ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែងតាំង​មុខ​តំណែង​ជា​អភិបាលក្រុង​សិរី​សោភ័ណ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក​អ៊ុ រាត្រី អភិបាលខេត្ត​ស្តីទី​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​លោក​ហ៊ឹ​ល រ៉ា​យ៉ា អនុប្រធាន​ការិយាល័យ​នៃ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តបន្ទាយមានជ័យ​បាន​ប្រកាស​តែងតាំង​ជា​អភិបាលក្រុង​សិរី​សោភ័ណ​ជំនួស​លោក​វ៉ៃ កេង​លី…

ខេត្តបន្ទាយមានជ័យ ៖ លោក​អ៊ុ រាត្រី អភិបាលខេត្ត​ស្តីទី​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​លោក​ហ៊ឹ​ល រ៉ា​យ៉ា អនុប្រធាន​ការិយាល័យ​នៃ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តបន្ទាយមានជ័យ​បាន​ប្រកាស​តែងតាំង​ជា​អភិបាលក្រុង​សិរី​សោភ័ណ​ជំនួស​លោក​វ៉ៃ កេង​លី អភិបាលក្រុង​ចាស​ត្រូវ​ផ្លាស់​ឲ្យ​ទៅ​បម្រើ​ការងារ​នូវ​សាលាខេត្ត ដែល​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត​មន្ត្រីរាជការ មេឃុំ មេ​ភូមិ ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ នា​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧ ប្រព្រឹត្ត​ទៅ​នៅ​សាលាក្រុង​សិរី​សោភ័ណ ។

លោក​វ៉​ន វ​ណ្ណា នាយក​ស្តីទី​នៃ​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​បាន​អាន​នូវ​សេចក្តី​ប្រកាស​ស្តី​ពី​ការ​តែងតាំង​មន្ត្រីរាជការ​យោង​តាម​អនុ​ក្រឹ​ត​លេខ​១២៤៣ អន​ក្រ​.​ត​ត សម្រេច​ឲ្យ​លោក​ហ៊ឹ​ល រ៉ា​យ៉ា ឋានន្តរស័ក្តិ​គ្រូបង្រៀន​កម្រិត​ឧត្តម​ថ្នាក់​លេខ​៤ នៃ​ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​ឧត្តម ឲ្យ​ចូល​កាន់​មុខ​តំណែង​ជា​អភិបាលក្រុង​សិរី​សោភ័ណ ជំនួស​អភិបាលក្រុង​ចាស់ ។
លោក​អភិបាលក្រុង​ថ្មី​បាន​ប្តេជ្ញារ​នឹង​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​ឲ្យ​បាន​ល្អ​ប្រសើរ ដែល​ថ្នាក់លើ​ផ្តល់​ជូន និង​ខិតខំ​យកចិត្តទុកដាក់​បំរើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើ បេ្ត​ជ្ញា​រ​បន្ត​ថា​ថែរក្សា​សន្តិភាព និង​កិច្ច​ការងារ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ឲ្យ​ដោយ​ឲ្យ​មាន​ភាព​រីក​ចម្រើន​ទៅ​មុខជា​លំដាប់​រួច​មក ។

លោក​អ៊ំ រាត្រី មាន​ប្រសាសន៍​ថា ដោយ​មើលឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង ក្នុង​ការងារ​សង្គម ទើប​ប្រមុខ​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា តាម​រយៈ​ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​ឡើង​ឋានន្តរស័ក្តិ​លោក ហ៊ឹ​ល រ៉ា​យ៉ា ឲ្យ​ទៅ​ជា​អភិបាលក្រុង​សិរី​សោភ័ណ ក្នុង​កា​បន្ត​ការ​ដឹកនាំ​ជំនួស​លោក វ៉ៃ កេង​លី ត្រូវ​ទៅ​បំរើ​ការងារ​នូវ​សាលាខេត្ត ។ អភិបាល​ស្តីទី​បន្ត​ថា ទាក់ទង និង​ការ​ផ្តល់​សេវា ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មក​សុំ​ការ​ផ្តល់​សេវា ពិសេស​ក្រុង ដែល​មាន​ច្រកចេញ ចូល​តែ​មួយ ដែល​មាន​ស្រាប់​ត្រូវ​បំពេញ​កា​ព្វ​កិច្ច ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ ជៀស​វាស​ការ​យក​កម្រៃ ក្រៅ​សេវា ពី​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ចំណូល​ថវិកាជាតិ ដែល​ចំណុច​នេះ​អភិបាលក្រុង​-​ស្រុក ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ឲ្យ​ម៉ត់ចត់ ។

ពិសេស​ត្រូវ​ធ្វើការ​ពិនិត្យ​ទៅ​លើ​មន្ត្រី​ក្រោម​ឱវាទ លើ​ការ​បំពេញការងារ ត្រួតពិនិត្យ​លើ​វត្តមាន​មន្ត្រី ដើម្បី​ធ្វើការ​វា​តម្លៃលើស​កម្ម​ភាព​ការងារ​មន្ត្រី តំឡើង​មុខងារ​ថ្មី ។ ពិសេស​អភិបាលខេត្ត​ស្តីទី​បាន​ជម្រុញ​លើ​ការងារ​ចុះ​មូលដ្ឋាន​ឲ្យ​បាន​ញឹកញាប់ ដើម្បី​ដឹង​ពី​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ជួប​ជាក់ស្តែង យក​មក​ប្រជុំ​ពិភាក្សា ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​បាន​សម​ស្រប​ណាមួយ និង​បាន​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ