ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តចំនួន២៥ ចូលរួមប្រជុំស្តីពីសហគមន៍លំនៅឋានបណ្តុះអាសន្ន

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ថ្នាក់ដឹកនាំមន្ទីរអង្គភាពមកពីបណ្តាលខេត្តចំនួន២៥ មានប្រមាណជាង១០០នាក់ ចូលរួមប្រជុំស្តីពីសហគមន៍លំនៅឋានបណ្តុះអាសន្ន ដែលធ្វើឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារមួយក្នុងក្រុងសិរីសោភ័ណ ។…

ខេត្តបន្ទាយមានជ័យ ៖ ថ្នាក់ដឹកនាំមន្ទីរអង្គភាពមកពីបណ្តាលខេត្តចំនួន២៥ មានប្រមាណជាង១០០នាក់ ចូលរួមប្រជុំស្តីពីសហគមន៍លំនៅឋានបណ្តុះអាសន្ន ដែលធ្វើឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារមួយក្នុងក្រុងសិរីសោភ័ណ ។

ក្នុងកិច្ចប្រជុំបង្ហាញលទ្ធផលសិក្សាស្រាវជ្រាវបឋម លោក ហង់ជួន វឌ្ឍនា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានប្រជាជន និងអភិវឌ្ឍន៍មានប្រសាសន៍ថា និយមន័យសហគមន៍លំនៅឋានបណ្តុះអាសន្នក្នុងទីប្រជុំជនគឺជាសំណង់លំនៅឋានរបស់សហគមន៍អ្នកក្រីក្រដែលជាសំណង់មានលក្ខណៈជាសំណង់ផ្ទះបែបបណ្តោះអាសន្នរស់នៅជុំគ្នាបណ្តុំផ្ទះចាប់ពី១០ ឬ១៥ខ្នងផ្ទះ ។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា លំនៅឋានបណ្តុះអាសន្ននេះមានភាពទ្រុឌទ្រោមក្នុងស្ថានភាពកខ្វះអនាម័យបរិស្ថានមិនសូវល្អភាគច្រើនជាប្រជាពលរដ្ឋរស់នៅក្នុងស្ថានភាពមានប្រាក់ចំណូលទាប និងបណ្តុំគ្នាទៅតាមលក្ខណៈភូមិសាស្ត្ររបស់ទីតាំងនីមួយៗតាមតំបន់ ។

លោក ប៉ូច ប៊ុណ្ណាក់ អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីតាមបណ្តាខេត្តទាំង២៥ ក្នុងប្រទេសកម្ពុជា បានចូលរួមប្រជុំបង្ហាញលទ្ធផលសិក្សាស្រាវជ្រាវបឋមស្តីពីសហគមន៍លំនៅដ្ឋានឋានបណ្តោះអាសន្នដូចជាមានទីលំនៅលើសាធារណៈរបស់រដ្ឋដូចជា តាមដងផ្លូវរថភ្លើង ដងផ្លូវធ្វើដំណើរ ប្រឡាយទឹក បឹងច្រាំងទន្លេលើកំពូលអាគារចាស់ៗ តាមវត្តអារាមចេតិយ ឈាបនដ្ឋាន ឬវាលកប់ខ្មោច ដីឯកជនរបស់រដ្ឋ ដីសហគមន៍ ដីជាកម្មសិទ្ធឯកជន តំបន់ដែលត្រូវបានរដ្ឋធ្វើការផ្លាស់ប្តូរទីលំនៅថ្មី និងដីកម្មសិទ្ធឯកជនដែលសហគមន៍ ឬរដ្ឋជួលសម្រាប់រស់នៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ