ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំផ្ទុះ​គ្រាប់បែកនៅ​ក្រុង​ញូ​វ​យ៉​ក លោក​ត្រាំ ចង់​រឹតត្បិត​ថ្មី​លើ​អន្តោប្រវេសន៍

6 ឆ្នាំ មុន

សហរដ្ឋ​អា​​មេ​រិ​ក ៖ បុរស​ម្នាក់​មាន​ដើម​កំណើត​បង់​ក្លា​ដែ​ស​ប្រហែលជា​លុះ​ទៅ​តាម​មនោ​គមន៍វិជ្ជា​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម បាន​បំផ្ទុះ​គ្រាប់បែក​ច្នៃ​មួយ​គ្រាប់​ក្នុង​រូង​មេត្រូ​មួយ​នា ទីលាន TIMES SQUARE ក្រុង​ញូ​វ​យ៉​ក ​កាលពី​ថ្ងៃ​ទី​១១ ធ្នូ…

សហរដ្ឋ​អា​​មេ​រិ​ក ៖ បុរស​ម្នាក់​មាន​ដើម​កំណើត​បង់​ក្លា​ដែ​ស​ប្រហែលជា​លុះ​ទៅ​តាម​មនោ​គមន៍វិជ្ជា​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម បាន​បំផ្ទុះ​គ្រាប់បែក​ច្នៃ​មួយ​គ្រាប់​ក្នុង​រូង​មេត្រូ​មួយ​នា
ទីលាន TIMES SQUARE ក្រុង​ញូ​វ​យ៉​ក ​កាលពី​ថ្ងៃ​ទី​១១ ធ្នូ ញ៉ាំង​ឱ្យ​ប្រធានាធិបតី​អា​មេ​រិក​លោក​ដូ​ណា​ល់ ត្រាំ ទាមទារ​ការ​រឹតត្បិត​ថ្មី​លើ​ពួក​អន្តោប្រវេសន៍ ។

ការ​ផ្ទុះ​នៅ​ក្បែរ​ទីលាន​មួយ​ក្នុង​ចំណោម​ទីលាន​មាន​មនុស្ស​ច្រើន​កុះករ​បំផុត​នៃ​ពិភព​លោក​នេះ​កើត​មាន​ចំ​ពេល​ម៉ោង​មាន​មនុស្ស​ច្រើន​នា​វេលា​ម៉ោង​៧​និង​២០​នាទី​ម៉ោង​ក្នុងស្រុក​ក្នុង​រូង​មេត្រូ​មួយ​ត​ភ្ជាប់​តំបន់​គន្លឹះ​២​នៃ​ក្រុង​ញូ​វ​យ៉​ក​គឺ​ទីលាន TIMES SQUARE និង​ស្ថានីយ​រថយន្ត PORT AUTHORITY ជិត​វិ​ថី​លេខ​៤២ និង​វិ​ថី​លេខ​៨ ។

អភិបាលក្រុង​ញូ​វ​យ៉​ក លោក BILL DE BLASIO ចាត់​ទុក​ការ​វាយប្រហារ​នេះ ដែល​បណ្តាល​ឱ្យ​មនុស្ស​៣​នាក់​រង​របួសស្រាល​ថា​ជា​ការ​ប៉ុនប៉ង​វាយប្រហារ​ភេរវកម្ម​មួយ ។
ជនសង្ស័យ​តែ​ម្នាក់​គត់​ជា​បុរស​អាយុ​២៧​ឆ្នាំ ម្នាក់​មានឈ្មោះ​ថា AKAYED ULLAH ត្រូវ​ចាប់ខ្លួន​ភ្លាម​ៗ​ដោយ​រូបគេ​រង​របួស និង​រលាកភ្លើង​ត្រង់​ពោះ ។ ប្រមុខ​ប៉ូលិស​ក្រុង​ញូ​វ​យ៉​ក​លោក JAMES O’NEILL បញ្ជាក់​ថា បុរស​នេះ​ដាក់​គ្រឿងផ្ទុះ​មួយ​ជាប់​នឹង​ខ្លួន​គេ ។

គ្រឿងផ្ទុះ​នេះ​ផ្ទុះ​តែ​មួយ​ផ្នែក ទើប​មាន​ជន​រង​គ្រោះ​តិចតួច ។ លោក DE BLASIO គូសបញ្ជាក់​ថា ព្រះ​លោក​ជួយ ទើប​ជន​នេះ​ពុំ​អាច​សម្រេច​គោលដៅ​របស់​គេ ។

នា​រសៀល​ថ្ងៃ​ទី​១១ ធ្នូ ទោះបី​ប៉ូលិស​ពុំ​និយាយ​អ្វី​សោះ​សម្រាប់​ពេល​នេះ​លើ​មូលហេតុ​វាយប្រហារ​របស់​ជនសង្ស័យ តែ​គេ​សន្និដ្ឋាន​ច្បាស់​ថា នោះ​ជា​ការ​វាយប្រហារ​ភេរវកម្ម​មួយ ។

អភិបាល​រដ្ឋ​ញូ​វ​យ៉​ក លោក ANDREW CUOMO ថ្លែង​ថា បុរស​នេះ​ទទួល​ឥទ្ធិពល​ពី​បណ្តា​ក្រុម​ជី​ហា​ដ និង​ការ​ឃោសនា​របស់​ពួក​គេ​តាម​អ៊ី​ន​ធើ​រ​ណេ​ត ។ ចំណែក​សារ​ព័ត៌មាន​ជា​ច្រើន ក្នុង​នោះ​មាន​កាសែត​ញូ​វ​យ៉​ក​ថែម និង​កាសែត ញូ​វ​យ៉​ក​ប៉ុស្តិ៍​គូស​បញ្ជាក់​ថា AKAYED ULLAH អះអាង​ប្រាប់​ប៉ូលិស​ថា ខ្លួន​គេ​ទទួល​ការ​បំពាក់​មនោ​គមន៍វិជ្ជា​ពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​។

ជន​នេះ​វាយប្រហារ​ផ្លូវ​ដឹក​ជញ្ជូន​ក្រោម​ដី​មាន​មនុស្ស​ច្រើន​កុះករ ដើម្បី​ភ្ជាប់​ទៅ​នឹង​បុណ្យ​ណូអែល​ដែល​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​រំលឹក​ប្រាប់​គេ​ពី​ការ​វាយប្រហារ​ភេរវកម្ម​នានា​ក្នុង​នាម​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​តាម​ទីផ្សារ​ណូអែល​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ ។ រូបគេ​ក៏​ចង់​សងសឹក​ផង​ដែរ ចំពោះ​ការ​វាយប្រហារ​របស់​អា​េ​ម​រិ​ក​ប្រឆាំង​ក្រុម​ជី​ហា​ដ នៅ​ស៊ី​រី និង​នៅ​កន្លែង​ផ្សេង​ៗ​ទៀត ។

ការ​វាយប្រហារ​ភេរវកម្ម​ថ្មី​នេះ​ដោយ​ជន​អន្តោប្រវេសន៍​ម្នាក់ ក្រោយ​ការ​វាយប្រហារ​ប្រើ​រថយន្ត​បំ​បុក​មនុស្ស​ម្នា​ដោយ​ជនជាតិ​អ៊ូ​ស្បេ​ក​គី​ស្ថាន​ម្នាក់ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៨
នាក់ និង​របួស​១២​នាក់​នៅ​ម៉ា​ន់​ហា​តាន់ កាល​ពី​ថ្ងៃ​ទី​៣១ តុលា ជំរុញ​ឱ្យ​លោក​ដូ​ណា​ល់​ត្រាំ ទាមទារ​ឱ្យ​មានការ​រឹតត្បិត​ថ្មី​នៃ​នយោបាយ​អន្តោប្រវេសន៍​អា​មេ​រិ​ក ។

លោក​ត្រាំ ដែល​ហាមឃាត់​រួច​ហើយ​មិន​ឱ្យ​ជនជាតិ​ប្រទេស​៧ ពិសេស​បណ្តា​ប្រទេស​អ៊ិ​ស្លា​ម​ចូល​មក​ក្នុង​សហរដ្ឋ​អា​មេ​រិ​ក​នោះ​ថ្លែង​ថា ការ​ប៉ុនប៉ង​វាយប្រហារ​ភេរវកម្ម​បង្ហូរ​ឈាម​​នៅ​ក្រុង​ញូ​វ​យ៉​ក​នា​ពេល​នេះ​ជា​ការ​វាយប្រហារ​ភេរវកម្ម​លើក​ទី​២​នៅ​ក្រុង​ញូ​វ​យ៉​ក​រយៈពេល​តែ​២​ខែ បង្ហាញ​ជា​ថ្មី​ម្តងទៀត ពី​ភាព​ចាំបាច់​បន្ទាន់​សម្រាប់​សភា​អនុម័ត​ការ​កែទម្រង់​ច្បាប់ ដើម្បី​ការពារ​ពលរដ្ឋ​អា​មេ​រិ​ក ។ សភា​ត្រូវ​បញ្ចប់​ពួក​អន្តោប្រវេសន៍​ដែល​មាន​សែស្រឡាយ ដោយ​ចង់​និយាយ​យោង​ដល់​ការ​ផ្តល់​ទិដ្ឋាការ​ឱ្យ​សាច់ញាតិ​ដែល​អាច​ឱ្យ​ជន​ឈ្មោះ ULLAH ចូល​មក​កាន់​សហរដ្ឋ​អា​មេ​រិ​ក ។

ការ​វាយប្រហារ​ភេរវកម្ម​ថ្មី​នេះ​កើត​មាន​ជិត​ដល់​បុណ្យ​ដំណាច់ឆ្នាំ ដែល​ទាក់ទាញ​អ្នក​ទេសចរ​ច្រើន​រយ​ពាន់​នាក់​មក​កាន់​ទីក្រុង​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​នៃ​ពិភពលោក​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ