ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​កា​រ៉េ​ម​លក់​ឈប់​ខាង ស្រាប់តែ​មាន​រថយន្ត​មក​កៀរ​បះជើង​ច្រូង​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ដឹក​កា​រ៉េ​ម​ដើរ​លក់​តាម​ភូមិ​១​គ្រឿង​ត្រូវ​បាន​រថយន្ត​ដឹក​គ្រឿងចក្រ​បើក​មក​កៀរ បណ្តាល​ឲ្យ​ក្រឡាប់​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែធ្នូ​នេះ ត្រង់​ចំនុច​ភូមិ​ជាំ​ទ្រៀក ឃុំ​ត្រ​មូង ស្រុក​មេមត់ បណ្តាល​ឲ្យ​ពីរ​នាក់​ប្តី​ប្រពន្ធ​ជិះ​លើ​រថយន្ត​រង​របួស ដោយ​មិន​បាន​ប៉ះពាល់​ដល់​អាយុជីវិត​នោះ​ទេ…

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ដឹក​កា​រ៉េ​ម​ដើរ​លក់​តាម​ភូមិ​១​គ្រឿង​ត្រូវ​បាន​រថយន្ត​ដឹក​គ្រឿងចក្រ​បើក​មក​កៀរ
បណ្តាល​ឲ្យ​ក្រឡាប់​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែធ្នូ​នេះ ត្រង់​ចំនុច​ភូមិ​ជាំ​ទ្រៀក ឃុំ​ត្រ​មូង ស្រុក​មេមត់
បណ្តាល​ឲ្យ​ពីរ​នាក់​ប្តី​ប្រពន្ធ​ជិះ​លើ​រថយន្ត​រង​របួស ដោយ​មិន​បាន​ប៉ះពាល់​ដល់​អាយុជីវិត​នោះ​ទេ ។

អ្នក​បើករថយន្ត​ដឹក​កា​រែ​ម​ឈ្មោះ​ក្តឹប ផា​រិ​ទ្ធ អាយុ​២៧​ឆ្នាំ នៅ​ស្រុក​មេមត់​ប្រាប់​ឲ្យ​ដឹង​ថា រូបគេ​បាន
រៀប​សម្ភារ​រួចរាល់​លើកដាក់​លើ​រថយន្ត​តូច​១​គ្រឿង ហើយ​ក៏​បាន​បើក​ចេញ​មក​លក់​តាម​ភូមិ​ជាមួយ
នឹង​ប្រពន្ធ​ឈ្មោះ​ចំ គ​ន្ធា អាយុ​២៥​ឆ្នាំ ស្រប​ពេល​ដល់​ត្រង់​ចំនុច​ភូមិ​ឃុំ​ខាងលើ កន្លែង​ជាង​ជួសជុល
រថយន្ត​ដោយ​បាន​បង្អង់​ល្បឿន​ឈប់​ខាង​ផ្លូវ ។

អ្នក​បើក​ដឹក​កា​រ៉េ​ម​ប្រាប់​បន្ត​ថា រថយន្ត​នេះ​គាត់​បាន​ទិញ​បាន​កែ​ច្នៃ​ធ្វើ​លិច​កើត​អស់​ជិត៤០០០​ដុល្លារ មិន​ទាន់​បាន​១​ខែ​ត្រឹមត្រូវ​នោះ​ទេ ហើយ​បាន​នាំ​គ្នា​ចេញពី​ស្រុក​កំណើត​ខេត្តកណ្តាល​មក​លក់​កា​រ៉េ​ម​នៅ​ស្រុក​មេមត់ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ ។ ជាក់ស្តែង​នៅ​រសៀល​ថ្ងៃ​ខាងលើស្រប​ពេល​ដែល​បើករថយន្ត​ចេញ​មក ដើម្បី​លក់​តាម​ភូមិឋាន​នានា​នោះ ក្នុង​ពេល​ដែល​មក​ដល់​ត្រង់​ចំណុ​ចនេះ​មាន​ពលរដ្ឋ​បាន​ហៅ​ឲ្យ​ឈប់​ដើម្បី​ទិញ​កា​រ៉េ​មហូប ស្រាប់តែ​រៀបនឹង​ឈប់​អែប​ខាង​ក៏​មានរថយន្ត​១​គ្រឿង​ដឹក​គ្រឿងចក្រ បាន​បើក​ក្នុង​ទិស​ដៅ​ស្របគ្នា​ចេញ​មក​ពី​ខាង​ផ្សារ​មេមត់មក​កៀរ​រថយន្ត​របស់​គាត់​ក្រឡាប់​បាស់ជើង​ច្រូង ។

ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​រងរបួស​តែ​សំណាង​មិន​ធ្ងន់​នោះ​ទេ ហើយ​ធុង​កា​រ៉េ​ម​ដាក់​លើ​រថយន្ត​ទ្រុង​ខាងក្រោយ​បាន​រង​ការ​ខូចខាតព្រមទាំង​បែក​កញ្ចក់​ទូរ​ជ្រុះ​បែក​ពេញ​ថ្នល់ រថយន្ត​ដឹក​គ្រឿងចក្រ​នោះ​បាន​បើក​ទៅ​មុខ​ចម្ងាយ​ប្រហែលជា​២០០​ម៉ែត្រ​ក៏​បាន​ឈប់​អែប​ខាង​ផ្លូវជាតិ​លេខ​៧ ។ ចំពោះ​ការ​ខូចខាត​រថយន្ត និង​សម្ភារ​លើ​រថយន្តសូម​ឲ្យ​ភាគី​រថយន្ត​ដែល​បង្ក​ឲ្យ​ជួយ​ចេញ​សំណង​ថ្លៃ​ការ​ខូចខាត ។

លោក​អនុសេនីយ៍ឯក ថា​ញ់ សុខ​វ៉ា​ត អធិការរង​នគរបាល​ស្រុក​មេមត់​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​មា
ន​ហេតុការណ៍​ខាងលើ​លោក​បាន​ដឹកនាំ​កម្លាំង​ចរាចរណ៍​ស្រុក​មេមត់ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដោយ​ភាគី​រថយន្ត​ដឹក​គ្រឿងចក្រ បាន​ព្រម​ចេញ​សំណង​ជិត​១.០០០​ដុល្លារ​ឲ្យ​ទៅ​ភាគី​រថយន្ត
លក់​កា​រ៉េ​ម ដើម្បី​ជួសជុល​រថយន្ត​ដែល​ខូចខាត​នោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ