ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់ ! អស់​លុយ​ជាង​៥​លាន​ដុល្លារ

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​ប្រុស​ស្រី​មក​តាម​បណ្តា​ភូមិ​នានា​ជា​ច្រើន​នាក់ នៅ​ឃុំ​កក់ ស្រុក​ពញាក្រែកបាន​នាំ​គ្នា​មក​កាន់​សាលាខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧ ក្នុង​គោលបំណង​ជួប​លោក​អភិបាលខេត្ត​ដើម្បី​ឲ្យ​ជួយ​អន្តរា​គម​ន៏ ។ ដោយសារ​តែ​ពួក​គាត់​បាន​ចាញ់កល​ល្បិច​អំពើ​ឆបោក​ប្រាក់​រហូត​ដល់​ទៅ​ជាង​៥​លាន​ដុល្លារ…

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​ប្រុស​ស្រី​មក​តាម​បណ្តា​ភូមិ​នានា​ជា​ច្រើន​នាក់ នៅ​ឃុំ​កក់ ស្រុក​ពញាក្រែកបាន​នាំ​គ្នា​មក​កាន់​សាលាខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧ ក្នុង​គោលបំណង​ជួប​លោក​អភិបាលខេត្ត​ដើម្បី​ឲ្យ​ជួយ​អន្តរា​គម​ន៏ ។ ដោយសារ​តែ​ពួក​គាត់​បាន​ចាញ់កល​ល្បិច​អំពើ​ឆបោក​ប្រាក់​រហូត​ដល់​ទៅ​ជាង​៥​លាន​ដុល្លារ និង​សូម​ឲ្យ​ច្បាប់​ជួយ​ផ្តល់​ភាព​យុត្តិធម៌​ជូន​ពួក​គាត់​ផង​ដែរ ។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​មួយ​រូប​នៅ​ស្នងការ​ខេត្ត​បាន​បង្ហើប​ឲ្យ កោះសន្តិភាព ដឹង​ថា ក្រោយ​ពី
ទទួល​បាន​នូវ​បទបញ្ជារ​ពី​លោក​ឧត្តម​សេនី​យ៏​ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​នោះ​កម្លាំង​បាន​ចុះ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ដោយ​មាន​កិច្ចសហការ​ពី​សំណាក់​កម្លាំង​ខេត្ត និង​នគរបាល​ស្រុក​ពញាក្រែក​ចាប់ពី​ថ្ងៃ​ទី​០៧ ខែធ្នូ ដល់​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៧ ដោយ​បាន​រក​ឃើញ​ពលរដ្ឋ​ចំនួន​៣៥​នាក់​ក្នុង​ចំណោម​១២៤​នាក់ សរុប​ទឹកប្រាក់​ចំនួន ១៧.៣៨៨.០០០.០០០​រៀល ក្នុង​នោះ​មាន​ពលរដ្ឋ​បាន​ដាក់​ប្លង់​ដី​ផ្ទះ ដីស្រែ និង​ដីចំការ នៅ​ធនាគារឯកជន​ចំនួន​០៨​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ។

ប្រភព​ដដែល​បន្ត​ថា ប្រជាពលរដ្ឋ​ដែល​បាន​ខ្ចី​លុយ​ពី​ធនាគារ​ក្នុង​នោះ​មក​ពី​តាម​បណ្តា​ភូមិ​ដូច​ជា ភូមិ​កក់ ភូមិ​កណ្តោលជ្រុំ ភូមិ​ក្រែក​ជើង ភូមិ​កោង​កាង ស្រុក​ពញាក្រែក ដែល​បាន​យក​លុយ​មក​ចងការ​ប្រាក់​ឲ្យ​ទៅ​ឈ្មោះ អាន ធា​រី ហៅ​ណ​យ ភេទ​ស្រី អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ស្ទៀង ឃុំ​កក់ ស្រុក​ពញាក្រែក ជា​មេ​ក្លោ​ង ដែល​បាន​ដើរ​ប្រមូល​ចងការ​ប្រាក់​ពី​ពលរដ្ឋ​ច្រើន​ជាងគេ សរុប​មាន​ចំនួន​រហូត​៦.៧៤១.០០០.០០០​រៀល ហើយ​បាន​យក​ប្រាក់​ទាំងនេះ​ទៅ​ចងការ​បន្ត​ឲ្យ​ឈ្មោះ ប៊ុត សុខ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ។

លោក​ឧត្តម​សេនី​យ៏​ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​សាលាខេត្ត​ក្នុង​គោលបំណង​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ព​ន្លឿ​ន​បណ្តឹង​របស់​ពួក​គាត់​ហើយនៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧ រូប​លោក​បាន​ចាត់​ឲ្យ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ទទួល​បណ្តឹង​ពលរដ្ឋ​បន្ថែម​ដែល​បាន​ចាញ់កល​ល្បិច​រឿង​ចងការ​ប្រាក់​បាន​កើន​ដល់​ទៅ​ជិត​២០០​នាក់​ដែល​តាម​តួលេខ​បូក​សរុប​ស្មើ​ជាង​៥​លាន​ដុល្លារ​ឯណោះ គឺ​កម្លាំង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​កំពុង​តែ​ចាត់ការ​រឿង​ខាងលើ​នេះ​ឲ្យ​បាន​លឿន​ទៅ​តាម​នីតិវិធី​ច្បាប់​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ