ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ពន្លះ​ម៉ូតូ​បុក​គ្នា​លាន់​រន្ទះ​នៅ​ស្រុក​ស្វាយ​ទាប

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មនុស្ស​ប្រុស​-​ស្រី​៤​នាក់ រង​របួសធ្ងន់​ស្រាល​សន្លប់​រដូករណែល​ពេញ​ថ្នល់ជាតិ បណ្តាល​ឲ្យ​ម៉ូតូ​ទាំង​២​គ្រឿង ដួល​បោក​ទៅ​លើ​ថ្នល់​លាន់​ដូច​រន្ទះ ។ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​កាលី​វេលា​ម៉ោង​៦​និង​២០​នាទី​យប់​ថ្ងៃ​អង្គា​រ៍ ទី​១២ ខែ​ឆ្នូ…

ខេត្តស្វាយរៀង ៖ មនុស្ស​ប្រុស​-​ស្រី​៤​នាក់ រង​របួសធ្ងន់​ស្រាល​សន្លប់​រដូករណែល​ពេញ​ថ្នល់ជាតិ បណ្តាល​ឲ្យ​ម៉ូតូ​ទាំង​២​គ្រឿង ដួល​បោក​ទៅ​លើ​ថ្នល់​លាន់​ដូច​រន្ទះ ។ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​កាលី​វេលា​ម៉ោង​៦​និង​២០​នាទី​យប់​ថ្ងៃ​អង្គា​រ៍ ទី​១២ ខែ​ឆ្នូ ឆ្នាំ​២០១៧​នៅ​លើក​កំណាត់​ផ្លូវជាតិ​លេខ​១ នៅ​ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​133>134 ភូមិ​ព្រៃ​ស​ម្ភ័​រ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ម៉ូតូ​មួយ​គ្រឿង​ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ​១BL-២២១៣ បើកបរ​ដោយ​ឈ្មោះ​ថន វាសនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ មាន​ទីលំនៅ ភូមិ​ទួល​អង្គប់ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប របួសធ្ងន់​សន្លប់​នៅ​នឹង​កន្លែង​(​មិន​ពាក់មួក​) មាន​អ្នក​រួម​ដំណើរ​០២​នាក់ អ្នក​រួម​ដំណើរ​ទី​ម្នាក់​ឈ្មោះ សូរ យ៉ុ​ង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ ទីលំនៅ​ភូមិ​ទាហាន សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង របួសស្រាល (​មិន​ពាក់មួក​) និង​ម្នាក់​ទៀត​ឈ្មោះ​សុខ សាំ ភេទ​ស្រី អាយុ​៥២​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​ទាហាន សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង​របួសស្រាល​(​មិន​ពាក់មួក​)​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បត់​ឆ្វេង​ស្រប​ពេល​ម៉ូតូ​ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ស្លាក​លេខ ស្វាយ​រៀង​១K -0903 (​មិន​ពាក់មួក​សុវត្ថិភាព​) បើក​ស្រប​ទិស​គ្នា​បាន​បុក​ពេញទំហឹង​ដួល​បោក​ទៅ​លើ​ថ្នល់ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ស្រាល​តែ​ម្តង ។
ជន​រង​គ្រោះ​ជិះ​ម៉ូតូ​សង់​២០១៧​ឈ្មោះ​ម៉ាង វី​នា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្មករ មាន​ទីលំនៅ ភូមិ​ត្រពាំង​ថ្កូវ ឃុំ​ពងទឹក ស្រុក​រំដួល រង​របួសធ្ងន់​សន្លប់​នៅ​នឹង​កន្លែង ។

បន្ទាប់​សមត្ថកិច្ច​បាន​បញ្ជូន​ជន​រង​គ្រោះ​ទាំង​៤​នាក់​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្វាយ​ទាប​ដើម្បី​សង្គ្រោះ ។ មូលហេតុ អ្នកបើកបរ​ម៉ូតូ​ស៊េរី​ឆ្នាំ​២០១២ បត់​ឆ្វេង​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ និង​គ្មាន​ពាក់មួក​សុវត្ថិភាព ។ ក្រោយ​ពី​ធ្វើការ​វាស់វែង​រួច ម៉ូតូ​ទាំង​០២​គ្រឿង​នគ​បាល​ជំនាញ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប ដើម្បី​ដោះស្រាយ​តាម​តាម​នីតិ​វិធិ​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ