ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើម៉េច​ឱ្យ​តែល្បី

6 ឆ្នាំ មុន
  • ភ្នំពេញ

សេចក្តីជូនដំណឹង​…​ក៏​ដូច​ការ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​…​ វា​ដូច​ជា​គគ្រឹកគគ្រេង​ពេក​ហើយ​…​ ដូច​ជា​គ្មាន​សល់​ចន្លោះ​ប្រហោង​ណាមួយ​ទេ​…​ស្តី​អំពី​តុលាការ​កំពូល​ដែល​ត្រូវ​បើក​សវនាការ​…​កាត់ទោស​គណ​បក្ស​សង្គ្រោះ​ជាតិ​…​។ លទ្ធផល​គួរ​ឱ្យ​សង្វេគ​និង​គួរ​ឱ្យ​អាណិត​ផង​…​មិន​អាណិត​ផង​…​បាន​បញ្ចប់​ជា​ស្ថាពរ​ទៅ​ហើយ​…​ឯវំ​ស​រោ​ទៅ​ហើយ​…​តាម​រយៈ​បិទ​ការតវ៉ា​…​។ ល​។ មេ​ធំ​ៗ​បក្ស​ប្រឆាំង​…​ក៏​បានដឹង​ខ្លួនឯង​អស់​ដែរ​…​សូ​ម្បី​មេធាវី​ក៏​មិន​បញ្ជូន​ឱ្យ​តវ៉ា​…​គឺ​នាំ​គ្នា​ស្ងាត់ឈឹង​ដូច​គ្មាន​វាចា​នឹង​ថ្លែង​…​ទុក​ឱ្យ​ចប់​ជា​ស្ថាពរ​ទៅ​ហោង​…​ហេ ! ហេ ! ប៉ុន្តែ​មិនដឹង​ដេក​យល់សប្តិ​យ៉ាងម៉េច​ទេ​…​ស្រាប់តែ​មាន​ដំណឹង​ផ្ទុះឡើង​ថា​…​សមាជិក​ម្នាក់​ដែល​នៅ​ក្នុង​ប្រទេស​…​ដាក់​ពាក្យបណ្តឹង​ថ្មីចែស​…​ប្តឹង​ទាស់​ប្រឆាំង​សាលដីកា​តុលាការ​កំពូល​ដែល​បាន​សម្រេច​ជា​ស្ថាពរ​ទៅ​ហើយ​នោះ​…​។…

សេចក្តីជូនដំណឹង​…​ក៏​ដូច​ការ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​…​ វា​ដូច​ជា​គគ្រឹកគគ្រេង​ពេក​ហើយ​…​ ដូច​ជា​គ្មាន​សល់​ចន្លោះ​ប្រហោង​ណាមួយ​ទេ​…​ស្តី​អំពី​តុលាការ​កំពូល​ដែល​ត្រូវ​បើក​សវនាការ​…​កាត់ទោស​គណ​បក្ស​សង្គ្រោះ​ជាតិ​…​។

លទ្ធផល​គួរ​ឱ្យ​សង្វេគ​និង​គួរ​ឱ្យ​អាណិត​ផង​…​មិន​អាណិត​ផង​…​បាន​បញ្ចប់​ជា​ស្ថាពរ​ទៅ​ហើយ​…​ឯវំ​ស​រោ​ទៅ​ហើយ​…​តាម​រយៈ​បិទ​ការតវ៉ា​…​។ ល​។

មេ​ធំ​ៗ​បក្ស​ប្រឆាំង​…​ក៏​បានដឹង​ខ្លួនឯង​អស់​ដែរ​…​សូ​ម្បី​មេធាវី​ក៏​មិន​បញ្ជូន​ឱ្យ​តវ៉ា​…​គឺ​នាំ​គ្នា​ស្ងាត់ឈឹង​ដូច​គ្មាន​វាចា​នឹង​ថ្លែង​…​ទុក​ឱ្យ​ចប់​ជា​ស្ថាពរ​ទៅ​ហោង​…​ហេ ! ហេ !

ប៉ុន្តែ​មិនដឹង​ដេក​យល់សប្តិ​យ៉ាងម៉េច​ទេ​…​ស្រាប់តែ​មាន​ដំណឹង​ផ្ទុះឡើង​ថា​…​សមាជិក​ម្នាក់​ដែល​នៅ​ក្នុង​ប្រទេស​…​ដាក់​ពាក្យបណ្តឹង​ថ្មីចែស​…​ប្តឹង​ទាស់​ប្រឆាំង​សាលដីកា​តុលាការ​កំពូល​ដែល​បាន​សម្រេច​ជា​ស្ថាពរ​ទៅ​ហើយ​នោះ​…​។

មជ្ឈដ្ឋាន​នានា​ប្រកាស​វាយបក​វិញ​ថា​…«​ហួសពេល​ហើយ !»…​ខ្លះ​ថា​ទឹក​ហូរ​ទៅ​ហើយ​គ្មាន​វិល​ត្រឡប់​វិញ​ទេ​…​លា​ហើយ លា​គ្មាន​អាល័យ​…​លា​ទៅ​រក​ទី​អវសាន​ទៅ​ហោង​…​។

មាន​មជ្ឈដ្ឋាន​ជា​ច្រើន​បាន​និយាយ​ឃ្សុ​យ​ថា​…​មិនមែន​គេ​មិនដឹង​ខុស មិនដឹង​ត្រូវ​…​មិនមែន​គេ​មិនដឹងខ្យល់​បក់​ពី​ទិស​ណា​នោះ​ទេ​…​។ ពួក​គេ​ថា​…​គេ​ដាក់​ពាក្យ​ប្តឹង​ទាស់​…​ដើម្បី​គ្រាន់តែ​ឱ្យ​ល្បី​ដូច​ហិត​ផោម​ក្របី​តែ​ប៉ុណ្ណោះ​…​។ អ្វី​ដែល​ខុសច្បាប់​…​ដែល​នាំ​ឱ្យ​ខ្មាស នាំ​ឱ្យ​ថោក​…​គឺ​គេ​ធ្វើ ! បើ​មិន​ធ្វើ​ម៉េច​បាន​ល្បី​ទៅ ? បើ​តុលាការ​កំពូល​ទទួលយក​ទៅ​ពិនិត្យ​ថា​ស្របច្បាប់​…​ក៏​ល្បី ។ បើ​ថា​មិន​ស្របច្បាប់​ក៏​បាន​ល្បី​…​។

ធ្វើ​ម៉េច​ក៏​ដោយ​…​ឱ្យ​តែ​បាន​ល្បីឈ្មោះ​មួយ​គ្រា​…​ហេ ! ហេ !