ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ឆេះ​ផ្ទះ​ខែ​នេះ​មាន​ច្រើន​ណាស់ ឃើញ​ហើយ​រន្ធត់​តែ​ម្តង

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ករណី​អគ្គិភ័យ​បាន ឆេះ​ផ្ទះ​ចំនួន​០២​ខ្នង នៅ​យប់​ថ្ងៃអាទិត្យ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៧​វរ​លា​ម៉ោង​១៩​និង​៣០​នាទី​ដែល​ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង បេតុង​ក្រោម​ទំហំ ៨ x៦​ម៉ែត្រ​ដូច​គ្នា…

ខេត្តតាកែវ ៖ ករណី​អគ្គិភ័យ​បាន ឆេះ​ផ្ទះ​ចំនួន​០២​ខ្នង នៅ​យប់​ថ្ងៃអាទិត្យ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៧​វរ​លា​ម៉ោង​១៩​និង​៣០​នាទី​ដែល​ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង បេតុង​ក្រោម​ទំហំ ៨ x៦​ម៉ែត្រ​ដូច​គ្នា ដែល​ម្ចាស់​ទី​១-​ឈ្មោះ​កុ​ល ស្រី​ម៉ៅ ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ទី​២-​ឈ្មោះ កុ​ល គ​ន្ធា ភេទ​ស្រី អាយុ​៤២​ឆ្នាំ ត្រូវជា​ម្តាយ និង​កូន ។

លោក​ឧត្តមសេនីយ៍ទោ​សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​បាន​បញ្ជា​ឱ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្នងការដ្ឋាន​០១​គ្រឿង សហការ​ជាមួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រចាំការ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​ចុះ​អន្តរាគមន៍​ពន្លត់​ដោយ​បាន​បាញ់​ទឹក​អស់​០៣​ឡាន ទើប​អាច​ពន្លត់ភ្លើង​អស់ ។

ការ​ខូចខាត​អស់​សម្ភារ​រួម​មាន សំលៀក​បំពាក់​មួយ​ចំនួន តុ​ចំនួន​១០ ទូ​ចំនួន​០២ កៅអី​ចំនួន​១០ មាស​ចំនួន ០១​ជី ប្រាក់​រៀល​ចំនួន​៣០០,០០០៛ អង្ករ​០១​បាវ​កន្លះ ពូក ០៣ គ្រែ​ឈើ​ចំនួន​០៣ ។

មូលហេតុ​ទុ​ស្សេ​ខ្សែភ្លើង អាជ្ញាធរ​ស្រុក​ត្រាំកក់ បាន​ឧបត្ថម្ភ​ប្រាក់​ផ្ទាល់ខ្លួន​ចំនួន ២០០,០០០៛ និង​លោក​មេឃុំ​ត្រាំកក់​ឧ​ប​ត្ថ​ម​ចំនួន ១០០,០០០៛ ជូន​ដល់​អ្នក​រង​គ្រោះ​ទាំង​០២​គ្រួសារ​ខាងលើ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ