ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​៣​លើក​នៅ​ថ្ងៃ​តែ​១ ក្នុងស្រុក​ព្រៃ​នប់

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​ទូ​រី​ស​ដឹក​អ្នកដំណើ​១​គ្រឿង​បាន​បែក​កង់​ធ្លាក់​ផ្លូវ​នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​១៧១-១៧២ ក្នុងភូមិ​ត្រ​ពាំ​គារ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ នៅ​ម៉ោង​២ និង​៤០​នាទី រសៀល​ថ្ងៃ​ទី​១១ ធ្នូ​២០១៧​នេះ​។…

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​ទូ​រី​ស​ដឹក​អ្នកដំណើ​១​គ្រឿង​បាន​បែក​កង់​ធ្លាក់​ផ្លូវ​នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​១៧១-១៧២ ក្នុងភូមិ​ត្រ​ពាំ​គារ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ នៅ​ម៉ោង​២ និង​៤០​នាទី រសៀល​ថ្ងៃ​ទី​១១ ធ្នូ​២០១៧​នេះ​។ ក្នុង​គ្រោះ​នេះ​បាន​បណ្តាល​ឲ្យ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ទទួល​រង​របួស​។ នៅ​មុន​នោះ​ប្រមាណ​ជា​២​ម៉ោង​ក៏​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយទៀត​ផង​ដែរ នៅ​ក្នុង​ឃុំ​ជើងគោរ​ដូច​គ្នា ហើយ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្រី​ម្នាក់​បាន​រង​របួស​បាក់ជើង​ស្តាំ និង​ម្នាក់​ទៀត​របួស ដែក​ក្នុង​ករណី​គ្រោះថ្នាក់​រវាង​ម៉ូតូ និង​រថយន្ត ក្នុង​ខណៈ​រថយន្ត​នោះ​បត់​ឆ្វេង​ក្នុង​ទិស​ដៅ​ស្របគ្នា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧៤-១៧៥ ស្ថិត​ក្នុងភូមិ​ត្រ​ពាំ​មូល ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ នៅ​ម៉ោង​១១ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ធ្នូ ២០១៧​នេះ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​គេចខ្លួន​បាត់​។

រីឯ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទី​៣ គឺ​រថយន្ត​បាន​ធ្លាក់​ពីលើ​ផ្លូវ កាលពី​ម៉ោង​ជិ​២​រសៀល ថ្ងៃ​ទី​១១ ធ្នូ ២០១៧​នេះ នៅ​ចំណុច​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​រង​គ្រោះ ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AJ-6117 តាម​ការ​អះអាង​ពី​អ្នកបើកបរ​ថា ជាន់​ហ្វ្រាំង​មិន​ស៊ី ពេល​កំពុង​បើកបរ​ទិស​ដៅ​ពី​ភ្នំពេញ​មក​ខេត្ត​ព្រះ​សីហ​នុ ហើយ​អ្នក​ជិះ​ក្នុង​រថយន្ត​មាន​៤​នាក់ ក្នុង​នោះ​មាន​ព្រះសង្ឃ​២​អង្គ​ផង​ដែរ​។ ក្រៅពី​រថយន្ត​រង​ការ​ខូចខាត មិន​មាន​មនុស្ស​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ឡើយ​។ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ក្នុង​ទឹកដី​ស្រុក​ព្រៃ​នប់​ជា​ពិសេស​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ គេ​សង្កេត​ឃើញ​ហាក់បីដូចជា​មានការ​កើនឡើង​ក្នុង​រយៈពេល​ខ្លី​នេះ ស្រប​ពេល​ដែល​កា​បន្តឹង​ចុះ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ពី​សំណាក់​សមត្ថកិច្ច​ជំនាញ​ក្នុង​តំបន់​នៅ​ពុំ​សូវ​បានឃើញ​ចុះ​អនុវត្តន៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ