ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​នឹង​ចាត់វិធានការ​ក្ដៅ​ចំពោះ​អ្នក​រំលោ.ភ​ចិញ្ចើម​ផ្លូវ ព្រោះ​អស់​ពេល​ណែនាំ​បន្ត​ទៀត​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា មក​ដល់​ពេល​នេះ​មាន​រយៈពេល​៤​ខែ​ហើយ ដែល​អាជ្ញាធរ​រាជធានី បាន​កំណត់​យក​អាទិភាព​ក្នុង​ផែនការ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ចិញ្ចើម​ផ្លូវ​ធំ​ៗ ចំនួន​១១​ខ្សែ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​នៅ​តែ​មិន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ដោយ​ពួក​គាត់​នៅ​តែ​បន្ត​យក​រថយន្ត ឬ​ម៉ូតូ…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា មក​ដល់​ពេល​នេះ​មាន​រយៈពេល​៤​ខែ​ហើយ ដែល​អាជ្ញាធរ​រាជធានី បាន​កំណត់​យក​អាទិភាព​ក្នុង​ផែនការ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ចិញ្ចើម​ផ្លូវ​ធំ​ៗ ចំនួន​១១​ខ្សែ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​នៅ​តែ​មិន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ដោយ​ពួក​គាត់​នៅ​តែ​បន្ត​យក​រថយន្ត ឬ​ម៉ូតូ និង​ការ​តាំង​លក់ទំនិញ​ផ្សេង​ៗ​រំលោភ​លើ​ចិញ្ចើម និង​ទ្រូងផ្លូវ​ដដែល ទោះបីជា​អាជ្ញាធរ​បាន​ធ្វើការ​ណែនាំ​ច្រើន​លើក​ច្រើន​សារ​ក្តី ប៉ុន្តែ​ចាប់ពី​ពេល​នេះ​តទៅ​ពួក​គាត់ នឹង​ត្រូវ​មាន​លក្ខខណ្ឌ​ចុង​ក្រោយ និង​ឈាន​ទៅ​ដល់​ការ​ប្រឈម​ទៅ​និង​វិធានការ​រដ្ឋបាល ឬ​ក៏​ត្រូវ​បិទ​អាជីវកម្ម​នោះ​តែ​ម្តង ។

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ជា​គោល​ការ​ដែល​មាន​ស្រាប់​គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រគល់​ការងារ​នេះ​ទៅ​ឲ្យ​ថ្នាក់​ខណ្ឌ​សង្កាត់ ដើម្បី​ឲ្យ​ចុះ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​នោះ កុំ​ឲ្យ​យក​រថយន្ត ឬ​ម៉ូតូ និង​ការ​តាំង​លក់ទំនិញ​ផ្សេង​ៗ​រំលោភ​លើ​ចិញ្ចើម​ផ្លូវ ឬ​លើ​ទ្រូងផ្លូវ ឬ​ក៏​ការ​ចត​យានជំនិះ​លើ​ចំណតរថយន្ត​ក្រុង​ដឹក​អ្នកដំណើរ​សាធារណៈ​ជាដើម ។

លោក​បន្ត​ថា ក្នុង​រយៈពេល​កន្លង​មក អាជ្ញាធរ​បាន​ធ្វើការ​អប់រំ​ណែនាំ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ រួម​ទាំង​ការ​ព្រមាន​ទៀត​ផង តែ​ចាប់ពី​ពេល​នេះ​តទៅ​ពួក​គាត់​នឹង​ត្រូវ​មាន​លក្ខខណ្ឌ​ចុង​ក្រោយ នឹង​ឈាន​ទៅ​ដល់​ការ​ប្រឈម​វិធានការ​រដ្ឋបាល ឬ​ក៏​ត្រូវ​បិទ​អាជីវកម្ម​នោះ​តែ​ម្តង ប្រសិនបើ​ពួក​គាត់​នៅ​តែ​មិន​ព្រម​ស្តាប់​តាម​ទៀត​នោះ ។

លោក ម៉េ​ត មាស​ភក្តី បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​រយៈពេល​៤​ខែ​កន្លង​មក ការ​រៀបចំ​សណ្ដាប់ធ្នាប់​ផ្លូវ​ធំ​ៗ​អាទិភាព​ទាំង​១១​ខ្សែ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ជូនដំណឹង​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​អាជីវករ​ដែល​រំលោភ​យក​ចិញ្ចើម​ផ្លូវ​ទ្រូ​វ​ផ្លូវ​យក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​នោះ មាន​ប្រជាពលរដ្ឋ​ប្រមាណ​៨០%​ទៅ​៩០% បាន​សហការ និង​មានការ​យល់​ដឹង និង​ចូលរួម​ជាមួយ​អាជ្ញាធរ ប៉ុន្តែ​ក៏​នៅ​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​ក្នុង​ចន្លោះ​ពី​១០​ទៅ​២០%​មិន​ទាន់​មានការ​ចូលរួម គឺ​នៅ​តែ​រំលោភ និង​បំពាន​ទៅ​នឹង​បម្រាម​របស់​អាជ្ញាធរ​ដ​ដែរ ។

លោក​បន្ត​ថា ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​បាន​តែ​ចិញ្ចើម​ផ្លូវ​ត្រឹម​១​ភាគ​៣​ប៉ុណ្ណោះ ដោយ​ទុក​២​ភាគ​៣​ទៀត​សម្រាប់​អ្នក​ថ្មើរជើង ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ អ្នក​រំលោភ​បំពាន​នៅ​តែ​មាន តែ​ទោះជា​យ៉ាងណា​អាជ្ញាធរ និង​ធ្វើការ​កោះហៅ​ប្រជាពលរដ្ឋ និង​អាជីវករ​ដែល នៅ​តែ​រំលោភ​ផ្លូវ និង​ចិ​ញ្វើ​ម​ផ្លូវ​ទាំង​អស់នោះ ដើម្បី​ប្រជុំ​ណែនាំ និង​ដាក់​លក្ខខណ្ឌ​ចុង​ក្រោយ ។

លោក ម៉េ​ត មាស​ភ័​ក្ដី បាន​ឲ្យ​ដឹង​ទៀត​ថា បើ​ពួក​គាត់​នៅ​តែ​តាំង​លក់ទំនិញ ឬ​ចត​រថយន្ត​លើ​ចិញ្ចើម​ផ្លូវ និង​ទ្រូងផ្លូវ​សាធារណៈ​ទៀត ដាច់ខាត​ត្រូវ​តែ​មាន​វិធានការ​រដ្ឋបាល ជា​ពិសេស​ត្រូវ​ស្ទូច​រថយន្ត​ទាំងនោះ​យក​ទៅ​រក្សា​ទុក ដើម្បី​មាន​វិធានការ​ទៅ​តាម​ច្បាប់ ចំណែក​ការ​តាំង​លក់ទំនិញ​ផ្សេង​ៗ​ដែល​រំលោភ​នោះ​អាច​នឹង​ឈាន​ដល់​ការ​បិទ​អាជីវកម្ម​ទាំងស្រុង​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ