ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! សហភាព​អឺរ៉ុប​សម្រេច​ផ្អាក​ជំនួយ​ដល់ គ​.​ជ​.​ប ដោយសារ​តែ​ការ​រំលាយ CNRP

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​អង្គារ៍ ​បាន​ប្រកាស​ជា​ផ្លូវការ​សម្រេច «​ផ្អាក​ជំនួយ​»​ ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប ដោយ​ផ្អែក​លើ​​ទិដ្ឋភាព​នៃ​ការ​សម្រេចចិត្ត​ដោយ​តុលាការ​កំពូល​ចុះ​ថ្ងៃ​ទី ១៦…

រាជធានី​ភ្នំពេញ​ ៖ សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​អង្គារ៍ ​បាន​ប្រកាស​ជា​ផ្លូវការ​សម្រេច «​ផ្អាក​ជំនួយ​»​ ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប ដោយ​ផ្អែក​លើ​​ទិដ្ឋភាព​នៃ​ការ​សម្រេចចិត្ត​ដោយ​តុលាការ​កំពូល​ចុះ​ថ្ងៃ​ទី ១៦ វិច្ឆិកា បញ្ជា​ឱ្យ​រំលាយ​ចោល​គណបក្ស​សង្គ្រោះ​ជាតិ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ សហ​ភាព​អឺរ៉ុប​។

​សហភាព​អឺរ៉ុប​លើក​ឡើង​ថា ​ខ្លួន​ពេញចិត្ត​គាំទ្រ​នូវ​ដំណើរការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ដែល​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃ​ទី ៤ មិថុនា ​ឆ្នាំ​២០១៧ កន្លង​ទៅ ដែល​ការ​បោះ​ឆ្នោត​មួយ​​​នេះ ​ត្រូវ​បាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ថា គ​.​ជ​.​ប បាន​ធ្វើ​ឡើង​ប្រកបដោយ​វិជ្ជា​ជី​វៈ និង​មាន​ស្តង់ដា ប្រកបដោយ​តម្លាភាព​ និង​ភាព​ជឿជាក់​ខ្ពស់​។ ជា​ពិសេស​គឺ​មាន​អ្នកបោះឆ្នោត​បាន​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ចំនួន​យ៉ាងច្រើន ដែល​បង្ហាញ​ពី​ជំនឿ​ចិត្ត​លើ​ប្រព័ន្ធ​បោះ​ឆ្នោត​។

​តែ​ក្រោយ​ៗ​មក​ទៀត វា​មាន​ព្រឹត្តិការណ៍​ជា​ច្រើន​បាន​កើត​មាន​ដែល​អាជ្ញាធរ​បាន​ចាត់​វិធានការ​ប្រឆាំង​នឹង​បក្ស​ប្រ​ឆាំង ដែល​បាន​ឈ្នះ​អាស​ន្នៈ​ដល់​ទៅ ៤៤,៥% កាលពី​បោះ​ឆ្នោតជាតិ​២០១៣ និង​ទទួល​បាន​សម្លេង​ឆ្នោត ៤៣,៨% នៃ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧​។

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ EU បញ្ជាក់​ថា​៖ ការ​សម្រេចចិត្ត​រំលាយ​គណបក្ស CNRP និង​ការ​យក​អាស​ន្នៈ នៅ​រដ្ឋសភា និង​អាស​ន្នៈ​ឃុំ​-​សង្កាត់​របស់​គណបក្សប្រឆាំង អនុវត្ត​បែងចែក​ទៅ​ឱ្យ​គណបក្ស​នយោបាយ​ផ្សេង​ៗ​ទៀត​ គឺជា​ការ​ប្រឆាំង​នឹង​សិទ្ធិ​អ្នក​បោះ​ឆ្នោត​​២០១៣ និង ២០១៧​។​

EU សង្កត់ធ្ងន់​ថា​៖ «​ការ​រំលាយ​គណបក្ស CNRP ក៏​មាន​ន័យ​ថា វា​មិន​អាច​មាន​លទ្ធភាព​រៀប​ចំ​ការ​បោះ​ឆ្នោត​រដ្ឋសភា​ឆ្នាំ​២០១៨​បាន​ទេ​»​។ ដំណើរការ​បោះ​ឆ្នោត​មួយ ដែល​គណ​បក្សប្រឆាំង​ដ៏​សំខាន់​មួយ​ត្រូវ​បាន​ដក​ចេញ​តាម​អំពើ​ចិត្ត មិន​អាច​ត្រូវ​បាន​គេ​មើលឃើញ​ថា ​ស្របច្បាប់​នោះ​ទេ​។​

​យ៉ាងណាមិញ អ្នកនាំពាក្យ គ.ជ.​ប បាន​សម្តែង​ការ​សោកស្តាយ​ដែល EU យក​បញ្ហា​នយោ​បាយ​មក​ភ្ជាប់​ជាមួយនឹង​ស្ថាប័ន គ​.​ជ​.​ប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ