ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​អ្នក​ជិះ​រន្ធត់​ប៉ុនណា​ទេ បើ​ក្រឡាប់​បែប​នេះ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មាន​មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​៣​នាក់​រង​របួសធ្ងន់​ស្រាល​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក ស្រុក​ព្រះនេត្រព្រះ ដោយ​គោ​យន្ត​កែ​ច្នៃ​ដាច់​គ្រ​ឡេ​ក្រឡាប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧…

ខេត្តបន្ទាយមានជ័យ ៖ មាន​មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​៣​នាក់​រង​របួសធ្ងន់​ស្រាល​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក ស្រុក​ព្រះនេត្រព្រះ ដោយ​គោ​យន្ត​កែ​ច្នៃ​ដាច់​គ្រ​ឡេ​ក្រឡាប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧ លើ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​បង្គោល​ខ្សែភ្លើង លេខ​0265-0266 ស្ថិត​នៅ​ភូមិ​ភូមិ​គោក​លុន ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

នគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹង​ថា មុន​ដំបូង​មាន​គោ​យន្ត​ឆ្នៃ​មួយ​គ្រឿង​ព​ណ៍​ខៀវ បើក​ដោយ​ឈ្មោះ​ថា​ច សុធា​រុំ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី ស្រុក​ព្រះ​នេត្រ ព្រះ​ខេត្តបន្ទាយមានជ័យ ។ ក្នុង​នោះ​មាន​អ្នក​រួម​ដំណើរ​ចំនួន​៣​នាក់​រួម​មាន​ទី​១-​ឈ្មោះ​ហ៊ាន ឡា​ទី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​ទាន​កាំ​ត្បូង ឃុំ​ទាន​កាំ ស្រុក​ព្រះនេត្រព្រះ ទី​២-​ឈ្មោះ​សៃ គឹ​ម​សួរ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​នៅ​ភូមិ​ទាន​កាំ​ត្បូង ឃុំ​ទាន​កាំ ស្រុក​ព្រះនេត្រព្រះ​និង​ទី​៣ -​ឈ្មោះ​កឺ សោម​វិច្ឆិការ នៅ​ភូមិ​អូរ ឃុំ​ទាន​កាំ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ប្រភព​ដដែល​បញ្ជាក់​ថា មុន​ពេល​កើតហេតុ​អ្នក​បើក​គោ​យន្ត​កែ​ច្នៃ​បាន​ធ្វើ​ដំណើរ​មក​ពី​ទិស​ខាង​កើតមក​ទិស​ខាងលិច ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​ដាច់​គ្រ​ឡេ​វិល​បុក​ប៉ះ​នឹង​ផ្លូវជាតិ​ក្រឡាប់​តែ​ម្តង បណ្តាល​ឲ្យ​ធ្លាក់​អ្នក​បើក​នឹង​អ្នក​រួម​ដំណើ​ធ្លាក់​ពីលើ​គោ​យន្ត ហើយ​គោ​យន្ត​ជ្រុល​ទៅ​បុក​នឹង​ថូផ្កា​ដែល​ដាក់​តាំង​លក់​នៅ​ខាងជើង​ផ្លូវ​កើត​មាន​គ្រោះថ្នាក់​តែ​ម្ដង ។

គ្រោះថ្នាក់​ចរាចរណ៍​បើក​គោ​យន្ត​ឈ្មោះ​ថា​ច សុធា​រុំ រង​របួសធ្ងន់ បញ្ជូន​ទៅ​មន្ទី​ពេទ្យ​បង្អែក ។ ចំណែក​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ​ហ៊ាន ឡា​ទី ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ចំនួន​២​នាក់​ឈ្មោះ​សៃ គឹ​ម​សួរ រង​របួសធ្ងន់​បញ្ជូន និង​ឈ្មោះ​កឺ ឆោម​វិច្ឆិកា របួសស្រាល​បញ្ជូន ។ ចំពោះ​គោ​យន្ត​ឆ្នៃ​ខូចខាត​ស្រាល បច្ចុប្បន្ន​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ