ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះរន្ធត់ណាស់ ដាច់ជើងម្ខាងចេញពីខ្លួននិងបាក់ដៃម្ខាង

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សោកនាដកម្ម​មួយប៉ប្រិចភ្នែក​ធ្វើ​ឲ្យ​បុរស់​វ័យ​២៨​ឆ្នាំ​ម្នាក់​ក្លាយ​ខ្លួន​ជា​ជន​ពិការ​ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​ញាក់សាច់​មួយ​បង្ក​ដោយ​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​អត្តសញ្ញាណ​បើក​បញ្ច្រាសទិស​គ្នា​បុក​ចំ​ពីមុខ​ពេញទំហឹង​ចំ​ភ្លៅ​ខាងស្តាំ​បណ្តាល​ឱ្យ​ដាច់​ជើង​ចេញពី​ដងខ្លួន និង​បាក់ដៃ​ស្តាំ​ម្ខាង​ដួល​បោក​ទៅ​លើ​ថ្នល់​សន្លប់​នៅ​នឹង​កន្លែង​ហើយ​អ្នកបើកបរ​រថយន្ត​បាន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ករណី​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​នឹង​៣៥​នាទី​ល្ងាច​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥៣-១៥៤…

ខេត្តស្វាយរៀង ៖ សោកនាដកម្ម​មួយប៉ប្រិចភ្នែក​ធ្វើ​ឲ្យ​បុរស់​វ័យ​២៨​ឆ្នាំ​ម្នាក់​ក្លាយ​ខ្លួន​ជា​ជន​ពិការ​ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​ញាក់សាច់​មួយ​បង្ក​ដោយ​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​អត្តសញ្ញាណ​បើក​បញ្ច្រាសទិស​គ្នា​បុក​ចំ​ពីមុខ​ពេញទំហឹង​ចំ​ភ្លៅ​ខាងស្តាំ​បណ្តាល​ឱ្យ​ដាច់​ជើង​ចេញពី​ដងខ្លួន និង​បាក់ដៃ​ស្តាំ​ម្ខាង​ដួល​បោក​ទៅ​លើ​ថ្នល់​សន្លប់​នៅ​នឹង​កន្លែង​ហើយ​អ្នកបើកបរ​រថយន្ត​បាន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ករណី​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​នឹង​៣៥​នាទី​ល្ងាច​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥៣-១៥៤ ស្ថិត​ក្នុងភូមិ​អង្គ​សាលា សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត ខេត្តស្វាយរៀង ។

ជន​រង​គ្រោះ​មានឈ្មោះ រ័​ត្ន ភក្តី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​រស់នៅ​ភូមិ​ពោធិ​វង្ស ឃុំ​ប្រសូតិ ស្រុក​ស្វាយ​ទាប ។ បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយ​រៀង ១G-០៤៧២ ធ្វើ​ដំណើរ​ពី​លិចទៅ​កើត​ពាក់មួក​សុវត្ថិភាព​លុះ​មក​ដល់​កន្លែង​កើតហេតុ​ខា​លើ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​អត្តសញ្ញាណ​បើក​បញ្ច្រាសទិស​គ្នា​ពី​ទិស​ខាងកើត​ទៅ​លិច​យ៉ាង​លឿន​បាន​រេ​ចង្កូត​មក​ឆ្វេង​បុក​ជន​រង​គ្រោះ​ពេញទំហឹង​ចំ​ជើង​ស្តាំ​ខាង​ដាច់​ចេញពី​ខ្លួន និង​បាក់ដៃ​ស្តាំ​ម្ខាង​តែ​ម្តង​មើលទៅ​គួ​រន្ធត់​ណាស់ ។ ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​ពី​កន្លែង​កើតហេតុ​សំដៅ​ទៅ​ទិស​ខាងលិច ។ បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារ​បា​នប​ញ្ជួ​ន​ទៅ​ព្យាបាល​នៅ​ពេទ្យ​ប្រទេស​វៀតណាម ។

មូលហេតុ​បណ្ដាល​មក​ពី​អ្នកបើកបរ​រថយន្ត​មិន​ប្រកាន់​ស្តាំ ចំណែក​ជន​រង​គ្រោះ​ពេល​ឃើញ​រថយន្ត​បើក​មក​ចំ​ម៉ូតូ​ខ្លួន​ភ័យ​ក៏​គេច​ឆ្វេង​ដែរ​មិន​ផុត​ក៏​បុក​ចំ​ជើង​ស្តាំ​ដាច់​ចេញពី​ដងខ្លួន​តែ​ម្តង ។ រីឯ​វត្ថុ​តាង​ម៉ូតូ​១​គ្រឿង​សមត្ថកិច្ច​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត ចំណែក​រថយន្ត​បង្ក​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ដើម្បី​បំពេញ​សំណុំរឿង​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ