ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេខ្យល់​ប្រមូល​មនុស្ស​កា.ប់​ព្រៃ​រាន​យក​ដី​ទៀត​ហើយ

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដី​ព្រៃ​បម្រុង​របស់​រដ្ឋ ឬ​តំបន់​ព្រៃ​ខៀវ​ប្រមាណ​ជិត​៥,០០០​ហិ​កតា ក្នុងភូមិ​សាស្ត្រ​ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី កំពុង​ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​កាប់​ទន្ទ្រាន​រុករាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ខណៈ​អាជ្ញាធរ​ខេត្ត​ហាក់​មិន​មាន​ចំណាត់ការ​ចំពោះ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​ដ៏​រង្គាល​ក្នុង​តំបន់​នោះ​ឡើយ សង្ស័យ​អាជ្ញាធរ​បាន​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ណាមួយ​ក៏​មិនដឹង…

ខេត្តមណ្ឌលគិរី ៖ ដី​ព្រៃ​បម្រុង​របស់​រដ្ឋ ឬ​តំបន់​ព្រៃ​ខៀវ​ប្រមាណ​ជិត​៥,០០០​ហិ​កតា ក្នុងភូមិ​សាស្ត្រ​ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី កំពុង​ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​កាប់​ទន្ទ្រាន​រុករាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ខណៈ​អាជ្ញាធរ​ខេត្ត​ហាក់​មិន​មាន​ចំណាត់ការ​ចំពោះ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​ដ៏​រង្គាល​ក្នុង​តំបន់​នោះ​ឡើយ សង្ស័យ​អាជ្ញាធរ​បាន​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ណាមួយ​ក៏​មិនដឹង ។

ក្រុម​អ្នក​តាមដាន​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ឆ្នាំ​២០១៥ មក ព្រៃ​នៅ​តំបន់​ព្រៃ​ខៀវ​ក្នុងស្រុក​កោះ​ញែក បាន​រង​នូវ​ការ​កាប់​បំផ្លាញ​ដុត​កម្ទេច​ដើម្បី​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន រហូត​ធ្វើ​ឲ្យ​ព្រៃ​ក្នុង​តំបន់​ខាងលើ ដែល​ធ្លាប់​ជា​ព្រៃស្រោង​សម្បូរ​ដើមឈើ​ធំ​ៗ និង​សត្វព្រៃ​កម្រ​ជា​ច្រើន​ប្រភេទ បាន​ក្លាយទៅជា​វាលរហោឋាន​ក្នុង​ពេល​មួយ​ពពេច​ភ្នែក ។

ប្រជាពលរដ្ឋ​រស់​ឃុំរ​យ៉ ស្រុក​កោះ​ញែក បាន​ឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃ​មកនេះ ពោល​គឺ​ចាប់ពី​ដើមខែ​ធ្នូ​ឆ្នាំ​២០១៧ គេ​បានឃើញ​បុគ្គល​ឈ្មោះ កែវ វុ​ទ្ធី ដែល​ជា​មេខ្យល់​នាំ​ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ឆ្ងាយ​ៗ​ដូច​ជា ព្រៃវែង កំពង់ចាម កំពង់ធំ កំពង់​ស្អឺ ស្វាយ​រៀង ក្រចេះ ពោធិសាត់ ។​ល​។ រាប់រយ​នាក់​ចូល​ទៅ​កាប់​ព្រៃ ដើម្បី​រាន​យក​ដី​ជា​បន្តបន្ទាប់ ។ ប្រភព​ថា​ឈ្មោះ កែវ វុ​ទ្ធី នេះ​បាន​ធ្វើ​សកម្មភាព​ឃោ​នា​នាំ​ប្រជាពលរដ្ឋ​ក្រីក្រ​មក​កាប់​ព្រៃ​ក្នុង​តំបន់​ខាងលើ ជា​ច្រើន​ឆ្នាំ​មក​ហើយ រហូត​ធ្លាប់​ត្រូវ​បាន​នគរបាល​ខេត្តមណ្ឌលគិរី​ចាប់​ឃាត់ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​និង​ជាប់​ពន្ធនាគារ​៣​ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​រាង ។

ប្រភព​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ជាប់​ពន្ធនាគារ​ឈ្មោះ កែវ វុ​ទ្ធី បាន​ផ្អាក​សកម្មភាព​មួយ​រយៈ ប៉ុន្តែ​ថ្មី​ៗ​នេះ​ក្រោយ​ពេល​ចេ​ញេ​ពី​គុក គេ​បាន​សង្កេត​ឃើញ​ថា លោក កែវ វុ​ទ្ធី បាន​ធ្វើ​សកម្មភាព​កក្រើក​ឡើង​វិញ ដោយ​មាន​ទាំង​គ្នីគ្នា​ជា​ច្រើន​រូប​ថែម​ទៀត​ផង ៕