ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​យក្ស​ពីរ​គ្រឿង​សង្ស័យ​ចាំង​ភ្នែក​គ្នា​ពន្លះ​គ្នា​លាន់​ដូច​រន្ទះ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ សំលេង​រថយន្ត​ពីរ​គ្រឿង​បាន​បុក​គ្នា​នៅ​លើ​ផ្លូវជាតិ​លេខ​៧​លាន់​ដូច​រន្ទះ​ដោយ​រថយន្ត​ចំណុះ​៥​តោន​បាន​រង​ការ​ខូចខាត​រហូត​ដល់​ទៅ​ដាច់​កង់​តែ​សំណាង​មិន​មាន​អ្នក​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ ។ ដែល​ហេតុ​ការ​ណ៏​នេះ​កើតឡើង​នៅ​ព្រលប់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧ ត្រង់​ចំណុច​ភូមិជី​ប៉េះ ឃុំ​មេមត់ ស្រុក​មេមត់…

ខេត្ត​ត្បូងឃ្មុំ ៖ សំលេង​រថយន្ត​ពីរ​គ្រឿង​បាន​បុក​គ្នា​នៅ​លើ​ផ្លូវជាតិ​លេខ​៧​លាន់​ដូច​រន្ទះ​ដោយ​រថយន្ត​ចំណុះ​៥​តោន​បាន​រង​ការ​ខូចខាត​រហូត​ដល់​ទៅ​ដាច់​កង់​តែ​សំណាង​មិន​មាន​អ្នក​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ ។ ដែល​ហេតុ​ការ​ណ៏​នេះ​កើតឡើង​នៅ​ព្រលប់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧ ត្រង់​ចំណុច​ភូមិជី​ប៉េះ ឃុំ​មេមត់ ស្រុក​មេមត់ រហូត​ដល់​លោក​អភិបាល​នគរបាល​ស្រុក​បាន​ដឹកនាំ​កម្លាំង​ចុះ​មក​ពិនិត្យដោយ​ផ្ទាល់ និង​ជួយ​សំរួល​ចរាចរ​ណ៏​តាម​ដងផ្លូវ​ផង​ដែរ ។

លោក ម៉េ​ង គា អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​អំពុក ឃុំ​ក្រែក ស្រុក​ពញាក្រែក ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​មុន​កើតហេតុរូប​លោក​បាន​ឲ្យ​កម្មករ​បើករថយន្ត​ឈ្មោះ ណូ អាយុ​២៥​ឆ្នាំ ដឹក​ដើម​កៅស៊ូ​ចេញពី​ក្រែក​ដើម្បី​យកទៅ​ដាក់​នៅ​ស្រុក​មេមត់ លុះ​ពេល​ដែល​ដាក់​រួចរាល់​ក៏​បាន​បើករថយន្ត​ត្រឡប់​មក​ផ្ទះ​វិញ​តែ​គាត់​បានបើករថយន្ត​១​គ្រឿង​ផ្សេង​ទៀត​នាំមុខ ។

ម្ចាស់​រថយន្ត​រូប​នេះ​បាន​ប្រាប់​បន្ត​ថា ស្រប​ពេល​ដែល​រថយន្ត​បាន​បើក​ប្រ​ឡប់​មក​ដល់​ត្រង់​ភូមិ​ជី​ប៉េះ​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច​ក៏​ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​ធុន​ធំ​បាន​បើក​បញ្ច្រាសទិស​គ្នា សង្ស័យ​ដោយសារ​ចាំង​ភ្លើង​រថយន្ត​ទៅ​វិញ​ទៅ​មក​ហើយ​កន្លែង​គ្រោះថ្នាក់​ក៏​ងងឹត​ទៀត ។ ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ​ណ៏​កើតឡើង​រថយន្ត​របស់​គាត់​ដែល​កម្មករ​បើក​នោះ​បាន​រង​ការ​ខូចខាត​រហូត​របូត​កង់ និង​ស្នាម​អូស​ថ្នល់​ជា​ច្រើន​ម៉ែត្រ​អ្នកបើក​បរ​រង​របួស​ត្រូវ​.​ក​ដោយសារ​តែ​អំបែង​កញ្ចក់​រថយន្ត​ខ្ទាត​ត្រូវ ។ រូប​លោក​សំណូមពរ​ដល់​ភាគី​រថ​យន្ត​ធំ​សូម​ឲ្យ​ជួយ​ចេញ​សំណង​ខ្លះ ដើម្បី​ជួសជុល​រថយន្ត ។

លោក​អនុ​សេនី​យ៏​ឯក ថា​ញ់ សុ​វ៉ា​ត អធិការរង​នគរបាល​ស្រុក​មេមត់​ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់​ឲ្យដឹង​ដែរ​ថា ក្រោយ​ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​កើតឡើង​នោះ​លោក​វរ​សេនី​យ៏​ទោ ហុង គឹ​មហឿ​ន អធិការ​នគរបាល​ស្រុក​មេមត់​បាន​ដឹកនាំ​កម្លាំង​ចុះ​មក​ដោយ​ផ្ទាល់ ។ ដោយសារ​តែ​ភាគី​សងខាង​បាន​ធ្វើការ​សំរបសំរួល​គ្នា​នោះ​គឺ​ខាង​រថយន្ត​ធំ​ព្រម​ចេញ​សំណង​ខ្លះមក​ឲ្យ​រថ​យន្ត​ដែល​រង​ការ​ខូច​ខាត​ចំនួន​៣៥០​ដុល្លារ​ដើម្បី​ជួសជុល​រថយន្ត​ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ