ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ជិះ​បណ្តើរគ្នា​ប្តី​គេច​រថយន្ត​បុក​ដៃ​ម៉ូតូ​ប្រពន្ធ​ដួល​ហូរ​ឈាម​ស្រោច​ខ្លួន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពីរ​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង​បណ្តើរគ្នា​មក​ពី​ក្រុង​តា​ខ្មៅ លុះ​មក​ដល់​ខាង​មុខ​ស្ថានទូត​ជប៉ុន​បុរស​ជា​ប្តី​គេច​ពី​រថយន្ត​ទៅ​ប៉ះ​ដៃចង្កូត​ម៉ូតូ​ស្ត្រី​ជា​ប្រពន្ធ បណ្តាល​ឱ្យ​ខ្ទាត​ដួល​ទៅ​លើ​ចិញ្ចើម​ផ្លូវបែក​មុខមាត់​ហូរ​ឈាម ។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​នឹង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧…

រាជធានី​ភ្នំពេញ ៖ ពីរ​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង​បណ្តើរគ្នា​មក​ពី​ក្រុង​តា​ខ្មៅ លុះ​មក​ដល់​ខាង​មុខ​ស្ថានទូត​ជប៉ុន​បុរស​ជា​ប្តី​គេច​ពី​រថយន្ត​ទៅ​ប៉ះ​ដៃចង្កូត​ម៉ូតូ​ស្ត្រី​ជា​ប្រពន្ធ បណ្តាល​ឱ្យ​ខ្ទាត​ដួល​ទៅ​លើ​ចិញ្ចើម​ផ្លូវបែក​មុខមាត់​ហូរ​ឈាម ។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​នឹង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ខាង​មុខ​ស្ថានទូត​ជប៉ុន ផ្លូវ​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ស្ត្រី​រង​គ្រោះ​មានឈ្មោះ លាង ចាន់​ថា អាយុ​៥៧​ឆ្នាំ មុខរបរ​លក់ដូរ និង​បុរស​ជា​ប្តី​ឈ្មោះ អ៊ុ​ន ស៊ី​ណា​រ៉ូ អាយុ​៥៨​ឆ្នាំ មុខរបរ​អ្នកភ្លេង មាន​ទីលំនៅ​ម្តុំ​គីឡូ​លេខ​៧ ខណ្ឌ​ឬ​ស្សី​កែវ ។ មុន​ពេល​កើតហេតុ​ពីរ​នាក់​ប្តី​ប្រពន្ធ​ខាងលើ​បាន​ជិះ​ម៉ូតូ​ចំនួន​ពីរ​គ្រឿង​ដោយ​ស្ត្រី​ជា​ប្រពន្ធ​ជិះ​ម៉ាក​ហុងដា​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១AK-០៤០៤ មួយ​គ្រឿង ហើយ​បុរស​ជា​ប្តី​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១CM-០៤៣៦ មួយ​គ្រឿង​ទៀត បណ្តើរគ្នា​មក​ពី​ក្រុង​តា​ខ្មៅ​ក្នុង​បំណង​ទៅ​ផ្ទះ​របស់​ពួក​គាត់​នៅ​ឯ​គីឡូ​លេខ​៧ ។

លុះ​ពួក​គាត់​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​ទន្ទឹម​គ្នា​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បើកបរ​យ៉ាង​លឿន​មក​ពីក្រោយ ហើយ​បុរស​ជា​ប្តី​ក៏​បាន​ព្យាយាម​កាច់ចង្កូត​គេច​ចេញ​ទៅ​ប៉ះ​ដៃចង្កូត​ម៉ូតូ​របស់​ស្ត្រី​ជា​ប្រពន្ធ​បណ្តាល​ឱ្យ​ដួល​ខ្ទាត​ទៅ​លើ​ចិញ្ចើម​ផ្លូវ​បណ្តាល​ឱ្យ​បែក​មុខ​បែក​មាត់​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ក៏​បាន​ទៅ​ប៉ះ​នឹង​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ មួយ​គ្រឿង​ដែល​ជា​របស់​មន្ត្រី​នគរបាល​យាម​ស្ថានទូត​ម្នាក់​រង​កា​ខូចខាត​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​ដល់ និង​ហៅ​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​បង្អែក​មាន​ជ័យ​មក​ដឹក​យក​ទៅ​សង្គ្រោះ ចំណែកឯ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទាំង​ពីរ​គ្រឿង​ត្រូវ​បានកូន​ប្រុស​ម្នាក់​របស់​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​មក​ទទួលយក​ទៅ​ផ្ទះ​វិញ និង​ធ្វើការ​សង​ថ្លៃ​ខូចខាត​ចំនួន​១៥​ដុល្លារ​ទៅ​ដល់​ម៉ូតូ​ដែល​រង​ការ​ខូចខាត​ជា​របស់​មន្ត្រី​នគរបាល​យាម​ស្ថានទូត​បញ្ចប់រឿង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ