ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចាត់ការ​ក្លឹ​ប Real Madrid លាន់មាត់​សរសើរ Ronaldo ថា​ជា​កីឡាករ​ល្អ​ដាច់​គេ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា លោក Zinedine Zidane ដែល​ជា​អ្នកចាត់ការ​ក្លឹ​ប Real Madrid បាន​លាន់មាត់​សរសើរ…

តាម​ប្រភព​ព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា លោក Zinedine Zidane ដែល​ជា​អ្នកចាត់ការ​ក្លឹ​ប Real Madrid បាន​លាន់មាត់​សរសើរ Ronaldo ថា​ជា​កីឡាករ​ល្អ​ដាច់​គេ​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​បាល់ទាត់ ។

លោក Zinedine បាន​លាន់មាត់​ដូចនេះ​នៅ​ក្រោយ​ពេល Ronaldo ឈ្នះ​ពាន Ballon d’Or ជា​លើក​ទី​៥ នៅ​ទួល​អេ​ហ្វេ​ល​ប្រទេស​បារាំង កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ។ ការ​ឈ្នះ​ពាន​នេះ​ធ្វើ​ឲ្យ Ronaldo ដេញ​ទាន់ Messi ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ពាន Ballon d’Or ។

អ្នកចាត់ការ Zinedine បាន​និយាយ​ថា ៖ “​តាម​តួរ​លេខ​បាន​បញ្ជាក់​ប្រាប់​ស្រាប់​ហើយ​ថា Ronaldo គឺជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​ពិភពលោក ។ គេ​ខ្លាំង​ជាង​ខ្ញុំ​ទៅ​ទៀត តែ​ខ្ញុំ​មិន​ខ្វល់​ទេ ព្រោះ​ខ្ញុំ​ផុត​ហើយ ។ គ្រប់ពេល​ដែល​រូបគេ​ចូល​តារាង គឺ​តែងតែ​ធ្វើ​ឲ្យ​បាតុភូត​ពិសេស​កើតឡើង​រហូត ។​”

គួរ​បញ្ជាក់​ផង​ដែរ​ថា Ronaldo អាយុ​៣២​ឆ្នាំ រក​គ្រាប់​បាល់​បាន ៤១៨​គ្រាប់ ក្នុង​ការ​ប្រកួត​ទាំង​៤១២​ដង សម្រាប់​ក្លឹ​ប Real Madrid ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​បាន​ជួយ​ក្លឹ​ប​ឲ្យ​ឈ្នះ Champions Leagues បី​ដង ក្នុង​ការ​ស្នាក់​អាស្រ័យ​រយៈពេល​៨​រដូវ​កាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ