ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​សំណូមពរ​អាជីវករ​លក់ដូរ​មុខ​ផ្សា​រលើ​គោរព​ការ​ណែនាំ

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ការ​ដាក់​លក់ដូរ​របស់​បងប្អូន​អាជីវករ​មុខ​ផ្សា​រលើ​ខេត្តកំពង់ឆ្នាំង​នៅ​ពេល​ទាប​ភ្លឺ​គ្មាន​សណ្តាប់ធ្នាប់ និង​បង្ក​ធ្វើ​ឲ្យ​ស្ទះចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​ទើប​រយៈពេល​៣-៤​ថ្ងៃ​កន្លង​ទៅ​នេះ សមត្ថកិច្ច​ចម្រុះ​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​រួម និង​គណៈកម្មការ​ផ្សា​រលើ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​វេលា​ទាប​ភ្លឺ​ជា​រៀងរាល់ថ្ងៃ ។ ជាក់ស្តែង​នៅ​វេលា​ទាប​ភ្លឺ​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧…

ខេត្តកំពង់ឆ្នាំង ៖ ការ​ដាក់​លក់ដូរ​របស់​បងប្អូន​អាជីវករ​មុខ​ផ្សា​រលើ​ខេត្តកំពង់ឆ្នាំង​នៅ​ពេល​ទាប​ភ្លឺ​គ្មាន​សណ្តាប់ធ្នាប់ និង​បង្ក​ធ្វើ​ឲ្យ​ស្ទះចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​ទើប​រយៈពេល​៣-៤​ថ្ងៃ​កន្លង​ទៅ​នេះ សមត្ថកិច្ច​ចម្រុះ​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​រួម និង​គណៈកម្មការ​ផ្សា​រលើ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​វេលា​ទាប​ភ្លឺ​ជា​រៀងរាល់ថ្ងៃ ។ ជាក់ស្តែង​នៅ​វេលា​ទាប​ភ្លឺ​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧ សមត្ថកិច្ច​សណ្តាប់ធ្នាប់​ទាំងនោះ​បាន​រើ​លើកយក តុ កៅអី និង​គ្រែ​លក់ដូរ​របស់​អាជីវករ​មួយ​ចំនួន​យក​ទៅ​ទុក​នៅ​សាលាក្រុង​កំពង់ឆ្នាំង ។

អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​សូម​សំណូមពរ​ដល់​ក្រុម​អាជីវករ​ទាំងនោះ សូម​ចូលរួម​គោរព​ការ​ណែនាំ​របស់​សាលាក្រុង​ផង ។

លោក​មាស ម៉េ​ង​ហួត ប្រធាន​ការិយាល័យ​នគរបាល​សណ្តាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា បងប្អូន​អាជីវករ​លក់ដូរ​នៅ​ពេល​ទាប​ភ្លឺ​គាត់​បាន​យក​ផ្លូវថ្នល់​ធ្វើ​កន្លែង​លក់ដូរ ហើយ​កន្លង​មក ខាង​សាលាក្រុង បាន​ណែនាំ​ពួក​គាត់​ច្រើន​ដង​ណាស់​មក​ហើយ មាន​ទាំង​កិច្ចសន្យា​ទៀត ប៉ុន្តែ​ពួក​គាត់​មិន​ព្រម​ចូលរួម​គោរព​កិច្ចសន្យា​របស់​ខ្លួន ។ លោក​បាន​បញ្ជាក់​ថា ការងារ​រៀបចំ​សណ្តាប់ធ្នាប់​ធ្វើ​ឡើងជា​រៀងរាល់ថ្ងៃ ព្រោះ​បើ​ពុំនោះ​ទេ​ពួក​គាត់​នៅ​បន្ត​លក់​លើ​ផ្លូវ​រហូត ដល់​ភ្លឺ​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់ និង​ចរាចរ​ណ៌​ជា​មិន​ខាន ។

លោក​សា​រុំ អភិបាលរង​ក្រុង​កំពង់ឆ្នាំង​មាន​ប្រសា​ស​ថា ដោយ​ទទួល​បានការ​ណែនាំ​ពី​ឯកឧត្តម​អភិបាលខេត្ត​ក៍​ដូច​ជា​អភិបាលរង​ខេត្ត​ឲ្យ​រៀបចំ​មុខ​ផ្សា​រលើ​នេះ​ឲ្យ​បាន​ស្អាត មិន​ឲ្យ​មានការ​ទុក​សម្ភារ​លក់ដូរ​មុខ​ផ្សារ​រញ៉េរញ៉ៃ​ខ្វះ​ឡើយ ហេតុនេះ​ហើយ​សាលាក្រុង​កំពង់ឆ្នាំង​បាន​ជូនដំណឹង និង​បាន​ណែនាំ​ដល់​បងប្អូន​ដែល​អាជីវករ​លក់ដូរ​មុខ​ផ្សា​រលើ​នៅ​ពេល​យប់ គឺ​ចាប់ពី​ម៉ោង​៤​ល្ងាច រហូត​ដល់​យប់​ពេល​លក់ដូរ​ចប់​បងប្អូន​ត្រូវ​ដឹក​សម្ភារ​នោះ​ចេញ​ឲ្យ​អស់​មិន​អនុញ្ញាត្តិ​ទុក​នៅឡើយ ហើយ​បាន​ធ្វើ​លើ​កិច្ចសន្យា​ទៀត​តែ​បងប្អូន​មិន​គោរព​កិច្ចសន្យា​បាន​ទុក តុ កៅអី គ្រែ​លក់ដូរ ដោយ​ចាក់សោរ​ទុក​ចោល​រហូត​ពេញ​មួយ​ថ្ងៃ ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ មុខ​ផ្សារ​ជា​រៀងរាល់ថ្ងៃ ។

លោក​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង សំណូមពរ​ដល់​បងប្អូន​អាជីវករ​សូម​ចូលរួម​គោរព​តាម​ការ​ណែន​របស់​សាលាក្រុង​ផង បើ​មិន​ដូច្នេះ​ទេ សាលាក្រុង​នឹង​ដឹក​យក​សម្ភារ​របស់​បងប្អូន ទៅ​ទុក​នៅ​សាលាក្រុង​ជា​ពុំខាន​ឡើយ ។

សូម​បញ្ជាក់ អា​ជីរ​មុខ​មុខ​ផ្សា​រលើ​នៅ​ពេល​យប់​មាន​ពីរ​ប្រភេទ គឺ​មាន​អ្នក​លក់ដូរ​ចំណីអាហារ​ចាប់ពី​ម៉ោង​៤​ល្ងាច​ដល់​យប់​ជ្រៅ និង​មាន​អ្នកលក់​បន្លែ​ផ្លែ​ឈើ​នៅ​វេលា​ទាប​ភ្លឺ ចាប់ពី​ម៉ោងជាង​៣​រហូត​ដល់​ម៉ោង​៥​កន្លះ​ព្រឹក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ