ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ភ្ញាក់​ធាក់១ជើង​អស់៣៥ម៉ឺន​រៀល​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប្រជា​ការពារ​និង​ប្រជាពលរដ្ឋ បាន​ឃាត់ខ្លួន​ប្ដី​ប្រពន្ធ​មួយគូ​ដែល​បាន​បង្ក​របួស​ស្នាម​ទៅ​លើ​បុរស​ម្នាក់ ដោយ​ធាក់​បុរស​នោះ​១​ជើង​ព្រោះតែ​ភ្ញាក់ ខណៈ​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ហើយ​វាក់​គ្នា បណ្ដាល​ឲ្យ​បុរស​ខាងលើ​ដួល​ម៉ូតូ​ច្រងាប់ច្រងិល​រង​របួស​រលាត់​ដៃជើង​យ៉ាងដំណំ ។បន្ទាប់​មក ២​នាក់​ប្តី​ប្រពន្ធ​នេះ​បាន​ព្យាយាម​គេចខ្លួន ប៉ុន្តែ​គេច​មិន​រួច​ដោយសារ​ត្រូវ​ប្រជា​ការពារ​និង​ប្រជា​ព​រដ្ឋ​ជា​អ្នកដំណើរ​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប្រជា​ការពារ​និង​ប្រជាពលរដ្ឋ បាន​ឃាត់ខ្លួន​ប្ដី​ប្រពន្ធ​មួយគូ​ដែល​បាន​បង្ក​របួស​ស្នាម​ទៅ​លើ​បុរស​ម្នាក់ ដោយ​ធាក់​បុរស​នោះ​១​ជើង​ព្រោះតែ​ភ្ញាក់ ខណៈ​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ហើយ​វាក់​គ្នា បណ្ដាល​ឲ្យ​បុរស​ខាងលើ​ដួល​ម៉ូតូ​ច្រងាប់ច្រងិល​រង​របួស​រលាត់​ដៃជើង​យ៉ាងដំណំ ។បន្ទាប់​មក ២​នាក់​ប្តី​ប្រពន្ធ​នេះ​បាន​ព្យាយាម​គេចខ្លួន ប៉ុន្តែ​គេច​មិន​រួច​ដោយសារ​ត្រូវ​ប្រជា​ការពារ​និង​ប្រជា​ព​រដ្ឋ​ជា​អ្នកដំណើរ​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក ដេញ​តាម​ចាប់​បាន​រួច​នាំ​ទៅ​ប្រគល់​ឲ្យ​នគរបាល ។ ពេល​នោះ​នគរបាល​បាន​ធ្វើការ​សួរនាំ​និង​សម្របសម្រួល ហើយ​អ្នក​ដែល​អះអាង​ថា​ភ្ញាក់​ធាក់​គេ​១​ជើង​នេះ បាន​យល់ព្រម​សង​ប្រាក់​ចំនួន​៣៥​ម៉ឺន​រៀល​ទៅ​ឲ្យ​ជន​រង​គ្រោះ​ដើម្បី​ព្យាបាល​របួស​និង​បញ្ចប់រឿង ។

ហេតុការណ៍​ខាងលើ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែធ្នូ នៅ​តាម​ផ្លូវជាតិ​លេខ​៣ ក្បែរ​បញ្ជាការដ្ឋាន​កងពលតូច​លេខ​៧០ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ទោះជា​យ៉ាងណា ២​នាក់​ប្ដី​ប្រពន្ធ​នេះ​ព្រមទាំង​អ្នក​រង​គ្រោះ​ផង មិន​បាន​ប្រាប់​ឈ្មោះ​ឲ្យ​ដឹង​ឡើយ ។តាម​អ្នក​ឃើញ​ហេតុ​កាណ៍​ផ្ទាល់​ភ្នែក​និយាយ​ថា ពួក​គាត់​ឃើញ​២​នាក់​ប្តី​ប្រពន្ធ​នេះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១CJ-៤៩១៥ ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ។ លុះ​ទៅ​ដល់​ចំណុច​ខាងលើ ក៏​មាន​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ​១​គ្រឿង​ទៀត ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១H-៥៤៥៤ បើកបរ​ដោយ​បុរស​ម្នាក់​បាន​ឆ្លងផ្លូវ​ពី​លិចទៅ​កើត​បម្រុង​បត់​ទៅ​ទិស​ខាងជើង​។ ពេល​នោះ ក៏​ត្រូវ​អ្នក​ជិះ​ម៉ូតូ​ជិះ​២​នាក់​ប្តី​ប្រពន្ធ​ធាក់​ចំ​កង់​មុខ​បណ្ដា​យ​ឲ្យ​បុរស​ដែល​ជិះ​ម៉ូតូ​ម្នាក់ឯង ដួល​បោក​ទៅ​នឹង​ថ្នល់​រង​របួស​រលាត់​ដៃជើង​យ៉ាងដំណំ​។

ប្រភព​ខាងលើ​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​អ្នក​ជិះ​ម៉ូតូ​ធាក់​គេ​មិន​បាន​ឈប់​ឡើយ គឺ​ព្យាយាម​ជិះ​រត់គេច​ខ្លួន ។ ដោយសារ​ឃើញ​ផ្ទាល់​ភ្នែក​បែប​នេះ ទើប​ពួក​គាត់​មិន​អាច​មិន​ឈឺឆ្អាល​បាន​ឡើយ ក៏​បាន​សហការ​ជាមួយ​កម្លាំង​ប្រជាការពារ​ភូមិ​នាំ​គ្នា​ដេញ​តាម​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ​ទើប​ឃាត់​បាន ។បន្ទាប់​មក បាន​នាំ​២​នាក់​ប្តី​ប្រពន្ធ​នេះ​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២​ដើម្បី​សាកសួរ និង​ត្រូវ​បាន​ប្រាប់​ថា នៅ​ពេល​គាត់​កំពុង​ជិះ​ម៉ូតូ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​លេចមុខ​ម៉ូតូ​ឆ្លងផ្លូវ​ទៅ​ដល់ ជា​ហេតុ​ធ្វើ​ឲ្យ​ភ្ញាក់​ក៏​ធាក់​ទៅ​លើ​កង់​មុខ​ម៉ូតូ​នោះ​ទាំង​មិនដឹង​ខ្លួន ។ បន្ទាប់​មក នគរបាល​បាន​ធ្វើការ​សម្របសម្រួល​ភាគី​ទាំង​សងខាង ហើយ​អ្នក​ជិះ​ម៉ូតូ​ធាក់​គេ​ដែល​អះអាង​ថា​មក​ពី​ការ​ភ្ញាក់​និង​ព្យាយាម​រត់​នោះ យល់ព្រម​សង​ប្រាក់​ចំនួន​៣៥​ម៉ឺន​រៀល​ទៅ​ឲ្យ​ជន​រង​គ្រោះ​ដើម្បី​ព្យាបាល​របួស​និង​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ