែន​សន្តិសុខ​បាន​ដឹកនាំ​កម្លាំង​ផែន​សន្តិសុខ ចុះ​សហការ​ជាមួយកម្លាំង​ប៉ុស្តិ៍​មូលដ្ឋាន ដោយ​មានការ​ចូលរួម​ពី​ព្រះ​អនុគណ​ក្រុង​សៀមរាប…

ខេត្តសៀមរាប ៖ តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ និង​មានការ​អនុញ្ញាត​ពី​លោក​ស្នងការដ្ឋាន​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការ​រង​ទទួល​ផែន​សន្តិសុខ​បាន​ដឹកនាំ​កម្លាំង​ផែន​សន្តិសុខ ចុះ​សហការ​ជាមួយកម្លាំង​ប៉ុស្តិ៍​មូលដ្ឋាន ដោយ​មានការ​ចូលរួម​ពី​ព្រះ​អនុគណ​ក្រុង​សៀមរាប ព្រះ​វិន័យធរ​ក្រុង មន្ត្រី​ធម្មការ​ក្រុង បាន​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជន​ក្លែងបន្លំ​ជា​សង្ឃ​២​នាក់ នាំ​យក​មក​វត្ត​គោក​ចក ដើម្បី​ធ្វើការ​ផ្សឹក​ទាំង​យប់ រួច​ប្រគល់​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់ ។ បានជា​នាំ​ខ្លួន​មក​វត្ត​ដើម្បី​ចាប់​ផ្សឹក​នោះ ដំបូង​ស្មានថា ​ជា​សង្ឃ តែ​ក្រោយ​ពេល​នាំ​មក​សាកសួរ​ទើប​ដឹង​ថា​ ជា​ជន​ក្លែងបន្លំ​ប៉ុណ្ណោះ ។

ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ ធ្នូ ខណៈ​ដែល​ជន​ទាំង​២ ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​មួយ​នៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។ តាម​សេចក្តីរាយការណ៍​ថា ដោយសារ​តែ​ពលរដ្ឋ​ឃើញ​សង្ឃ​គួរ​ឱ្យ​សង្ស័យ ស្នាក់​នៅ​បន្ទប់​ជួល​គ្មាន​វត្ត​អារាម និង​ដើរ​បិណ្ឌបាត​តាម​ភូមិ ទើប​រាយការណ៍ ។ លុះ​ពេល​ឆែកឆេរ​ទើប​ដឹង​ថា​សង្ឃ​ក្លែងក្លាយ​មាន​ទាំង​សារធាតុ​ញៀន​ក្នុង​ខ្លួន​ផង​ដែរ ។
ជន​ទាំង​២​ម្នាក់​ឈ្មោះ វិ​ន សំណាង អាយុ​២៧​ឆ្នាំ ទីលំនៅ​ភូមិ​អញ្ចាញ​សំរោង ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយ មានជ័យ និង​ម្នាក់​ទៀត​ឈ្មោះ អឿ​ន អ៊​ត់ អាយុ​១៧​ឆ្នាំ ទីលំនៅ​ភូមិ​សឿ សង្កាត់​ល្វា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក​បាន​បន្ត​ថា ក្រោយ​ពី​បាន​ធ្វើការ​ឃាត់ខ្លួន និង​នាំ​ទៅ​ផ្សឹក​តាម​វិន័យ​ព្រះពុទ្ធ​សាសនា​រួច ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​យក​ទៅ​ធ្វើតេស្ដ​ទឹកនោម លទ្ធផល​ឃើញ​វិជ្ជមាន​លើ​ឈ្មោះ វិ​ន សំណាង ព្រមទាំង​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​ប្រើប្រាស់់​គ្រឿងញៀន​ប្រាកដ​មែន ។ ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​ប្រគល់​ឱ្យ​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត យក​ទៅ​សួរនាំ​បន្ត រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ