ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​ពី​នេះ​ពី​នោះ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

ឆេះ​អគារ​នៅ​ក្រុង​ប៉េ​កាំ​ង​ស្លាប់​១៩​នាក់ អ​ជ្ញា​ធរ​ចិន​បាន​ចេញ​បញ្ជា​ឲ្យ​ត្រួតពិនិត្យ​ប្រព័ន្ធ​សុវត្ថិភាព​អគារ​នៅ​ទូ​ទាំង​ក្រុង​ប៉េ​កាំ​ង ក្រោយ​ពី​មាន​ភ្លើង​ឆេះ​អគារ​មួយ​បណ្ដាល​ឲ្យ​ស្លាប់​១៩​នាក់ និង​៨​នាក់​រង​របួស ។ អង្គការសហប្រជាជាតិ​ដាក់​សម្ពាធ​ឲ្យ​ជប៉ុន​ទទួល​ជនភៀសខ្លួន​បន្ថែម អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​ជប៉ុន​គួរ​ទទួល​ជនភៀសខ្លួន​បន្ថែម​ទៀត​ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​លើ​ពិភពលោក ។ ប៉ូលិស​បារាំង​ខឹង​គូស្នេហ៍​សុំ​ចែកផ្លូវ​បាញ់​សម្លាប់​៣​នាក់ ប៉ូលិស​បារាំង​បាន​បង្កហេតុ​បាញ់​ស្លាប់​៣​នាក់…

ឆេះ​អគារ​នៅ​ក្រុង​ប៉េ​កាំ​ង​ស្លាប់​១៩​នាក់

អ​ជ្ញា​ធរ​ចិន​បាន​ចេញ​បញ្ជា​ឲ្យ​ត្រួតពិនិត្យ​ប្រព័ន្ធ​សុវត្ថិភាព​អគារ​នៅ​ទូ​ទាំង​ក្រុង​ប៉េ​កាំ​ង ក្រោយ​ពី​មាន​ភ្លើង​ឆេះ​អគារ​មួយ​បណ្ដាល​ឲ្យ​ស្លាប់​១៩​នាក់ និង​៨​នាក់​រង​របួស ។

អង្គការសហប្រជាជាតិ​ដាក់​សម្ពាធ​ឲ្យ​ជប៉ុន​ទទួល​ជនភៀសខ្លួន​បន្ថែម
អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​ជប៉ុន​គួរ​ទទួល​ជនភៀសខ្លួន​បន្ថែម​ទៀត​ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​លើ​ពិភពលោក ។

ប៉ូលិស​បារាំង​ខឹង​គូស្នេហ៍​សុំ​ចែកផ្លូវ​បាញ់​សម្លាប់​៣​នាក់
ប៉ូលិស​បារាំង​បាន​បង្កហេតុ​បាញ់​ស្លាប់​៣​នាក់ ក្រោយ​ពី​មាន​ទាស់​សំដី​ជាមួយ​គូស្នេហ៍​ដែល​សុំ​លែងលះ និង​ធ្វើ​អត្តឃាត​ខ្លួនឯង​នៅ​ឯ​ភាគ​ខាងជើង​ក្រុង​បា​៉​រី​ស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

ក្រពើ​ភឿ​ក​ដ៏​កម្រ​បង្ហាញខ្លួន​នៅ​ក្នុង​ទន្លេ​អូស្ត្រាលី
ក្រុមហ៊ុន​នាំ​ភ្ញៀវ​ទេសចរ​មួយ​នៅ​អូស្ត្រាលី​មានការ​ភ្ញាក់ផ្អើល ក្រោយ​ពី​ប្រទះ​ឃើញ​ក្រពើ​​ភឿ​ក​បែប​ធម្មជាតិ​មួយ​ក្បាល​នៅ​ក្នុង​ទន្លេ​ក្បែរ​ក្រុង​ដា​វី​ន រំពឹង​ថា​អាច​ជា​ផ្នែក​មួយ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នៅ​គ្រប់​ទិស​ទី ។

ចិន​ផ្អាក​ជើងហោះហើរ​ទៅ​កូរ៉េ​ខាងជើង
ក្រុមហ៊ុន​អាកាសចរណ៍ «Air China» បាន​ផ្អាក​ជើងហោះហើរ​ពី​ប៉េ​កាំ​ង និង​កូរ៉េ​ខាងជើង កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ក្នុង​ហេតុផល​គ្មាន​អ្នកដំណើរ ។

កាត់​ប្រាក់ខែ​ព្រោះ​ទទួល​បុគ្គលិក​ខ្វះ​គុណសម្បត្តិ​មក​ត្រួតពិនិត្យ​រថយន្ត
អ្នកគ្រប់គ្រង​ក្រុមហ៊ុន​«​នី​ស្សាន់​»​បាន​ប្រកាស​កាត់​ប្រាក់ខែ​របស់​ខ្លួន​ជា​ផ្នែក​មួយ​ក្នុង​ការ​ទទួលខុសត្រូវ ដែល​ទទួល​បុគ្គលិក​ខ្វះ​គុណសម្បត្តិ​មក​ត្រួតពិនិត្យ​សុវត្ថិភាព​របស់​រថយន្ត ។

គ្រាប់បែក​អត្តឃាត​ស្លាប់​ជាង​៥០​នាក់​ក្នុង​វិហារ​មួយ​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា
យ៉ាងតិច​មាន​៥០​នាក់​បាន​ស្លាប់​ដោយ​គ្រាប់បែក​អត្តឃាត​មួយ​នៅ​ក្នុង​វិហារ​ភាគ​ខាង​កើត​ឈៀង​ខាងជើង​ប្រទេស​នី​ហ្សេ​រី​យ៉ា ជា​ស្នាដៃ​របស់​ក្រុម «Boko Haram» ។

អា​មេ​រិ​ក​វាយប្រហារ​ក្រុម «Al-Shabaab» នៅ​សូ​ម៉ា​លី
យ៉ាង​ហោច​មាន​ក្រុម «Al-Shabaab» ជាង ១០០​នាក់​បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​របស់​អា​មេ​រិ​ក នៅ​ប្រទេស​សូ​ម៉ា​លី​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

ឆ្មារ​ចាប់​កណ្ដុរ​នៅ​ស្ថានទូត​អង់គ្លេស
ឆ្មារ​មួយ​ក្បាល​នេះ​មាន​តួនាទី​ជា​អ្នក​ចាប់​កណ្ដុរ​នៅ​ក្នុង​ស្ថានទូត​អង់គ្លេស ក្រុង​អាំ​ម៉ា​ន ប្រទេស​ហ្ស​ក​ដា​នី ។

តារា​ម៉ូ​ដ​ជនជាតិ​ចិន​ដើរ​ដួល​នៅ​លើ​វេទិកា​ម៉ូ​ដ
នាង​ម៉ីង​ស៊ី តារា​ម៉ូ​ដ​ជនជាតិ​ចិន​បាន​សំដែង​ការ​សុំ​ទោស​នៅ​ទូ​ទាំង​ប្រទេស ក្រោយ​ពី​កើត​​ឧប្បត្តិហេតុ​ដើរ​ដួល​នៅ​លើ​វេទិកា​ម៉ូ​ដ ឈុត​ក្នុង «victoria secret 2017» ដែល​រៀប​ចំ​ឡើង​លើក​ដំបូង​ក្នុង​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា​២០១៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ