ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​ខ្លាំង​ពេក​បើក​ហួស​ផ្លូវ​ចូល​ផ្ទះ​ឈប់​ដេក​ក្នុង​រថយន្ត​នៅ​កណ្ដាលផ្លូវ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​មន្ត្រី​កាំកុងត្រូល​ចេញ​មក​ពី​ញុំ​ា​ការ​មិត្តភក្តិ​នៅ​កោះ​ពេជ្រ បើករថយន្ត​ហួស​ផ្លូវ​ចូល​ផ្ទះ​បាន​ឈប់​រថយន្ត​ដេក​កណ្ដាលផ្លូវ​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​មន្ត្រី​កាំកុងត្រូល​ចេញ​មក​ពី​ញុំ​ា​ការ​មិត្តភក្តិ​នៅ​កោះ​ពេជ្រ បើករថយន្ត​ហួស​ផ្លូវ​ចូល​ផ្ទះ​បាន​ឈប់​រថយន្ត​ដេក​កណ្ដាលផ្លូវ​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២U-៨៤៤៨ បើកបរ​ដោយ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​កាំកុងត្រូល ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ស្ថានភាព​ស្រវឹង​ខ្លាំង​ពេក ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បើករថយន្ត​ទៅ​មុខ​លែង​រួច​បាន​ឈប់​រថយន្ត​ដេក​នៅ​កណ្តាលផ្លូវ បង្ក​ឲ្យ​ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ដល់​បាន​ឲ្យ​ដាស់​ឲ្យ​ភ្ញាក់​ដឹងខ្លួន​វិញ​គិតតែ​ពី​អង្គុយ​ក្អួតចង្អោរ ទើប​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក​សួរនាំ​ត្រូវ​បាន​អ្នក​បើករថយន្ត​បាន​ប្រាប់​ថា ទំនាក់ទំនង​រក​សាច់ញាតិ​មក​ទទួលយក​ត្រលប់​ទៅ​ផ្ទះ ដល់​ពេល​សមត្ថកិច្ច​សួរនាំ​បុរស​ខាងលើ​ប្រាប់​ថា រូប​គាត់​ទើបនឹង​មក​ពី​ញុំ​ា​ការ​មិត្តភក្តិ​នៅ​កោះ​ពេជ្រ គោលបំណង​ត្រលប់​ទៅ​ផ្ទះ​នៅ​បាក់​ទូក ដោយសារ​តែ​គាត់​ស្រវឹងស្រា​ខ្លាំង​ពេក បើក​ហួស​ផ្លូវ​ក៏​ឈប់​រថយន្ត​ដេក​តែ​ម្តង ។

បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​សាច់ញាតិ​មក​ដឹក​យក​ត្រលប់​ទៅ​ផ្ទះ​វិញ បន្ទាប់​មក​កូនប្រុស​បាន​មក​ដឹក​យក​ត្រលប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ