ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​របស់ Justin Bieber និយាយ​អ្វីខ្លះ​ពី Selena Gomez​ ?

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Just Jared បាន​ឲ្យ​ដឹង​ថា ម្តាយ​របស់​តារាចម្រៀង​ល្បី Justin Bieber បាន​បង្ហាញ​ការ​ពេញចិត្ត​លើ Selena Gomez…

តាម​ប្រភព​ព័ត៌មាន Just Jared បាន​ឲ្យ​ដឹង​ថា ម្តាយ​របស់​តារាចម្រៀង​ល្បី Justin Bieber បាន​បង្ហាញ​ការ​ពេញចិត្ត​លើ Selena Gomez ដែល​ជា​អតីត​មិត្ត​របស់ Justin ។

នា​ពេល​ថ្មី​ៗ​នេះ គេ​ឃើញ​ទាំង Justin និង Selena ហាក់បីដូចជា​ត្រូវ​គ្នា​វិញ ដោយសារ​តែ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដើរ​លេង​ជាមួយ​គ្នា​ជា​ច្រើន​ដង ។ នេះ​ប្រហែលជា​ស្នេហ៍​ចាស់​រើ​ឡើង​វិញ​ហើយ ។

ខណៈ​ពេល​នេះ​ដែរ ម្តាយ​របស់ Justin លោកស្រី Pattie Mallette បាន​សម្តែង​ការ​ពេញចិត្ត​នឹង​អត្ត​ច​រិ​ក​របស់ Selena ហើយនឹង​យល់ព្រម​ឲ្យ​កូន​យក​នាង​ធ្វើ​ជា​គូ​អនាគត​ប្រសិនបើ​គេ​ចង់ ។

លោកស្រី​បាន​និយាយ​នៅ​ក្នុង​កម្មវិធី Justice Speaks Holiday Benefit Luncheon កាលពី​ថ្ងៃ​សៅរ៍​ថា ៖ “​ខ្ញុំ​មិនសូវ​ជា​ដឹង​រឿង​ស្នេហា​របស់​ពួក​គេ​ទេ ។ តែ​ខ្ញុំ​ស្រឡាញ់​ពេញចិត្ត​នាង ។ ខ្ញុំ​គាំទ្រ​សេ្ន​ហា​មួយ​នេះ ។ ប្រសិនបើ​កូនប្រុស​ខ្ញុំ​ស្រឡាញ់​នាង ខ្ញុំ​ក៏​មិន​ជំទាស់​ដែរ ។ ខ្ញុំ​បាន​ជួប​នាង​ផ្ទាល់​ហើយ ។ ខ្ញុំ និង​នាង​ចុះសម្រុង​គ្នា​ល្អ​ណាស់ ។​”

គួរ​បញ្ជាក់​ថា ទោះបីជា​គេ​ឃើញ Justin និង Selena ដើរ​លេង​ជាមួយ​គ្នា​នា​ពេល​ថ្មី​ៗ​នេះ​មែន តែ​មិន​ទាន់​មែន​ការ​បញ្ជាក់​ច្បាស់លាស់​នៅឡើយ​ទេ ពី​សេ្ន​ហា​ពិតប្រាកដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ