ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ACU​ ប្រារព្ធ​ទិវា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រចាំឆ្នាំ ក្រោម​ប្រធានបទ «​បេះដូង​គ្រូពេទ្យ បេះដូង​ប្រជាជន​»

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហៅ​កាត់​ថា ACU នៅ​រសៀល​ថ្ងៃ​ទី​១២​ខែធ្នូ នេះ​បាន​រៀបចំ​ទិវា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រឆាំង​ឆ្នាំ​៩​ធ្នូ ក្រោម​ប្រធានបទ «​បេះ​ដូង​គ្រូពេទ្យ បេះដូង​ប្រជាជន​»…

​រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហៅ​កាត់​ថា ACU នៅ​រសៀល​ថ្ងៃ​ទី​១២​ខែធ្នូ នេះ​បាន​រៀបចំ​ទិវា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រឆាំង​ឆ្នាំ​៩​ធ្នូ ក្រោម​ប្រធានបទ «​បេះ​ដូង​គ្រូពេទ្យ បេះដូង​ប្រជាជន​» ប្រព្រឹត្ត​ទៅ​នៅ​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា ដែល​មាន​ការ​​ចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល មន្ត្រី​អង្គភាព​ប្រ​ឆាំ​ងំ​ពើ​ពុក​រលួយ គ្រូពេទ្យ ព្រះសង្ឃ សិស្ស និស្សិត ប្រមាណ​៤០០០​នាក់​។

​លោក​ទេស​រដ្ឋមន្ត្រី​ ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ថ្លែង​ក្នុង​ពិធី​​​ថា ​គ្រូពេទ្យ​ជាង​៥០០០​នាក់ គ្រូពេទ្យ​ស្ម័គ្រចិត្ត គ្រូពេទ្យ​ស្ថិត​ក្រោម​ក្រសួង​សុខាភិ​បាល​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អ​ពើ​ពុក​រលួយ​ត្រួត​​​ពិនិត្យ​យ៉ាង​ម៉ត់ចត់​។​

​លោក​ឱម យ៉ិ​ន ទៀង បាន​បន្ត​ថា​៖ «​គ្រូពេទ្យ​បាន​ធ្វើ​ឲ្យ​សង្គម​យើង​មាន​សុខដុមរមនា គ្រប់​និ​ន្ន​នា​ការ គ្រប់​សមាសភាព​ទាំងអស់​»​។ លោក​ទេស​រដ្ឋមន្ត្រី​ប្រធាន​ACU​បាន​បញ្ជាក់​​ថា ​ការ​ជួបជុំ​គ្នា​នេះ​ដើម្បី​ប្រារព្ធ​ទិវា​ជាតិ និង​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ថ្ងៃ​ទី​៩​ធ្នូ ដើម្បី​បង្កើន​នូវ​ផល​វិជ្ជមាន​ និង​ការ​ទប់ស្កាត់ ការ​បង្ការ​ជា​មុន​នូវ​ការ​ប្រឆាំង​​អំពើ​ពុក​រលួយ​។

​លោក​បន្ត​ថា ​សមិទ្ធផល​ទាំងនេះ​បាន​មក​ពី​ការ​ចូលរួម​ទាំងអស់​គ្នា ជាក់ស្តែង​ក្រសួង​អប់រំ​បាន​ចូលរួម​ជាមួយ​​​រដ្ឋាភិបាល​បាន​ដាក់​ចេញ​វិធានការ​មួយ​សម្រាប់​វិស័យ​អប់រំ គឺ «អ្នកចេះ​ជាប់​»​។ លោក​ទេស​រដ្ឋមន្ត្រី​បន្ត​ថា​ ៖​ ចំណុច​សំខាន់​របស់​ក្រសួង​អប់រំ គឺ​ការ​ដាក់​បញ្ជូន​សៀវភៅ​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ក្នុង​រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា​នេះ​តាំងពី​ថ្នាក់​ទី​៤​ដល់ទី​១២​។ នេះ​ជា​ចំណុច​បង្ហាញ​ថា​ រដ្ឋាភិបាល​មិន​បាន​ធ្វេស​ប្រ​ហេ​ស មិន​បាន​ព្រងើយ​កន្តើយ បញ្ជូន​ភាព​ស្អាតស្អំ​ដល់​ទំ​ពាំង​ស្នង​ឫ​ស្សី​របស់​ជាតិ​នៅ​ថ្ងៃ​មុខ​ផង​។​

កែសម្រួលដោយ