ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អាវុធ ប្រទះ​មុខសញ្ញា​ចែកចាយ​គ្រឿងញៀ.ន​៣​នាក់

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​ជក់ និង​ចែកចាយ​ថ្នាំ​ញៀន​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ក្របួច​ជាប់​ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន និង​ឧបករណ៍​វេច​ខ្ចប់​ដប និង​ទុយោ​សម្រាប់​ជក់​ថ្នាំ​មួយ​ចំនួន​ក្រុម​ជនសង្ស័យ​ត្រូវ​បានដឹង​ថា​ជា​តៃកុង​ឡាន​ដឹក​កម្មករ​រោងចក្រ​ផង​ដែរ ។ ក្រោយ​ឆែក​រក​ឃើញ​ថ្នាំ​ញៀន និង​ឧ​បរក​រណ៍​វេច​ខ្ចប់…

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​ជក់ និង​ចែកចាយ​ថ្នាំ​ញៀន​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ក្របួច​ជាប់​ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន និង​ឧបករណ៍​វេច​ខ្ចប់​ដប និង​ទុយោ​សម្រាប់​ជក់​ថ្នាំ​មួយ​ចំនួន​ក្រុម​ជនសង្ស័យ​ត្រូវ​បានដឹង​ថា​ជា​តៃកុង​ឡាន​ដឹក​កម្មករ​រោងចក្រ​ផង​ដែរ ។ ក្រោយ​ឆែក​រក​ឃើញ​ថ្នាំ​ញៀន និង​ឧ​បរក​រណ៍​វេច​ខ្ចប់ និង​ជក់​មួយ​ចំនួន រួច​មក​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ។ ការ​ឃាត់ខ្លួន​ខណៈ​ដែល​សមត្ថកិច្ច​ដាក់​ប៉ុស្តិ៍​ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ ដើម្បី​បង្ការ​ទប់ស្កាត់​បទល្មើស​មិន​ឲ្យ​កើត​មាន​ក្នុងភូមិ​សាស្ត្រ​ស្រុក​ភ្នំ​ស្រូ​ច ។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​ប្រាប់​ថា នៅ​វេលា​ម៉ោង​២២​និង​៣៤​នាទី​យប់ ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧ នៅ​មុខ​សាលាស្រុក​ស្រាប់តែ​ប្រទះ​មុខសញ្ញា​សង្ស័យ​ចែកចាយ និង​ជក់​គ្រឿងញៀន​៣​នាក់ ជិះ​រថយន្ត​តូ​រី​សម​ក​ដល់ ។ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ត្រួត​ពិន​ត្យ និង​ឃាត់​រថយន្ត​មួយ​គ្រឿង​របស់​ជនសង្ស័យ ពណ៌​ខៀវ ស្លាក​លេខ កំពង់ស្ពឺ ២A-១៣៧៨ បើកបរ​ដោយ​ឈ្មោះ មឿង ចាន់​រៈ អាយុ​២៧​ឆ្នាំ ភេទ​ប្រុស នៅ​ភូមិ​គោករ​ងៀង ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ជា​ម្ចាស់​រថយន្ត​ឈ្មោះ កែវ រតនា អាយុ​៣៦​ឆ្នាំ ភេទ​ប្រុស មុខរបរ​យោធា​មាន​ទីលំនៅ​ភូមិ​បូ​រី​កម្មករ​សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ឈ្មោះ ណៃ មក​រា អាយុ​២៣​ឆ្នាំ ភេទ​ប្រុស ទីលំនៅ​ភូមិ​រលាំង​សង្កែ សង្កាត់​សុ​ព​រ័​ទេព ក្រុង​ច្បារមន ។

ក្រោយ​ឃាត់​សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​១​កញ្ចប់​តូច និង​សម្ភារ​ឧបករណ៍​វេច​ខ្ចប់ និង​ប្រដាប់​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន មាន​ដប​ទឹក​សុទ្ធ ទុយោ​ជ័រ ដែកកេះ​មួយ​ចំនួន ។ បន្ទាប់​ពី​ឆែក​រក​ឃើញ​វត្ថុ​តាង និង​ថ្នាំ​ញៀន​រួច​មក កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​ជនសង្ស័យ​ទាំង​៣​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ចាត់ការ​បន្ត ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ក្រុម​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​ពិតជា​បាន​ជក់​ថ្នាំ​ញៀន​ប្រាកដ​មែន គឺ​ក្រោយ​ពេល​ដែល​ដឹក​កម្មករ​ចេញពី​ធ្វើការ​ដាក់​តាម​ផ្ទះ​អស់ ។ ការ​ជក់​ថ្នាំ​ញៀន​នេះ គឺ​ពួក​គេ​ជក់​ច្រើន​ឆ្នាំ​មក​ហើយ ទើបតែ​លើក​នេះ​ត្រូវ​សមត្ថកិច្ច​ចាប់​បាន ។ ដោយឡែក​សមត្ថកិច្ច​ប្រាប់​ថា ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​៣​នាក់ ពេល​ដែល​សមត្ថកិច្ច​ឃាត់ គឺ​នៅ​ស្រវឹង​ថ្នាំ​នៅឡើយ ។ ក្រុម​ជនសង្ស័យ​មិន​បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​ដែល​ពួក​គេ​ជក់ និង​ចែកចាយ​បន្ត​នេះ ទទួល​មក​ពី​មេខ្លោង​ណាមួយ​ឡើយ ។

បើ​ទោះជា​ក្រុម​ជនសង្ស័យ​មិន​ឆ្លើយ​ប្រាប់​ពី​អត្តសញ្ញាណ​បក្ខពួក​ជា​មេខ្លោង​ក្តី នៅ​ព្រឹក​ថ្ងៃ​ទី​១២ ធ្នូ នេះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ចាត់ការ​បន្ត​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ