ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺ! លោកអើយ អត់លុយដឹក​សពប្តីទៅស្រុកទេ​

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បុរស​ម្នាក់​ដែល​បាន​ជិះ​ម៉ូតូ​ម៉ាក​វេ​វ​តែ​ម្នាក់ឯង ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ហើយ​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ពីក្រោយ បណ្ដាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១០ ធ្នូ នៅ​លើ​កំណាត់​ផ្លូវ​លេខ​៣៣ ត្រង់​ចំណុច​ភូមិ​ត្រពាំង​ធំ…

ខេត្តកំពត ៖ បុរស​ម្នាក់​ដែល​បាន​ជិះ​ម៉ូតូ​ម៉ាក​វេ​វ​តែ​ម្នាក់ឯង ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ហើយ​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ពីក្រោយ បណ្ដាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១០ ធ្នូ នៅ​លើ​កំណាត់​ផ្លូវ​លេខ​៣៣ ត្រង់​ចំណុច​ភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ។  ទោះបី​មាន​គ្រោះថ្នាក់​រហូត​ដល់​​បាត់​បង់ជីវិត​យ៉ាងនេះ​ក្តី នគរបាល​សណ្ដាប់ធ្នាប់​ស្រុក​ទឹកឈូ បាន​ត្រឹមតែ​មក​ជួយ​យាម​សព ព្រោះ​រថ​យន្ត​ដែល​បុរស​រូប​នេះ​ជិះ​ម៉ូតូ​បុក​ពីក្រោយ​បាន​បើក​ទៅ​បាត់ រីឯ​សព​ភ្លាម​ៗ​ក៏​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ​ដែរ ។

ទោះជា​បែប​នេះ​ក្តី​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ធ្នូ ទើបដំណឹង​នេះ​បាន​ទៅ​ដល់​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​ហើយ​ក៏​បាន​មក​ដល់ ទើបត្រូវ​បាន​ស្គាល់អត្តសញ្ញាណ ។ នគរបាល​ស្រុក​ទឹកឈូ​បាន​និយាយ​ថា បុរស​រង​គ្រោះ​ឈ្មោះ ពុត សំ​អឿ​ន អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ថ្មី​ស​ង្គា​ត់​ព្រៃធំ ក្រុងកែប​។ នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​បុក​គូទ​រថយន្ត​ពីក្រោយ តាម​ការ​អះអាង​ពី​ពលរដ្ឋ​ថា អ្នក​បើកឡាន​បាន​បើក​ពី​លិចទៅ​កើត ហើយ​រថយន្ត​បាន​ឈប់​បត់ជើងតូច​វេលា​យប់​ស្រាប់តែ​អ្នក​ជិះ​ម៉ូតូ​ពីក្រោយ​បាន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ពេញទំហឹង​បណ្ដាល​ឱ្យ​បែកក្បាល​ស្លាប់​នៅ​នឹង​កន្លែង ។មន្ត្រី​នគ​បាល​បានឱ្យ​ដឹង​ថា ក្នុង​នាម​ជា​សមត្ថកិច្ច បាន​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​សព​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ផ្ទះ តែ​ប្រពន្ធ​សព​ថា​ចាំ​ដឹកគោ​យន្ត​ទៅ​ផ្ទះ​វិញ ព្រោះ​គ្មាន​លុយ​ឱ្យ​ថ្លៃ​រថយន្ត​ទេ ម្ល៉ោះហើយ​នៅ​អង្គុយ​អែប​ចិញ្ចើម​ផ្លូវ​មើល​សព​ប្តី​យ៉ាង​អាណោចអាធ័ម​បំផុត ។

ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា គាត់​អត់​មាន​លុយ​ជួល​ឡានពេទ្យ​ដឹក​សព​ប្ដី​យក​ទៅ​ធ្វើ​បុណ្យ​ទេ ចាំ​គោ​យន្ត​បងប្អូន​នៅ​ឯ​ស្រុក​មក​ដឹក ។ លុះ​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​១១ ធ្នូ ទើប​គោ​យន្ត​មក​ដល់ ។ ស្ត្រី​​ជា​ប្រពន្ធ​និយាយ​ថា បុរស​ជា​ប្ដី​នេះ​គឺជា​ប្ដី​ក្រោយ​ទេ និង​បានកូន​មួយ ហើយ​នៅ​ថ្ងៃ​ទី​៩ ធ្នូ កន្លង​មក​គាត់​២​នាក់​ប្ដី​ប្រពន្ធ​បាន​ជិះ​ម៉ូតូ​ទៅ​បុណ្យសព​បងប្អូន​ជីដូនមួយ​នៅ​ឯ​ស្រុក​ទឹកឈូ ។ ប្រពន្ធ​រៀបរាប់​ទៀត​ថា ពេល​​នោះ​ទាស់​មាត់​គ្នា​ជាមួយ​ប្ដី គាត់​ខឹង​ក៏​ជិះ​រឺ​ុ​ម៉ក​មក​ផ្ទះ​មុន ឯ​ប្ដី​ជិះ​ម៉ូតូ​តាម​ក្រោយ​ក៏​ជួប​រឿង​អាក្រក់​បែប​នេះ​​ទៅ ៕

អត្ថបទសរសេរ ដោយ