ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​យ​បុក​អ្នក​ជិះ​ម៉ូតូ ប៉ើង​ជិត​១០​ម៉ែត្រ​ស្លា.ប់​ភ្លាម​ៗ

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​វ័យ​៥៥​ឆ្នាំ​ម្នាក់​ជិះ​ម៉ូតូ​ឆ្លងថ្នល់​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ត្រូវ​រថយន្ត​សាំ​យ៉ុ​ង​បុក​ចំពាក់​កណ្តាល​ម៉ូតូ​ប៉ើង​ជិត​១០​ម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​។ ករណី​ដ៏​រន្ធត់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១១ ធ្នូ ២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​០១…

ខេត្តស្វាយរៀង ៖ បុរស​វ័យ​៥៥​ឆ្នាំ​ម្នាក់​ជិះ​ម៉ូតូ​ឆ្លងថ្នល់​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ត្រូវ​រថយន្ត​សាំ​យ៉ុ​ង​បុក​ចំពាក់​កណ្តាល​ម៉ូតូ​ប៉ើង​ជិត​១០​ម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​។ ករណី​ដ៏​រន្ធត់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១១ ធ្នូ ២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​០១ ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន ស្ថិត​ក្នុងភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង​។

បើ​តាម​សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ឈ្មោះ លី ចំរើន ភេទ​ប្រុស អាយុ​៥៥ ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ឈាម​ជ្រូក​អត់​ស្លាក​លេខ បើក​ម៉ូតូ​ឆ្លងផ្លូវ​ពី​ទិស​ខាងត្បូង​ទៅ​ជើង ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស លាយ​ទឹកប្រាក់ មិន​ស្គាល់​ស្លាក​លេខ បើកបរ​ពី​ទិស​ខាងកើត​ទៅ​លិច​យ៉ាង​លឿន បាន​បុក​ម៉ូតូ​ជន​រង​គ្រោះ​ចំ​កណ្តាល ពេញទំហឹង​ប៉ើង​ជិត​១០​ម៉ែត្រ ទាំង​ម៉ូតូ និង​មនុស្ស អូស​រមាល​ជា​ច្រើន​ត្រឡប់​ដល់​លើ​ចិញ្ចើមថ្នល់​បណ្តាល​ឲ្យ​បែកក្បាល​ធ្ងន់ធ្ងរ ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​គួរ​ឲ្យ​រន្ធត់។

ហើយ​ម៉ូតូ​ខូចខាត​ស្ទើរ​ទាំងស្រុង រីឯ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​។​ក្រោយ​ពី​ធ្វើការ​វាស់វែង​រួច​សមត្ថកិច្ច​បាន​លើកសព​ជន​រង​គ្រោះ​ដឹក​តាម​រថយន្ត​នគ​បាល​ចរាចរណ៍​ខេត្តស្វាយរៀង​ដឹក​វ៉ា​ន់​ប៊ុ​ន​ធឿ​ន​ED176

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ