ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការ​បរទេសលើក​ពី​អ្នក​រង​គ្រោះ​ដំបូង​គេ​ក្នុង​ករណី​ផ្ទុះ​សង្គ្រាម​នៅ​កូរ៉េ

6 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ រ​ដ្ឋ​មន្ត្រី​ការ​បរទេស​រុ​ស្ស៊ីលោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ អះអាង​នា​ពេល​ថ្មី​ៗ​នេះ​ថា រុ​ស្ស៊ី​ប្រឆាំង​យ៉ាង​មឺ​ុ​ង​ម៉ាត់​បំណង​របស់​កូរ៉េខាងជើង​បំពាក់អាវុធ​នុយក្លេអ៊ែរ ហើយ​គោរព​រាល់​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ប្រឆាំង​ប្រទេស​នេះ ក៏​ប៉ុន្តែ​ក្រុង​វ៉ា​ស៊ី​ន​តោន​បាន​លេង​ជាមួយ​ភ្លើង​ដោយ​អូស​ទាញ​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង​ឲ្យ​ចូល​ក្នុង​ការ​បង្កហេតុ​ទាំងឡាយ​របស់ខ្លួន​។ លោក​ឡាវ​រ៉ូ​វ អះអាង​ថា…

ប្រទេស​រុ​ស្ស៊ី ៖ រ​ដ្ឋ​មន្ត្រី​ការ​បរទេស​រុ​ស្ស៊ីលោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ អះអាង​នា​ពេល​ថ្មី​ៗ​នេះ​ថា រុ​ស្ស៊ី​ប្រឆាំង​យ៉ាង​មឺ​ុ​ង​ម៉ាត់​បំណង​របស់​កូរ៉េខាងជើង​បំពាក់អាវុធ​នុយក្លេអ៊ែរ ហើយ​គោរព​រាល់​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ប្រឆាំង​ប្រទេស​នេះ ក៏​ប៉ុន្តែ​ក្រុង​វ៉ា​ស៊ី​ន​តោន​បាន​លេង​ជាមួយ​ភ្លើង​ដោយ​អូស​ទាញ​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង​ឲ្យ​ចូល​ក្នុង​ការ​បង្កហេតុ​ទាំងឡាយ​របស់ខ្លួន​។

លោក​ឡាវ​រ៉ូ​វ អះអាង​ថា ជប៉ុន និង​កូរ៉េ​ខាងត្បូង​ដែល​សហរដ្ឋអាមេរិក​អូស​ទាញ​ឲ្យ​ចូល​ក្នុង​គន្លង​នៃ​ការ​បង្កហេតុ​ជុំវិញ​កូរ៉េ​ខាងជើង​នឹង​ជា​អ្នក​រង​គ្រោះ​ដំបូង​គេ​ក្នុង​ករណី​ផ្ទុះ​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ ។ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយទូរទស្សន៍​បេឡា​រុស STV លោក​ឡាវ​រ៉ូ​វ គូសបញ្ជាក់​ថា ដោយ​ថ្កោលទោស​ការ​ផ្សងព្រេង​នុយក្លេអ៊ែរ និង​បាលី​ស្ទិ​ក​របស់​ក្រុង​ព្យុ​ង​យ៉ាង យើង​ក៏​ត្រូវ​ថ្កោលទោស​ដែរ​ឥរិយាបថ​បង្កហេតុ​របស់​អា​មេ​រិ​ក ។ យើង​ព្រួយបារម្ភ​បំផុត​ដែល​អា​មេ​រិ​ក​ជម្រុញ​ប្រជាជន​ជប៉ុន​និង​ប្រជាជន​កូរ៉េ​ខាងត្បូង​ឲ្យ​ក្លាយ​ជា​អ្នក​រង​គ្រោះ​ដំបូង​គេ​ក្នុង​កេ​ណី​ផ្ទុះ​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​។

ក្នុង​ន័យ​នេះ​លោក​លើក​ឡើងជា​ថ្មី​ពី​ជំហរ​របស់​រុ​ស្ស៊ី​ដែល​យល់​ថា​មិន​អាច​ទទួលយក​បានបំណងប្រាថ្នា​របស់​កូរ៉េ​ខាងជើង​ដណ្ដើម​យកលក្ខន្តិកៈ​ជា​មហាអំណាច​នុយក្លេអ៊ែរ​មួយ​។

លោក​ឡាវ​រ៉ូ​វ បន្ត​ថា យើង​ចង់​ឲ្យ​បោះបង់​ចោល​បណ្ដា​វោហា​សាស្ត្រ ការ​គំរាមកំហែង និង​ការ​វាយលុក​ហើយ​ត្រាយផ្លូវ​ឆ្ពោះទៅ​ជំរុញ​ការ​ចរចា ។ លោក​ក៏​លើក​ដែរ​ពី​បញ្ហា
ទណ្ឌកម្ម​ប្រឆាំង​កូរ៉េ​ខាងជើង​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ គឺ​យើង​គោរពបណ្ដា​ទណ្ឌកម្ម​ដែល​បាន​ដាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ