ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បង្ក្រាប​ទីតាំង ហ្គេ​ម​បា.ញ់​ត្រី​ខុសច្បាប់

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ខេត្តសៀមរាប បាន​ចុះ​បង្ក្រាប​ទីតាំង​ភ្នាល់​ល្បែងស៊ីសង​ខុសច្បាប់ និង​រៀបចំ​ដំឡើង​ម៉ាស៊ីន​លេងល្បែង​ស៊ីសង​ខុសច្បាប់ នៅ​ក្នុង​ក្រុង​សៀមរាប ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​លោក បណ្ឌិត ឃឹម ប៊ុ​ន​សុង…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ខេត្តសៀមរាប បាន​ចុះ​បង្ក្រាប​ទីតាំង​ភ្នាល់​ល្បែងស៊ីសង​ខុសច្បាប់ និង​រៀបចំ​ដំឡើង​ម៉ាស៊ីន​លេងល្បែង​ស៊ីសង​ខុសច្បាប់ នៅ​ក្នុង​ក្រុង​សៀមរាប ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​លោក បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​លោក​ឧត្តមសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្តសៀមរាប ដឹកនាំ​កម្លាំង ដោយ​លោក​វរសេនីយ៍ទោ តូច សុគន្ធ នាយការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ខេត្ត និង​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក សំ​រិ​ទ្ធ សុ​ខុន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចុះ​បង្ក្រាប​ទីតាំង​បើក​ភ្នាល់​ល្បែងស៊ីសង​ខុសច្បាប់​(​ហ្គែ​ម​បាញ់​ត្រី​) មួយ​កន្លែង និង​បាន​ឃាត់ខ្លួន​មនុស្ស ប្រុស ស្រី ចំនួន ០៧​នាក់ រួម​នឹង​វត្ថុ​តាង​ទូ​បាញ់​ត្រី​ចំនួន ០៣​ទូ រួច​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការ​នគរបាល​ខេ ត្ត​ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់​។

ហេតុ​ការ​បង្ក្រាប​ល្បែងស៊ីសង​(​បាញ់​ត្រី​)​ខុសច្បាប់​បាន​ធ្វើ​ឡើង នៅ​វេលា​ម៉ោង​ប្រហែល​១០ និង​១៥​នាទី ថ្ងៃ​ទី​១១ ធ្នូ ២០១៧ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​។ លោក​វរសេនីយ៍ទោ តូច សុគន្ធ នាយការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ខេត្ត បាន​ប្រាប់​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់ លោក បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​លោក​ឧត្តមសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្តសៀមរាប បានឱ្យ​លោក​ដឹកនាំ​កម្លាំង ចុះ​បង្ក្រាប​ទីតាំង​បើក​ភ្នាល់​ល្បែងស៊ីសង​ខុសច្បាប់ (​ហ្គែ​ម​បាញ់​ត្រី​) មួយ​កន្លែង ដោយ​មានការ​ចូលរួម​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក សំ​រិ​ទ្ធ សុ​ខុន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប ចុះ​បង្ក្រាប​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​មនុស្ស ប្រុស​ស្រី ចំនួន​០៧​នាក់ រួម​នឹង​វត្ថុ​តាង​ទូ​បាញ់​ត្រី​ចំនួន​០៣​ទូ រួច​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់​។

លោក​បាន​បន្ត​ថា ជនសង្ស័យ ប្រុស ស្រី​ទាំង​០៧​នាក់​ក្នុង​នោះ​មាន​៖ ទី​១/​ឈ្មោះ LIM CHEE WOOI ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​ជា​ថៅកែ ជនជាតិ​ម៉ា​ឡេ​ស៊ី កាន់​លិខិតឆ្លងដែន​លេខ A៤០៤៩៦១៥៧ ទី​២/​ឈ្មោះ NG CHUAN FU ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជា​ថៅកែ​ជនជាតិ​ម៉ា​ឡេ​ស៊ី កាន់​លិខិតឆ្លងដែន​លេខ​A៣៣៣៦៩៥៦៣ ទី​៣/​ឈ្មោះ ចាន់ រដ្ឋ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ ជា​បុគ្គលិក ទី​៤/​ឈ្មោះ យួន សា​វុ​ធ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ ជា​បុគ្គលិក ទី​៥/​ឈ្មោះ លី សៀម ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ ជា​ចុងភៅ ទី​៦/​ឈ្មោះ ហ៊ បូ​ណា ភេទ​ប្រុស អាយុ​៤៤ ជនជាតិ​ខ្មែរ ជា​ម្ចាស់ផ្ទះ និង​ទី​៧/​ឈ្មោះ យុន សំ​អុល ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ ជា​អ្នកបកប្រែ និង​ជួយ​ជួល​ផ្ទះ​ឱ្យ​។

ក្រោយ​ការ​ចុះ​បង្ក្រាប​ទីតាំង​ខាងលើ សមត្ថកិច្ច​យើង​បាន​បន្ត​ចុះ​ឆែកឆេរ​ក្នុង​ទីតាំង​ផ្ទះ​មួយ​កន្លែង​ផ្សេង​ទៀត​(​ជា​ផ្ទះ​ជនជាតិ​ម៉ា​ឡេ​ស៊ី ជួល​ស្នាក់​នៅ​) ស្ថិត​នៅ​ភូមិ​វាល សង្កាត់ គោក​ចក ក្រុង​/​ខេត្តសៀមរាប និង​បាន​រក​ឃើញ​វត្ថុ​តាង​ឧបករណ៍​សម្រាប់​ដំឡើង​ទូ​បាញ់​ត្រី​ចំនួន ២១​ទូ​បន្ថែម​ទៀត​។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ជនសង្ស័យ ប្រុស​ស្រី​ទាំង​០៧​នាក់ ខាងលើ​ត្រូវ​បាន​លោក សំ​រិ​ទ្ធ សុ​ខុន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប​សម្រេច​ឱ្យ ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ