ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ចាប់​ពស់ថ្លាន់​ ដើម្បី​កាត់​បន្ថយ​កំណើន​

6 ឆ្នាំ មុន

លោក Mike Kirkland ប្រធាន​គម្រោងការ​កម្ចាត់​ពស់ថ្លាន់​នៅ​ផ្ល​រី​ដា​ខាងត្បូង «SFWMD» បាន​ថ្លែង​ថា ពស់ថ្លាន់​មី​យ៉ា​ន់​ម៉ា​មួយ​ក្បាល​បាន​បំបែក​ឯតទគ្គ​កម្ម​ពិភព​លោក ដោយ​មាន​ប្រវែង​៥,១​ម៉ែត្រ និង​មាន​ទម្ងន់​៦០​គីឡូក្រាម ត្រូវ​ចាប់​ស្រប​តាម​គម្រោង​ការ​កាត់​បន្ថយ​ពស់ថ្លាន់​…

លោក Mike Kirkland ប្រធាន​គម្រោងការ​កម្ចាត់​ពស់ថ្លាន់​នៅ​ផ្ល​រី​ដា​ខាងត្បូង «SFWMD» បាន​ថ្លែង​ថា ពស់ថ្លាន់​មី​យ៉ា​ន់​ម៉ា​មួយ​ក្បាល​បាន​បំបែក​ឯតទគ្គ​កម្ម​ពិភព​លោក ដោយ​មាន​ប្រវែង​៥,១​ម៉ែត្រ និង​មាន​ទម្ងន់​៦០​គីឡូក្រាម ត្រូវ​ចាប់​ស្រប​តាម​គម្រោង​ការ​កាត់​បន្ថយ​ពស់ថ្លាន់​ ព្រោះ​មាន​កំណើន​ខ្ពស់​ចាប់តាំងពី​ខែមីនា​២០១៧​មក។

គម្រោងការ​បាន​ជួល​អ្នកជំនាញ​ចាប់​ពស់​ចំនួន​២៥​នាក់ ​ឲ្យ​តាម​ចាប់​ពស់ថ្លាន់ ដោយ​ផ្តល់​ប្រាក់​រង្វាន់​៥០​ដុល្លារ ចំពោះ​ពស់​ដែល​មាន​ប្រវែង​ចាប់ពី​១,២​ម៉ែត្រ និង​ប្រសិនបើ​វែង​ជាង​នេះ​នឹង​បន្ថែម​ប្រាក់​ប្រហែល​៣០​ដុល្លារ​ពីលើ​ទៀត ។ រហូត​មក​ដល់​ពេល​នេះ​ពស់​ទាំងអស់​ដែល​ចាប់​បាន​មាន​ទម្ងន់​សរុប​ជាង​៥.០០០​គីឡូក្រាម​ហើយ ។

ពស់​ដែល​ចាប់​បាន​ភាគច្រើន​ពន្លាត់ស្បែក​ច្នៃ​ជា​ផលិតផល ផ្សេង​ៗ​សម្រាប់​ប្រើប្រាស់ ប៉ុន្តែ​សាច់​វា​មិន​ទទួលទាន​ទេ​ ព្រោះ​មាន​ជាតិ​បា​រ៉​ត​ខ្ពស់ ។

រហូត​ដល់​ពេល​នេះ​គ្មាន​អ្នកជំនាញ​ណា​ម្នាក់​រង​របួស​ពី​ការ​តាម​ចាប់​ពស់​ទេ មាន​តែ​កំហុសឆ្គង​ចាប់​ពស់​ខុស​គោលដៅ ព្រោះ​ជា​ពស់ថ្លាន់​មាន​អ្នក​ចិញ្ចឹម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ