ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ជនល្មើស​គ្រឿងញៀ.ន​១៤​នាក់​បញ្ជូន​ទៅ​តុលាការ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​០៨ ខែធ្នូ ឆ្នាំ​២០១៧ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក​ជួញដូរ និង​ចាត់ចែង​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ភូមិ​ចំបក់ ឃុំ​រលួស…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​០៨ ខែធ្នូ ឆ្នាំ​២០១៧ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក​ជួញដូរ និង​ចាត់ចែង​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ភូមិ​ចំបក់ ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ចំនួន​១៤​នាក់​ក្នុង​នោះ​មាន ទី​១.​ឈ្មោះ សុ​ន មុ​ទ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរ​លក់ដូរ ទីលំនៅ​ភូមិ​ដូន​នំ ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ទី​២.​ឈ្មោះ ថា​ន ម៉ា​ក្រូ ហៅ​ក្រូច ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ត្រាង ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ទី​៣.​ឈ្មោះ ភើ​យ រ៉ា​វុត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ដូន​នំ ឃុំ​មាន​ជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ទី​៤.​ឈ្មោះ ស្រី សម្បត្តិ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​រលួស​ខាងលិច ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ទី​៥.​ឈ្មោះ សុខ ពុន ហៅ​តឿ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ចំបក់ ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ទី​៦.​ឈ្មោះ ចិក ប្រាក់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ថ្នល់​ត្រង់ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ទី​៧.​ឈ្មោះ ឡែ​ម សិទ្ធ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ដូន​នំ ឃុំ​មាន​ជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ទី​៨.​ឈ្មោះ ម៉េ​ង លាភ ហៅ​សា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ចំបក់ ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ទី​៩.​ឈ្មោះ ចាត អ៊ុ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ដូន​នំ ឃុំ​មាន​ជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ទី​១០.​ឈ្មោះ ស៊ុ​យ ផល ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​មមាញ ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ទី​១១.​ឈ្មោះ ស្ងួន ប៊ុ​ន​ធី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ដូន​នំ ឃុំ​មាន​ជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ទី​១២.​ឈ្មោះ សឿ​ន ណា​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ដូន​នំ ឃុំ​មាន​ជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ទី​១៣.​ឈ្មោះ សុត ស៊ី​ម ហៅ​ពុន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​រំចេក ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប និង​ទី​១៤.​ឈ្មោះ រុំ សីហា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ជន្លង់ សង្កាត់​ជ្រាវ ក្រុង​សៀ ម​រាប ខេត្តសៀមរាប ។

ក្រោយ​កម្លាំង​ជំនាញ​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ក្នុង​នោះ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន ប្រភេទ​ទឹកកក ចំនួន​២​កញ្ចប់ ស្មើនឹង​ទំងន់​០.៣​ក្រាម ទាំង​សម្បក ទូរស័ព្ទ​ដៃ​ចំនួន​៥​គ្រឿង ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១៤​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ