ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ​អី ! ខ្សែស្រឡាយ​មជ្ឈមណ្ឌល ‍‍« Rock »

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ធំ ៖ ករណី​ផ្ទុះអាវុធ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​សេរី​សាមគ្គី​ជើង ឃុំ​ស្រឡៅ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។…

ខេត្តកំពង់ធំ ៖ ករណី​ផ្ទុះអាវុធ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​សេរី​សាមគ្គី​ជើង ឃុំ​ស្រឡៅ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ត្រី​ឃុន ប៊ុ​ន​ហួ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍​បាន​ប្រាប់ ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែធ្នូ​នេះ​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​កម្លាំង​លោក​ឃាត់ខ្លួន​បាន​នេះ​ឈ្មោះ​ចែ​ត្រ ធួន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​សន្តិសុខ​យាម​នៅ​ម​ជ្ឈ​ម​ណ្ឌុ​លកំ​សាន​រ៉ុ​កមួយ​កន្លែង នៅ​ទីក្រុង​ភ្នំពេញ រស់នៅ​ភូមិ​តា​ងៅ​កណ្ដាល សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​មក​លេង និង​ផឹកស៊ី​នៅ​ចំនុច​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ជាមួយនឹង​ស្ត្រី​២​នាក់​ទៀត ខណៈ​ពេល​កំពុង​តែ​ស៊ីផឹក​បណ្តើរ និយាយ​គ្នា​លេង​បណ្តើរ​នោះ​ក៏​បង្ក​ជា​ទំនាស់​ពាក្យ​សម្តី និង​គ្នា​ជាមួយ​ស្រី​ដែល​ផឹកស៊ី​ជាមួយ ហើយ​ក៏​បាន​ដក​យក​អាវុធ​ខ្លី​ម៉ាក K៥៤​បាញ់​ចំនួន​០១​គ្រាប់ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​យប់ ដែល​ធ្វើ​ឲ្យ​គាត់​បញ្ចេញ​កំហឹង​ខឹង​នោះ ។

ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​យើង​បាន​ដកហូត​យក​វត្ថុ​តាង​អាវុធ K៥៤ លេខ​០៣២០៤ ចំនួន​០១​ដើម បង់​០១ គ្រាប់​០៦​គ្រាប់ ប័​ណ្ឌ​សម្គាល់​អាវុធ​០២​សន្លឹក អត្តសញ្ញាណប័ណ្ណ​០១ ប័ណ្ណ​ទា​ហ៊ាន​០១ ប័ណ្ណ​ស៊ី​វឹល​០១ ទូរស័ព្ទ​០២​គ្រឿង រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្តកំពង់ធំ ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់ ។
បើ​យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​កាលពីមុន រូបគេ​ធ្លាប់​ធ្វើ​ជា​ទា​ហ៊ាន​នៅ​កង​អង្គរក្ស តែ​ឥឡូវ​ឈប់​ធ្វើ​ហើយ មក​ធ្វើ​ជា​សន្តិសុខ​វិញ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ