ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូយ! ជាង៣ពាន់ដុល្លារហ៊ានណាស់តើ បោកយកទាំងថ្ងៃហ្មងអី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនសង្ស័យជាមេគំនិតម្នាក់ និងបក្សពួកចំនួន២នាក់ រួមទាំងអ្នករត់ម៉ូតូរ៉ឺម៉កម៉ូតូកង់បីម្នាក់ទៀតផង(សរុប៤នាក់) ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ធ្វើការចាប់ក្របួចជាប់ទាំងអស់ ការចាប់ឃាត់ខ្លួនធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៧…

រាជធានីភ្នំពេញ ៖ ជនសង្ស័យជាមេគំនិតម្នាក់ និងបក្សពួកចំនួន២នាក់ រួមទាំងអ្នករត់ម៉ូតូរ៉ឺម៉កម៉ូតូកង់បីម្នាក់ទៀតផង(សរុប៤នាក់) ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ធ្វើការចាប់ក្របួចជាប់ទាំងអស់ ការចាប់ឃាត់ខ្លួនធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៧ នៅផ្ទះលេខ៧Eo ផ្លូវលេខ២៩៤ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

នគរបាលបានប្រាប់ឱ្យដឹងថា បុរសជាជនសង្ស័យទាំង៤នាក់ ឃាត់ខ្លួនទី១-ឈ្មោះជុំ ពិសាល អាយុ២៦ឆ្នាំ មុខរបរជាងកញ្ចក់(ជាមេគំនិត) ស្នាក់នៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិព្រៃផ្តៅ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ទី២-ឈ្មោះត្រឺ ខេមរិ អាយុ២៦ឆ្នាំ មុខរបរត់ម៉ូតូឌុប ទីលំនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ទី៣-ឈ្មោះរង ទិត្យ អាយុ២៦ឆ្នាំ មុខរបរកម្មករ ទីលំនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល និងទី៤-ឈ្មោះប៉ា សារិទ្ធ អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូរ៉ឺម៉កកង់បី មានទីលំនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

មុន​ពេល​កើតហេតុ​បុរស​ជា​ជនសង្ស័យ​ជា​មេគំនិត​ខាងលើ បាន​ទៅ​បបួល​បុរស​ជា​បក្សពួក​ចំនួន​ពីរ​នាក់ និង​ថែម​ទាំង​ហៅ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ចំនួន​១​គ្រឿង​ផង​ដែរ ពី​ម្តុំ​បឹង​ទំពុន​នាំ​គ្នា​មក​លើក និង​ដឹក​គ្រែ​ឈើ​ចំនួន​១ ពី​ផ្ទះ​ខាងលើ ពេល​នោះ​ដោយ​ក្រុម​កម្មករ​ធ្វើការ​ជួសជុលផ្ទះ​ខាងលើ​បាន​ចំណាំ និង​ស្គាល់​បុរស​ម្នាក់​ជា​ជនសង្ស័យ​ខាងលើ​ក៏​ប្តឹង​កម្លាំង​សម្ថ​កិច្ច​ចាប់​ឃាត់ខ្លួន​ទាំង​៤​នាក់​តែ​ម្តង ។ ប្រភព​ប្រាប់​បន្ត​ទៀត​ថា កាលពី​ថ្ងៃ​ទី​០២ ខែធ្នូ កន្លង​មកនេះ បុរស​ជា​ម្ចាស់ផ្ទះ​ខាងលើ​បាន​ធ្វើការ​រើ​ផ្ទះ​របស់​គាត់​នៅ​ម្តុំ​សន្សំ​កុសល និង​បាន​ជួល​រថយន្ត បុរស​ជា​ជនសង្ស័យ​ឈ្មោះ ជុំ ពិសាល ឱ្យមក​ដឹក តុ ទូ កៅអី រួម​ទាំង​គ្រឿង​សង្ហា​រឹម​មួយ​ចំនួន​ទៀត ដែល​សុទ្ធតែ​ធ្វើ​អំពី​បេង គ្រញូង និង​មាន​តម្លៃ​ជាង​៣​ពាន់​ដុល្លារ យក​មក​ទុក​នៅផ្ទះ​របស់​គាត់​មួយ​កន្លែង​ទៀត​ខាងលើ ។ លុះដល់​ថ្ងៃ​ទី​០៤ ខែធ្នូ ខណៈ​ដែល​រូប​គាត់​ចេញ​ទៅ​ខេត្ត​បាត់​មិន​នៅផ្ទះ បុរស​ជា​ជនសង្ស័យ​យក​រថយន្ត​កូរ៉េ​មួយ​គ្រឿង​មក​ដឹក​យក​ចេញ​ទៅ​បាត់ ដោយ​បាន​ប្រាប់​ក្រុម​ជាង​នៅ​ទីនោះ​ថា «​អ៊ុំ​ប្រុស​ម្ចាស់ផ្ទះ​ឲ្យ​មក​ដឹក​យក​ទៅ​ផ្ទះ​របស់​គាត់​» ។ លុះ​ក្នុង​ថ្ងៃ​ទី​០៧ ខែធ្នូ បុរស​ជា​ម្ចាស់ផ្ទះ​ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ លុះ​មក​ដល់​ថ្ងៃ រូបគេ​បាន​ហៅ​បក្សពួក​ចំនួន​២​នាក់ និង​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ចំនួន​មួយ​គ្រឿង​ទៀត​ផង​ដែរ និង​ប្រើ​ល្បិច​ដដែល​ក្នុង​បំណង​មក​លើកយក​គ្រែ​មួយទៀត ដោយ​ក្រុម​ជាង​ៗ​ធ្វើការ​នៅ​ទីនោះ​ចំណាំ​មុខ និង​ប្តឹង​នគរបាល​ឲ្យ​ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ បុរស​ជា​ជនសង្ស័យ​ជា​មេគំនិត និង​បុរស​២​នាក់​ដែល​គេ​ហៅ​ឲ្យ​មក​ជួយ​លើក និង​បុរស​ជា​ម្ចាស់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​៣​ម្នាក់​ទៀត​(​សរុប​៤​នាក់​) នាំ​មក​ធ្វើការ​សាកសួរ និង​កំណត់ហេតុ​នៅ​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ ដើម្បី​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ