ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​! កីឡាករ​ប៉េតង់​កម្ពុជា ឃួ​ន លី​ហ៊ ដណ្ដើម​បាន​មេដាយមាស​នៅ​ប្រទេស​ថៃ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អស្ចារ្យ​!​កីឡាករ​ប៉េតង់ជម្រើសជាតិ​ក្រោម​អាយុ​១៧​ឆ្នាំ​កម្ពុជា ឃួ​ន លី​ហ៊ ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ី ឆ្នាំ​២០១៧ នៅ​ប្រទេស​ថៃ ។ នេះ​បើ​តាម​លោក…

រាជធានី​ភ្នំពេញ ៖ អស្ចារ្យ​!​កីឡាករ​ប៉េតង់ជម្រើសជាតិ​ក្រោម​អាយុ​១៧​ឆ្នាំ​កម្ពុជា ឃួ​ន
លី​ហ៊ ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ី ឆ្នាំ​២០១៧ នៅ​ប្រទេស​ថៃ ។ នេះ​បើ​តាម​លោក សូ​ម៉ៃ សុខ​គា អគ្គ​លេខា
ធិ​​ការ​រង​សហព័ន្ធ​កីឡា​ប៉ូ​ល និង​ប៉េតង់​កម្ពុជា ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០១៧ ។

លោក សូ​ម៉ៃ សុខ​គា បាន​ឲ្យ​ដឹង​ថា កីឡាករ​ឃួ​ន លី​ហ៊ បាន​ទទួល​ជ័យជម្នះ​ជា​បន្ដបន្ទាប់
ក្នុង​ការ​ប្រកួត​រហូត​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​គេ​បាន​ទម្លាក់​កីឡាករ​ម្ចាស់ផ្ទះ​ថៃ បន្ទាប់​មក​បាន​យកឈ្នះ​កីឡាករ​ម៉ា​ឡេ​ស៊ីក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដើម្បី​ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​យុវជន​តែ​ម្ដង ។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១០​ធ្នូ​គឺ​ក្រុមកីឡា​ប៉េតង់​កម្ពុជា​ដណ្ដើម​បាន​មេដាយ​៣​គ្រឿង​ហើយ​ក្នុង​នោះ​មេដាយ​សំរឹទ្ធ​២​គ្រឿង​ដណ្ដើម​បាន​ដោយ​កីឡាករ សុខ ចាន់​មាន និង​កីឡាការិនី អ៊ុ​ក ស្រី​មុំ និង​មេដាយមាស​រកបាន​ដោយ​កីឡាករ​វ័យ​១៧​ឆ្នាំ ឃួ​ន លីហ៊៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ