ក្រុង​ដ៏​ស្រស់​ស្អាត​សម័យបុរាណ​កប់​នៅ​បាតសមុទ្រ


«The Sun» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ទីក្រុង​មួយ​នៅ​បាតសមុទ្រ​ស្ថិត​នៅ​ក្នុង​យុគសម័យ​ស៊ី​ស៊័​រ​នៃ​រ៉ូ​ម៉ាំង​បុរាណ​ដែល​លិច​នៅ​ខាងក្រោម​ទឹក​អស់​រយៈពេល​ជា​ច្រើន​សតវត្ស ។

អ្នកប្រវត្តិសាស្ត្រ​បញ្ជាក់​ថា ទីកន្លែង​នោះ​ប្រៀប​ដូច​ជាទី​ក្រុង​សំដិល​ថ្ងៃ ឬ​រមណីយដ្ឋាន​របស់​អ្នក​ផឹកស្រា​នៃ​ជន​រ៉ូ​ម៉ាំង​ក្នុង​សម័យ​នោះ ប៉ុន្តែ​ដោយសារ​ភ្នំភ្លើង​ផ្ទុះ​ទើប​ធ្វើ​ឱ្យ​ទីក្រុង​ត្រូវ​លិច​នៅ​ក្នុង​សមុទ្រ ។

លោក​អាន់ តូ​នី​ញ៉ូ ប៊ូស៊ី​អេ​ល​ឡូ អ្នកក្រុង ណា​ផល ប្រទេស​អ៊ីតា​លី បាន​មុជទឹក​ទៅ​ក្នុង​ទឹក ហើយ​ថតរូប​កំផែង ផ្លូវ និង​បំណែក​ដែល​រួច​ផុត​ពី​ការ​ខូចខាត​ដោយ​ភ្នំភ្លើង កាលពី​ច្រើន​សតវត្ស​មុន ។

លោក​អាន់​តូ​នី​ញ៉ូ​បញ្ជាក់​ថា​«​ក្រុង​នេះ​គឺជា​ផ្នែក​មួយ​នៅ​ក្នុង​ទីក្រុង​សំខាន់​ក្នុង​រយៈពេល​ជា​ច្រើន​រយ​ឆ្នាំ​នៅ​អាណាចក្រ​រ៉ូ​ម៉ាំង​ដ៏​រុងរឿង​» ។

ទីតាំង​នោះ​ស្ថិត​នៅ​ខាងក្រោម​ទឹក​នៃ​ឈូង​សមុទ្រ​ក្រុង​ណា​ផល ភាគ​ខាងលិច​ឆៀង​ខាង​ត្បូង​ប្រទេស​អ៊ី​តា​លី ។ លោក​ប៊ូស៊ី​អេ​ល​ឡូ បាន​រៀបរាប់​ឱ្យ​ដឹង​ថា លោក Pliny ជា​អ្នកនិពន្ធ អ្នក​ច្បាប់ និង​ជា​អ្នកនយោបាយ ក្នុង​អាណាចក្រ​រ៉ូ​ម៉ាំង​បុរាណ​បាន​រស់នៅ​ទីនោះ​អស់​រយៈពេល​ដ៏​យូរលង់​បាន​រៀបរាប់​ថា​ភ្នំភ្លើង Vesvvius​បាន​ផ្ទុះ និង​បំផ្លាញ​ទីក្រុង​នេះ ។

លោក​ប៊ូស៊ី​អេ​ល​ឡូ ថ្លែង​ថា «​ការ​មុជទឹក​នៅ​ទីកន្លែង​នេះ​ប្រៀប​ដូច​ជា​បាន​សិក្សា​ពី​ជីវប្រវត្តិ និង​នៅ​ពេល​បានឃើញ​គ្រោង​បាក់បែក​នៅ​ខាងក្រោម​ទឹក គឺជា​ព្រឹត្តិការណ៍​ដ៏​ពិបាក​មួយ ក្នុង​ការ​រៀបរាប់​ពី​ភាព​ស្រស់​ស្អាត​របស់​ទីក្រុង​» ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ស្រាវជ្រាវ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ