ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​២​វ៉ា​ជែង​គ្នា​រហូត​ប៉ះ​ក្មេង​ជិះ​កង់​បណ្តាល​ឲ្យ​ស្លា.ប់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ៖ ក្មេង​ប្រុស​សិស្សសាលា​ម្នាក់​បាន​ស្លាប់​ពេល​ដឹក​សង្គ្រោះ​ទៅ​មន្ទី​ពេទ្យ ខណៈ​ពេល​រថយន្ត និង រថយន្ត​បើក​កៀរ​គ្នា​បោក​កន្ទុយ​ទៅ​ប៉ះ​ក្មេង​កំពុង​ធ្វើ​ដំណើរ​ដោយ​ជិះ​កង់ ។ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧…

ខេត្តបន្ទាយ​មាន​ជ័យ ៖ ក្មេង​ប្រុស​សិស្សសាលា​ម្នាក់​បាន​ស្លាប់​ពេល​ដឹក​សង្គ្រោះ​ទៅ​មន្ទី​ពេទ្យ ខណៈ​ពេល​រថយន្ត និង រថយន្ត​បើក​កៀរ​គ្នា​បោក​កន្ទុយ​ទៅ​ប៉ះ​ក្មេង​កំពុង​ធ្វើ​ដំណើរ​ដោយ​ជិះ​កង់ ។ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ទីប្រជុំជន ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរ​ជ្រៅ បន្ទាយ​មាន​ជ័យ ។

លោក​វរសេនីយ៍ត្រី​សែ​ស វិបុល អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ​បាន​ឲ្យ​ដឹង​ថា អ្នក​បើករថយន្ត​ម៉ាក​កា​ម៉ា​រី ពណ៌​ទឹកមាស ផ្លា​ក​លេខ បាត់ដំបង​២A-៦៨០៧ ឈ្មោះ​ឆាយ ចាន់​ណា​វី អាយុ​៣២​ឆ្នាំ ភេទ​ស្រី មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន សង្កាត​ប៉ោយ​ប៉ែ​ត បន្ទាយ​មាន​ជ័យ និង​អ្នកបើកបរ​រថយន្ត ពណ៌​សំបក​ឪឡឹក ផ្លា​ក​លេខ ក្រុងប៉ៃលិន​២A-០១២២ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ អ្នក​បើក​គេចខ្លួន​ដោយ​បន្សល់​ទុក តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ។

លោក​អធិការ​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត ពណ៌​សំបក​ឪឡឹក ស្លាក​លេខ​ក្រុងប៉ៃលិន ធ្វើ​ដំណើរ​ពី​លិចទៅ​កើត ពេល​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​មាន​រថយន្ត ពណ៌​ទឹកមាស ស្លាក​លេខ បាត់ដំបង​២A- ៦៨០៧ បាន​បើក​វ៉ា​ជែង​គ្នា ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​២​គ្រឿង​ទៀត​មក​ពី​ទិស​ខាងកើត​ទៅ​លិច​បើក​វ៉ា​ជែង​គ្នា​ផង​ដែរ ។ ពេល​នោះ​អ្នកបើកបរ​រថយន្ត ឃើញ​ដូច្នោះ​ក៏​វេរ​ចង្កូត​បត់​ចូល​កៀរ​នឹង​រថយន្ត​មួយទៀត​បោក​កន្ទុយ​រថយន្ត​ទៅ​ប៉ះ​ក្មេង​សិស្សសាលា​កំពុង​ជិះ​កង់​ទៅ​សាលារៀន បណ្តាល​ឲ្យ​ស្លាប់​ខណៈ​ពេល​ដឹក​ទៅ​មន្ទីរពេទ្យ ។ ចំណែក​រថយន្ត​ក្រឡាប់​ផ្ងា​ជើង​ឡើង​លើ រថយន្ត​មួយ​កៀរ​ក្មេង​ធ្លាប់​ពីលើ​ផ្លូវជាតិ ។

ជន​រង​គ្រោះ​ឈ្មោះ​ផល វិសិដ្ឋ អាយុ​១៣​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​យក​មក​រក្សា​ទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជ្រៅ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ