ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​បញ្ហា​រមួលក្រពើ និង​ការព្យាបាល

6 ឆ្នាំ មុន

សាច់ដុំ​រមួល​គឺជា​ការ​កន្ត្រាក់ ភ្លាម​ៗ និង​ដោយ​គ្មាន​ក្រោម​អំពើ​ដោយ​ឆន្ទៈ​នៃ​ផ្នែក​មួយ ឬ ច្រើន​នៃ​សាច់ដុំ​របស់​អ្នក ។ ប្រសិនបើ​អ្នក​ធ្លាប់​ត្រូវ​បាន​មាន​សកម្មភាព​ខ្លាំង​នៅ​ពេល​យប់ ឬ​ត្រូវ​បាន​បញ្ឈប់​នូវ​សកម្មភាព​របស់​អ្នក​ដោយ​ការ​រមួល ភា្ល​ម​ៗ អ្នកដឹង​ហើយ​ថា​សាច់ដុំ​រមួល​អាច​បណ្តាល​ឲ្យ​ឈឺ​ខ្លាំង…

សាច់ដុំ​រមួល​គឺជា​ការ​កន្ត្រាក់ ភ្លាម​ៗ និង​ដោយ​គ្មាន​ក្រោម​អំពើ​ដោយ​ឆន្ទៈ​នៃ​ផ្នែក​មួយ ឬ ច្រើន​នៃ​សាច់ដុំ​របស់​អ្នក ។ ប្រសិនបើ​អ្នក​ធ្លាប់​ត្រូវ​បាន​មាន​សកម្មភាព​ខ្លាំង​នៅ​ពេល​យប់ ឬ​ត្រូវ​បាន​បញ្ឈប់​នូវ​សកម្មភាព​របស់​អ្នក​ដោយ​ការ​រមួល ភា្ល​ម​ៗ អ្នកដឹង​ហើយ​ថា​សាច់ដុំ​រមួល​អាច​បណ្តាល​ឲ្យ​ឈឺ​ខ្លាំង ។ ទោះជា​ទូទៅ​គ្មាន​ការ​ខូចខាត​អ្វី​ក៏​ដោយ​, សាច់​ដុំ​រមួល​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​មិន​មាន​សកម្មភាព​មួយ​រយៈ ។ ការ​មាន​សកម្មភាព​យូរ​នៃ​លំ​ហាត់ប្រាណ ជា​ពិសេស​ក្នុង​អាកាសធាតុ​ក្តៅ គឺ​អាច​នាំ​ឲ្យ​សាច់ដុំ​រមួល​បាន​។ ថ្នាំ​ខ្លះ និង​ជំងឺ​មួយ​ចំនួន​ក៏​អាច​បណ្តាល​ឲ្យ​សាច់ដុំ​រមួល​ផង​ដែរ ។

ជា​ធម្មតា​អ្នក​អាច​ព្យាបាល​សាច់ដុំរ​មួយ​នេះ​នៅផ្ទះ​ដោយ​ខ្លួនឯង ។

រោគ​សញ្ញា
រោគ​សញ្ញា​នៃ​ការ​មាន​សាច់ដុំ​រមួល​រួម​មាន​៖
• សាចដុំ​ឈឺ​ខ្លាំង និង ភ្លាម​ៗ(​កន្ត្រាក់ និង​គាំង​ជាប់​) ជា រឿយ​ៗ​គឺ​កើត​នៅ​លើ​ជើង​របស់​អ្នក ។

• ជាលិកា​សាច់ដុំ​ដែល​អ្នកមាន​អារម្មណ៍ ឬ​មើលឃើញ​ថា​ឡើង​លើ​ស្បែក​របស់​អ្នក ។
នៅ​ពេល​ណា​ដែល​ទៅ​ជួបនឹង​គ្រូពេទ្យ

សាច់ដុំ​រមួល​ជា​ធម្មតា​មិន​លេចឡើង​ដោយ​ខ្លួន​វា និង​កម្រ​ឲ្យ​តម្រូវ​រក​ការ​ព្យាបាល ។

ទោះជា​យ៉ាងណា​ក៏​ដោយ សូម​ទៅ​ជួបនឹង​គ្រូពេទ្យ​ប្រសិនបើ​ការ​រមួល​របស់​អ្នក​៖
-​បណ្តាល​ឲ្យ​ឈឺ​ខ្លាំង និង​មិន​អាច​ទ្រាំ​បាន
-​កើត​ឡើងជា​ញឹកញាប់
-​មិន​ប្រសើរ​ឡើង​ដោយ​ការ​ថែទាំ​ដោយ​ខ្លួនឯង
-​មិន​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​មូលហេតុ​ជាក់ស្តែង ដូច​ជា​ធ្វើ​លំ​ហាត់ប្រាណ ខ្លាំង​ពេក ជាដើម ។

មូលហេតុ
ការ​ប្រើប្រាស់​ខ្លាំង​នៃ​សាច់ដុំ​, ការ​បាត់បង់​ជាតិ​ទឹក​, ការ​តឹង​សាច់ដុំ ឬ​ការ​នៅ​កន្លែង​មួយ​ដែល​មិន​ផ្លាស់​ប្តូរ​ចលនា​សោះ​អាច​បណ្តាល​ឲ្យ​មានការ​រមួល​សាច់ដុំ ។ អ្នក​កាយសម្ព័ន្ធ​ដែល​ក្លាយជា​អស់កម្លាំង និង​បាត់បង់​ជាតិ​ទឹក​នៅ​ពេល​ដែល​ចូលរួម​ក្នុង​កីឡា​ដែល​មាន​អាកាសធាតុ​ក្តៅ​ល្មម​អាច​វិ​វ​ឍ្ឍ​ជា​ញឹកញាប់​ជា​ការ​រមួល​សាច់ដុំ ។ ប្រភេទ​ផ្សេង​ទៀត​ជា​ទូទៅ​នៃ​ការ​រមួល​សាច់ដុំ​នេះ​ដែរ គឺ​ការ​រមួល​នៅ​ពេល​យប់ កើត​មាន​ឡើង​នៅ​ត្រង់​សាច់​ដុំ​កំភួនជើង ឬ​ម្រាមជើង​អំឡុង​ពេល​គេង ។

ទោះជា​យ៉ាងណា​ក៏​ដោយ​ក្នុង​ករណី​ជា​ច្រើន មូលហេតុ​ជាក់ច្បាស់​នៃ​ការ​រមួល​សាច់ដុំ​នេះ​មិន​ត្រូវ​បាន​គេ​ដឹង​នោះ​ទេ ។

ទោះជា​ការ​រមួល​សាច់ដុំ​ភាគច្រើន​គឺ​ខូចខាត​តិច តែ​មួយ​ចំនួន​អាច​ត្រូវ​បាន​ផ្សា​ភា្ជ​ប់​ទៅ​នឹង​លក្ខខណ្ឌ​ជំងឺ​ដូច​ជា​៖

-​ការ​ទទួល​ឈាម​មិន​បាន​គ្រប់គ្រាន់​៖ ការ​ឡើង​តូច​នៃ​សរសៃឈាម​អារ​ទែ ដែល​ចែក ចាយ​ឈាម​ទៅ​ជើង​របស់​អ្នក​(​សរសៃឈាម​ក្រិន​នៅ​ខាង​ចុងជើង ឬ​ដៃ​) អាច​បង្កើត​នូវ​ការ​ឈឺ ចាប់​ដូច​ទៅ​នឹង​ការ​រមួល​អ៊ីចឹង​ដែរ​នៅ​ត្រង់​ជើង និង​ប្រអប់ជើង​នៅ​ពេល​ដែល​អ្នក​កំពុង​ធ្វើ​លំ​ហាត់ប្រាណ ។

-​ការ​សង្កត់​ទៅ​លើ​សរសៃវិញ្ញាណ​៖ ការ​សង្កត់​ទៅ​លើ​សរសៃវិញ្ញាណ​នៃ​ឆ្អឹងខ្នង​របស់​អ្នក​អាច​បណ្តាល​ឲ្យ​មានការ​ឈឺចាប់​ដូច​ទៅ​នឹង​ការ​រមួល​អ៊ីចឹង​ដែរ​ត្រង់​ជើង​របស់​អ្នក ។ ជា​ធម្មតា​ការ​ឈឺចាប់​នឹង អាក្រក់​ទៅ​ៗ​ទៅ​តាម​ការ​យូរ​ប៉ុនណា​នៃ​ការ​ដើរ​របស់​អ្នក ។

-​ការ​ខ្វះ​សារជាតិ​រ៉ែ​៖​ ជាតិ​ប៉ូ​តា​ស្យូ​ម ,​កាល់ស្យូម ឬ​ម៉ា​ញ៉េ​ស្យូ​មតិច​ពេក​ក្នុង​ចំណីអាហារ របស់​អ្នក​អាច​នាំ​ឲ្យ​មាន​ជើង​រមួលក្រពើ ។ ថ្នាំ​បញ្ចុះ​ទឹកនោម​មួយ​ចំនួន​សម្រាប់​ការពារ ការ​ឡើង​ឈាម​អាច​បណ្តាល​ឲ្យ​បាត់បង់​ជាតិ​ប៉ូ​តា​ស្យូ​ម ។

ការ​រមួល​សាច់ដុំ​អាច​ជា​ផ្នែក​មួយ​នៃ​លក្ខខណ្ឌ ផ្សេង​ៗ​ដូច​ជា​មក​ពី​សរសៃវិញ្ញាណ​, តម្រង នោម​, ក្រ​ពេញទី​រ៉ូ​អ៊ី​ត ឬ​ជំងឺ​មក​ពី​អ៊័​រ​ម៉ូ​ន​, ជំងឺ​ទឹកនោមផ្អែម​, ជាតិ​ស្ករ​ថយ​ចុះ​ក្នុង​ឈាម និង​ស្លេកស្លាំង ។

រៀបចំ​ណាត់ជួប
ធ្វើការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​អ្នក​រមួលក្រពើ​ដែល​ធ្ងន់​, ញឹកញាប់ និង​មិន​ធូរស្រាល​ក្រោយ​ពី​ការ​ព្យាបាល​នៅផ្ទះ​ដោយ​ខ្លួនឯង ។

នៅ​ពេល​ដែល​អ្នក​ទៅ​ជួបនឹង​គ្រូពេទ្យ​, សូម​យក​នូវ​ព័ត៌មាន​ដែល​ចាំបាច់​រួម​មាន ប្រតិកម្ម នានា ឬ​ជំងឺ​មួយ​ចំនួន និង​ឈ្មោះ​ថ្នាំ​ដែល​បាន​ប្រើ​, វីតាមីន និង​ថ្នាំ ផ្សេង​ៗ​ទៀត ។

គ្រូពេទ្យ​នឹង​សួរ​សំនួរ​មួយ​ចំនួន​ដើម្បី​ជួយ​កំណត់​ថា​តើ​អ្នក​គួរតែ​ធ្វើ​តេ​ស្តេ​មួយ​ចំនួន ឬ​រក អ្នកឯកទេស​ផ្ទាល់ ឬ​យ៉ាងណា ។ ដើម្បី​បង្កើត​នូវ​ការ​ណាត់ជួប​, សូម​ពិចារណា​ជា​មុន​ទៅ​នឹង​ចម្លើយ​នៃ​សំនួរ​ខាងក្រោម​៖

-​នៅ​ពេល​ណា​ដែល​អ្នក​វិ​វ​ឍ្ឍ​ការ​រមួលក្រពើ​នេះ​ដំបូង?
– ការ​រមួលក្រពើ​វា​ធ្ងន់ ឬ​ញឹកញាប់​ទេ?
-​មាន​អ្វី​ជា​ការ​កត់សម្គាល់​ច្បាស់​នៃ​ការ​រមួល​សាច់ដុំ​របស់​អ្នក ដូច​ជា​ការ​ធ្វើ​លំ​ហាត់ប្រាណ​តិច ឬ​ខ្លាំង​ជាដើម ?

– តើ​អ្នក​ធ្លាប់​មានការ​រមួលក្រពើ​ឬទេ​នៅ​ពេល​ដែល​អ្នក​សម្រាក?
-​ការ​ច្របាច់​បន្ថយ​នូវ​ការ​រមួល​នេះ​បាន​ដែរ​ឬទេ? តើ​អ្នកមាន​រោគ​សញ្ញា​ដទៃ​ទៀត​រួម​មាន​ខ្សោយ​, ឈឺ​សាច់ដុំ ឬ​មាន​អារម្មណ៍​ថា​ជើង​, ដៃ ធ្លាក់​ចុះ​(​គ្មាន​កម្លាំង​)​?

– តើ​សាច់ញាតិ​របស់​អ្នកមាន​ប្រវត្តិ​នៃ​ការ​រមួល​សាច់ដុំ​នេះ​ដែរ​ឬទេ?
-​តើ​អ្នក​បាន​សម្គាល់​ពី​ការ​ប្រែប្រួល​នានា​នៃ​ទឹកនោម​បន្ទាប់​ពី​ហាត់ប្រាណ​រួច​ដែរ ឬទេ?
-​តើ​អ្នក​ធ្លាប់​ប្រើប្រាស់​ថ្នាំ​ជំនួយ​កំលាំង​ដែរ​ឬទេ?

ការ​ព្យាបាល និង​ថ្នាំ
-​ជា​ធម្មតា​អ្នក​អាច​ព្យាបាល​ការ​រមួល​សាច់ដុំ​នេះ​ដែល​ខ្លួនឯង​នៅផ្ទះ ។ គ្រូពេទ្យ​អាច​បង្ហាញ​អ្នក​នៃ​កាយវិការ​ច្របាច់​ដែល​អាច​ជួយ​អ្នក​ដើម្បី​បន្ថយ​នៃ​ការ​រមួលក្រពើ​នេះ ។

សូម​ឲ្យ​ច្បាស់​ថា​អ្នក​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​, ស្ថានភាព​នេះ​គឺ​អាច​ជួយ​អ្នក​បាន ។

-​ចំពោះ​ការ​រមួល ថ្មី​ៗ​ដែល​រំខាន​ដល់​ដំណេក​, គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ដើម្បី​ធ្វើ​ឲ្យ​សាច់ដុំ​របស់​អ្នក​រលា ៕