ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​បំពាន​ភ្លើង​ក្រហម​បុក​គ្នា​លាន់​ដូច​រន្ទះ​ស្លា.ប់​ម្នាក់​របួសធ្ងន់​ស្រាល​៤

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្វាយរៀង ៖ យុវជន​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ខណៈប​ញ្ជួ​ន​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្ត និង​៤​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ និង​ម៉ូតូ បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​លាន់​ដូច​រន្ទះ​ខ្ទាត​ប៉ើង​មនុស្ស​ចេញពី​ម៉ូតូ​ដេក​សន្លប់​រដូករណែល​ពេញ​ថ្នល់​នៅ​ត្រង់​ចំណុច​ភ្លើងស្តុប ផ្លូវបំបែក​ជា​បួន​កែង​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ស្ថិត​នៅ​ភូមិ​ស្រះ​វង្ស…

ខេត្តស្វាយរៀង ៖ យុវជន​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ខណៈប​ញ្ជួ​ន​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្ត និង​៤​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ និង​ម៉ូតូ បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​លាន់​ដូច​រន្ទះ​ខ្ទាត​ប៉ើង​មនុស្ស​ចេញពី​ម៉ូតូ​ដេក​សន្លប់​រដូករណែល​ពេញ​ថ្នល់​នៅ​ត្រង់​ចំណុច​ភ្លើងស្តុប ផ្លូវបំបែក​ជា​បួន​កែង​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ស្ថិត​នៅ​ភូមិ​ស្រះ​វង្ស សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​១៥​នាទី ថ្ងៃ​ទី​១០ ខែ​ឆ្នូ ឆ្នាំ​២០១៧ ។ ប្រភព​ពី​ប្រជាពលរដ្ឋ​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​ម៉ូតូ​ពីរ​គ្រឿង​មួយ​គ្រឿង​ម៉ាក​ស្មា​ក់វី ធ្វើ​ដំណើរ​ពី​ទិស​ខាងជើង​មក​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ជា​កន្លែង​ភ្លើងស្តុប​គឺ​ភ្លើង​ក្រហម ហើយ​មិន​បាន​ឈប់ (​មិន​គោរព​ភ្លើងស្តុប​ក្រហម​) បាន​បើក​បន្ត​យ៉ាង​លឿន​ស្រប​ពេល​នោះ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​សេ​១២៥ ឆ្នាំ​២០១៣ ធ្វើ​ដំណើរ​ទៅ​ពី​ទិស​ខាង​លិចទៅ​កើត​ឆ្លង​ចង់​ផុត​ថ្នល់​ទៅ​ហើយ ក៏​ត្រូវ​ខាង​ម៉ូតូ​ស្មា​ក់វី​បុក​ចំ​ពី​ចំហៀង​ខាងក្រោយ បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​បោក​ទៅ​លើ​ថ្នល់​ខ្ទាត​មនុស្ស​ចេញពី​ម៉ូតូ​បី​បួន​ត្រលប់​ដេក​សន្លប់​រដូករណែល​ពេញ​ផ្លូវ​តែ​ម្តង ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឆូ​យ រតនា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គយ​ត្របែក សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ជា​អ្នកបើកបរ​មូ​តូ​ម៉ាក​ហុងដា​សេ​១២៥ ពាក់​ស្លាក​លេខ ១D-២៧១១ គ្មាន​មួក​សុវត្ថិភាព​របួសធ្ងន់ និង​អ្នក​រួម​ដំណើ​ឈ្មោះ ខែ​ន តុ​លី អាយុ​១៦​ឆ្នាំ មុខរបរ​សិស្សសាលា​រស់នៅ​ភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង (​គ្នាន​មួក​សុវត្ថិភាព​) រង​របួសធ្ងន់​បែកក្បាល​ហូរ​ឈាម​តាម​ត្រចៀក​សន្លប់​នៅ​នឹង​កន្លែង ។ ឬ​ឯខាង​ម៉ូតូ​បង្ក​ម៉ាក​ស្មា​ក់វី ពាក់​ស្លាក​លេខ ភ្នំពេញ ១BB-៥៧៥៧ បើកបរ​ដោយ​ឈ្មោះ សី ចាន់​វឌ្ឍនៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​អណ្តូង​តា​សី សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង របួស​ក្បាល និង​បែក​ផ្លោ​ក​នោម​ធ្ងន់ធ្ងរ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ខេត្ត និង​អ្នក​រួម​ដំណើ​មានឈ្មោះ វេ​ង វិច្ចា​មក​រា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​អណ្តូង​តា​សី រង​របួសធ្ងន់ និង​ម្នាក់​ទៀត​ភេទ​ប្រុស មិន​ស្គាល់​អត្តសញ្ញាណ របួសស្រាល​បាន​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​បាត់​ទៅ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តស្វាយរៀង ដើម្បី​សង្គ្រោះ​អាយុជីវិត ។ ប៉ុន្តែ​អកុសល​យុវជន​ម្នាក់​មានឈ្មោះ សី ចាន់​វឌ្ឍនៈ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ជា​កូនកំព្រា​ឪពុក​ម្តាយ និង​យុវជន​ឈ្មោះ ខែ​ន តុ​លី ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ប​ញ្ជួ​ន​បន្ត​ទៅ​ពេទ្យ​ប្រទេស​វៀតណាម ដោយ​សភាព​ធ្ងន់ធ្ងរ​ពេក ។ ឬ​ឯ​មធ្យោបាយ​ម៉ូតូ​ទាំង​២​គ្រឿង សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង រង​ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ។ មូលហេតុ អ្នក​បើក​ម៉ូតូ​ស្មា​ក់វី​បើកបរ​ល្បឿន​លឿន​ហើយ​មិន​គោរព​ភ្លើងស្តុប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ