ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកតា​មិន​ប្រណី​ដើមឈើ​ស្នាក់​អាស្រ័យ​ត្រូវ​គេ​លួច​កា.ប់

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ចោរ​មួយ​ក្រុម​ដែល​បាន​ធ្វើ​សកម្មភាព​លួច​កាត់​ដើម​ធ្នង់​ចំនួន​០២​ដើម​នៅ​ក្បែរ​អាស្រម​អ្នកតា​មួយ​កន្លែង​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ព្រមទាំង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ព្រមទាំង​ដើម​ធ្នង់​០១​ដើម​ផង​ដែរ ។ ករណី​ក្រុម​ចោរលួច​កាត់​ដើម​ធ្នង់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​​៣​នឹង​៣០​នាទី​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​អ្នកតា​ទឹកស្រះ​ខាងកើត​ភូមិ​ត្រពាំង​វែង ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ…

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ចោរ​មួយ​ក្រុម​ដែល​បាន​ធ្វើ​សកម្មភាព​លួច​កាត់​ដើម​ធ្នង់​ចំនួន​០២​ដើម​នៅ​ក្បែរ​អាស្រម​អ្នកតា​មួយ​កន្លែង​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ព្រមទាំង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ព្រមទាំង​ដើម​ធ្នង់​០១​ដើម​ផង​ដែរ ។ ករណី​ក្រុម​ចោរលួច​កាត់​ដើម​ធ្នង់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​​៣​នឹង​៣០​នាទី​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​អ្នកតា​ទឹកស្រះ​ខាងកើត​ភូមិ​ត្រពាំង​វែង ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​ឧដុង្គ​បាន​ប្រាប់​ថា បន្ទាប់​ពី​ទទួល​សេចក្តី​រាយ​ការ​ថា មាន​ក្រុម​ចោរលួច​កាត់​ដើម​ធ្នង់​នៅ​ចំណុច​ស្រះ​ទឹក​ក្បែរ​ខ្ទម​អ្នកតា​នៅ​ចំណុច​ខាងលើ​រួច​មក​ក្រោម​ការ​ដឹកនាំ​របស់​លោក​អធិការ​កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ជា​លទ្ធផល​សមត្ថកិច្ច​ស្រុក​ឧដុង្គ​ឃាត់​បាន​ក្រុម​ជនសង្ស័យ​ចំនួន​០៤​នាក់ ។ ក្រោយ​ឃាត់ខ្លួន​រួច​មក​សមត្ថកិច្ច​បាន​រក​ឃើញ​វត្ថុ​តាង​ដើម​ធ្នង់​០១​ដើម​ប្រវែង​៧​ម៉ែត្រ​លាក់​ទុក​នៅផ្ទះ​របស់​ឈ្មោះ សយ ថុ​ល ភេទ​ប្រុស នៅ​ភូមិ​សា​រ៉ា​ម ឃុំ​ពាំង​ល្វា ស្រុក​ឧដុង្គ ដែល​ក្រុម​ជនសង្ស័យ​យក​ទៅ​ផ្ញើ​នៅ​ទីនោះ និង​១​ដើម​ទៀត​ប្រវែង​៣​ម៉ែត្រ​ដែល​ក្រុម​ជនសង្ស័យ​យក​ទៅ​លាក់​ទុក​នៅ​ភូមិ​ទឹកល្អក់ ក្រៅពី​នោះ​ដកហូត​បន្ថែម​រួម​មាន រថយន្ត​មួយ​គ្រឿង រណា​អា​ដោយ​ដៃ​ចំនួន​៣​ខ្សែ ពូថៅ​ចំនួន​១ ឈើ​ធ្នុង​មួយ​កំណាត់​ប្រវែង​៣​ម៉ែត្រ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នៅ​រសៀល​ថ្ងៃ​ដដែល​ក្រុម​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​ពិតជា​បាន​លួច​កាត់​ដើម​ធ្នង់​នៅ​ក្បែរ​អាស្រម​អ្នកតា​នៅ​ចំណុច​ខាងលើ​ប្រាកដ​មែន តែ​មិន​ទាន់​បាន​ដឹក​ទៅ​លក់​ផង​ក៏​ត្រូវ​សមត្ថ​កិ​ច​ចាប់ខ្លួន​បាន​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ