ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវាមុជទឹក​បាត់ដាន​មាន​សញ្ញា​ថ្មី​ក្នុង​ជម្រៅ​ទឹក​1.000​ម៉ែត្រ

6 ឆ្នាំ មុន

ប្រទេស​អា​ហ្ស​ង់​ទី​ន ៖ របស់​ថ្មី​មួយ​ស្ថិតនៅ​ក្នុង​ជម្រៅ​ទឹក​១.០០០​ម៉ែត្រ​ត្រូវ​បាន​ចាប់​ឃើញ​ដោយ​បណ្តា SONARS ដែល​ប្រើប្រាស់​ដើម្បី​តាម​រក​នាវាមុជទឹក​អា​ហ្ស​ង់​ទី​ន SAN JUAN ដែល​បាត់ដាន​ក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ភាគ​ខាងត្បូង​ជាមួយ​សមាជិក​ក្រុម​នាវិក​៤៤នាក់ ចាប់តាំងពី​ថ្ងៃ​ទី​១៥ វិច្ឆិកា…

ប្រទេស​អា​ហ្ស​ង់​ទី​ន ៖ របស់​ថ្មី​មួយ​ស្ថិតនៅ​ក្នុង​ជម្រៅ​ទឹក​១.០០០​ម៉ែត្រ​ត្រូវ​បាន​ចាប់​ឃើញ​ដោយ​បណ្តា SONARS ដែល​ប្រើប្រាស់​ដើម្បី​តាម​រក​នាវាមុជទឹក​អា​ហ្ស​ង់​ទី​ន SAN JUAN ដែល​បាត់ដាន​ក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ភាគ​ខាងត្បូង​ជាមួយ​សមាជិក​ក្រុម​នាវិក​៤៤នាក់ ចាប់តាំងពី​ថ្ងៃ​ទី​១៥ វិច្ឆិកា មក ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​១១ ធ្នូ អ្នកនាំពាក្យ​កង​ម៉ា​រី​ន​អា​ហ្ស​ង់​ទី​ន លោក ENRIQUE BALBI ថ្លែង​ថា យើង​វិភាគ​ចំណុច​ថ្មី​មួយ​ដែល​មាន​សញ្ញា​ស្ថិត​ក្នុង​ជម្រៅ​១.០០០​ម៉ែត្រ ។ បណ្តា​លក្ខខណ្ឌ​ពុំ​សុទិដ្ឋិនិយម ក៏​ប៉ុន្តែ​យើង​បន្ត​តាម​រុករក ។ សញ្ញា​ថ្មី​នេះ​ចាប់​បាន​ដោយ​នាវា​អា​មេ​រិ​ក ATLANTIS ដែល​បំពាក់​ឧបករណ៍​រុករក​ទំនើប។

ជិត​១​ខែ​ហើយ ក្រោយ​នាវាមុជទឹក SANJUAN ដែល​បាត់ដាន​នៅ​ពុំ​អាច​រក​ឃើញ ទោះ​បី​មានការ​រួម​សហការ​តាម​រក​ជា​អន្តរជាតិ​ធំ​មួយ​ក្តី ។ នាវាមុជទឹក​រុ​ស្ស៊ី​មួយ​ដែល​មុជទឹក​ដល់​ជម្រៅ​៦.០០០​ម៉ែត្រ ស្ថិត​ក្នុង​តំបន់​ប្រតិបត្តិការ​តាម​រក ។ កង​ម៉ា​រី​ន​អា​ហ្ស​ង់​ទី​ន​អស់​សង្ឃឹម​ហើយ​ថា​អាច​រក​ឃើញ​អ្នក​នៅ​រស់រាន​មានជីវិត ហើយ​ផ្តោត​លើ​ការ​តាម​រក​នាវា​មុជ​ទឹក​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ