ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួម​គ្នា​សម្អាត​បរិស្ថាន ផ្ដើម​ចេញពី​ខ្លួន​យើង

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ស្រប​ពេល​ដែល​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ខិត​ជិត​មក​ដល់​គេ​សង្កេត​ឃើញ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ក្រុង​ខេត្ត​ព្រះ​សីហ​នុ បាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ជា​ពិសេស​លើ​បញ្ហា​អនាម័យ​បរិស្ថាន ក្នុង​គោលបំណង​រួម​គ្នា​ប្រែ​ក្លាយជា​ទីក្រុង​បៃតង ស្រប​តាម​គោលនយោបាយ​ទេសចរណ៍​តែ​មួយ មនុស្សជាតិ​តែ​មួយ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ ស្រប​ពេល​ដែល​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ខិត​ជិត​មក​ដល់​គេ​សង្កេត​ឃើញ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ក្រុង​ខេត្ត​ព្រះ​សីហ​នុ បាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ជា​ពិសេស​លើ​បញ្ហា​អនាម័យ​បរិស្ថាន ក្នុង​គោលបំណង​រួម​គ្នា​ប្រែ​ក្លាយជា​ទីក្រុង​បៃតង ស្រប​តាម​គោលនយោបាយ​ទេសចរណ៍​តែ​មួយ មនុស្សជាតិ​តែ​មួយ ។

លោក អ៊ី សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ​បាន​ថ្លែង​បញ្ជាក់​ថា ការ​រួម​គ្នា​គិត រួម​គ្នា​ធ្វើ រួម​គ្នា​ទទួលខុស លើ​បញ្ហា​សម្អាត​អនាម័យ​នា​ពេល​នេះ វា​គឺ​សារ​មួយ​បង្ហាញ​ទៅ​ពិភព​ខាងក្រៅ ទៅ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​ជា​ពិសេស​ភ្ញៀវ​ទេសច ដែល​បាន​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ ឲ្យ​ពួក​គាត់​បាន​យល់​ដឹង​បន្ថែម​ទៀត​ថា អ្វី​ៗ​គឺ​ផ្តើម​ចេញពី​យើង​ទាំងអស់​គ្នា មិន​ថា​នៅ​ទីកន្លែង​ណា​នោះ​ទេ ការ​រួម​គ្នា​សម្អាត​បរិស្ថាន វា​ហាក់បីដូចជា​យើង​កំពុង​រួម​គ្នា​អភិវឌ្ឍន៍​សង្គម​ជាតិ​ឲ្យ​មានការ​រីក​ចម្រើន​ផង​ដែរ ។

ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​ជំទាវ ម៉ា​ន់ ម៉ា​ណា​វី ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ក្រុងព្រះសីហនុ បាន​ថ្លែង​កោតសរសើរ​ដល់​អង្គភាព​ពាក់ព័ន្ធ​នានា ជា​ពិសេស​មន្ទី​សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​លោក ណុ​ប ហេង ជា​ប្រធាន​មន្ទីរ​តែងតែបាន​រួម​យ៉ាង​សកម្ម​នៅ​គ្រប់​សកម្មភាព​សង្គម ជាក់ស្តែង​នៅ​ថ្ងៃនេះ​ជាដើម​អង្គភាព មន្ទី​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត បាន​បង្កើត​នូវ​ព្រឹត្តិការណ៍​រួម​គ្នា​សម្អាត​អនាម័យ​នៅ​តាម​តំបន់ឆ្នេរ​នានា ក្នុង​ក្រុងព្រះសីហនុ ដែល​សកម្មភាព​វា​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ខិតខំ​យក​អស់ពី​កម្លាំងកាយ​ចិត្ត បម្រើ​ប្រជាពលរដ្ឋ​ទាំង​ការងារ​ជំនាញ និង​ការងារ​សម្អាត​អនាម័យ ។ ការ​រួម​គ្នា​សម្អាត​អនាម័យ​នា​ពេល​នេះ ថ្វី​ត្បិត​តែ​វា​ពុំ​បាន​លទ្ធផល​១០០​ភាគរយ​យ៉ាងណា​ក្តី តែ​វា​ជា​សារ​មួយ​ដាស់តឿន និង​ពញ្ញាក់​អារម្មណ៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ឲ្យ​ងាក​មក​រួម​គ្នា​ការពារ​បរិស្ថាន​គ្រប់ពេលវេលា​គ្រប់​ទីកន្លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ