ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​នៅ​មជ្ឈិម​បូ​ព៌ា និង​នៅ​តាម​កន្លែង​ផ្សេង​ៗ​ប្រឆាំង​ការ​ទទួលស្គាល់​

6 ឆ្នាំ មុន

ប្រទេស​អ៊ី​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ មនុស្ស​ជា​ច្រើន​សិប​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​១០ ធ្នូ បន្ត​ធ្វើ​បាតុកម្ម​នៅ​មជ្ឈិម​បូ​ព៌ា និង​នៅ​តាម​កន្លែង​ផ្សេង​ៗ​ទៀត​នៃ​ពិភពលោក ដើម្បី​បញ្ចេញ​កំហឹង​ប្រឆាំង​ការ​សម្រេច​ដ៏​ចម្រូងចម្រាស់​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ទទួលស្គាល់​ក្រុង​ហ្សេ​រុយ​សា​ឡឹម​ថា​ជា​រដ្ឋធានី​អ៊ី​ស្រា​អែ​ល…

ប្រទេស​អ៊ី​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ មនុស្ស​ជា​ច្រើន​សិប​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​១០ ធ្នូ បន្ត​ធ្វើ​បាតុកម្ម​នៅ​មជ្ឈិម​បូ​ព៌ា និង​នៅ​តាម​កន្លែង​ផ្សេង​ៗ​ទៀត​នៃ​ពិភពលោក ដើម្បី​បញ្ចេញ​កំហឹង​ប្រឆាំង​ការ​សម្រេច​ដ៏​ចម្រូងចម្រាស់​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ទទួលស្គាល់​ក្រុង​ហ្សេ​រុយ​សា​ឡឹម​ថា​ជា​រដ្ឋធានី​អ៊ី​ស្រា​អែ​ល ។

នៅ​តាម​បណ្តា​ដែនដី​ប៉ា​ឡេ​ស្ទី​ន ការ​ប៉ះ​ទង្គិច​គ្នា​កើត​មាន​៤​ថ្ងៃ​ជាប់​ៗ​គ្នា​រវាង​ពួក​ប៉ា​ឡេ​ស្ទី​ន និង​កងកម្លាំង​សន្តិសុខ​អ៊ី​ស្រា​អែ​ល ។ យោង​តាម​ប្រភព​មន្ទីរពេទ្យ​ប៉ា​ឡេ​ស្ទី​ន
ថា ចាប់តាំងពី​៤​ថ្ងៃ​មក​ហើយ អំពើ​ហិង្សា​បណ្តាល​ឱ្យ​ស្លាប់​ជន​ប៉ា​ឡេ​ស្ទី​ន​៤​នាក់ ហើយ​ជាង​១.០០០​នាក់​រង​របួស ។ នៅ​តំបន់​ហ្គា​ហ្សា​ដល់ទី​ក្រុង​រ៉ា​ម៉ា​ល់​ឡា​ហ៍​កាត់​តាម​ក្រុង​បេ​ត្លេ​ហេម ពួក​បាតុករ​ប៉ា​ឡេ​ស្ទី​ន​ភាគច្រើន​ជា​ពួក​យុវជន​បាន​គប់​ដុំ​ថ្ម និង​ដុត​សម្បក​កង់​រថយន្ត​គប់​ដាក់​កង​ទាហាន​អ៊ី​ស្រា​អែ​ល ដែល​តបត​វិញ​ដោយ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​បាញ់​គ្រាប់​ពិត ឬ​គ្រាប់​កៅស៊ូ ។ ជន​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​បាន​ចាក់​សមាជិក​កង​ឆ្មាំ​សន្តិ​សុខ​អ៊ី​ស្រា​អែ​ល​ម្នាក់​ឱ្យ​របួសធ្ងន់​នៅ​ក្រុង​ហ្សេ​រុយ​សា​ឡឹម ហើយ​អ្នក​ចាក់​ត្រូវ​ចាប់ខ្លួន ។

នៅ​តួ​ក​គី​ដែល​ប្រធានាធិបតី​ប្រទេស​នេះប្រកាស​ជួយ​ដល់​បុព្វហេតុ​ប៉ា​ឡេ​ស្ទី​ន​មាន​បា​តុ
កម្ម​យ៉ាង​ធំ​មួយ​នៅ​ទីក្រុង​អ៊ីស្តង់​ប៊ុល​សម្តែង​ការ​ក្តៅក្រហាយ​ចំពោះ​ការ​ទទួលស្គាល់​ក្រុង​​ហ្សេ​រុយសា​ឡឹម​ជា​រដ្ឋធានី​អ៊ី​ស្រា​អែ​ល ។ នៅ​ប្រទេស​លី​បង់ កងកម្លាំង​សន្តិសុខ​បាន​​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​កាណុង​បាញ់​ទឹក ដើម្បី​បំបែក​បាតុកម្ម​មួយ​នៅ​ជិត​ស្ថាន​ទូត​អា​មេ​រិ​ក​នា​ភាគ​ខាងជើង​ក្រុង​បៃ​រូត ។ មនុស្ស​ច្រើន​នាក់​រង​របួស​រួច​នា​ថ្ងៃ​ទី​១១ ធ្នូ នឹង​មាន​បាតុកម្ម​ធំ​មួយទៀត​តាម​ការ​អំពាវនាវ​របស់​ចលនា​ហេ​ស​ប៊ុល​ឡា​ហ៍ ។ នៅ​ទីក្រុង​គែរ ​រដ្ឋធានី​អេ​ហ្ស៊ី​ប​មនុស្ស​ច្រើន​រយ​នាក់​ធ្វើ​បាតុកម្ម​ក្នុង​សាកលវិទ្យាល័យ​ជា​ច្រើន ហើយ​មេធាវី​២០០​នាក់ ក៏​ធ្វើ​បាតុកម្ម​ប្រ​ឆាង​ការ​សម្រេច​របស់​លោក​ត្រាំ ដែរ ។

នៅ​ក្រុង​រ៉ា​បាត រាជធានី​ម៉ា​រ៉ុ​ក​មនុស្ស​ច្រើន​សិប​ពាន់​នាក់​ធ្វើ​បាតុកម្ម​ជា​ទាមទារ​ប្រកាស​ក្រុង​ហ្សេ​រុយ​សា​ឡឹម​ជា​រដ្ឋធានី​ប៉ា​ឡេ​ស្ទិ​ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ