ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​គ្មាន​ពាក់មួក​សុវត្ថិភាព ត្រូវ​រថយន្តឈ្នួល​បុក​ស្លា.ប់​តែ​ម្តង

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​តែ​ម្នាក់ឯង​ពេល​យប់​អត់​ពាក់មួក​សុវត្ថិភាព​ត្រូវ​រថយន្ត​តាក់ស៊ី​០១​គ្រឿង បើក​បញ្ច្រាស​បុក​ចំ​ពីមុខ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។ គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៧ ផ្លូវជាតិ​លេខ​៤…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​តែ​ម្នាក់ឯង​ពេល​យប់​អត់​ពាក់មួក​សុវត្ថិភាព​ត្រូវ​រថយន្ត​តាក់ស៊ី​០១​គ្រឿង បើក​បញ្ច្រាស​បុក​ចំ​ពីមុខ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។ គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៧ ផ្លូវជាតិ​លេខ​៤ ភូមិ​ឡ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ជន​រង​គ្រោះ​ឈ្មោះ ស៊ុន នៅ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ក្រាំងក្រូច ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បើក​ម៉ូតូ C១២៥ ស៊េរី​២០១៣ ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ​១BS-៧០៦៥ ។ ចំណែក​រថយន្ត​បង្ក ព៌​ណ​ស ស្លាក​លេខ ភ្នំពេញ ២R-៣៤២៤​រត់​ឈ្នួល អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ ។
ព័ត៌មាន​ពី​ប៉ូលិស​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ បើក​ម៉ូតូ​តែ​ម្នាក់ឯង ពី​លិចទៅ​កើត អត់​ពាក់មួក​សុវត្ថិភាព​ទេ ។ លុះ​មក​ដល់​កន្លែង​កើតហេតុ មាន​រថយន្តឈ្នួល​១​គ្រឿង បើក​បញ្ច្រាសទិស​ពី​កើត​ទៅ​លិច​ជ្រុល​បុក​ម៉ូតូ​ជន​រង​គ្រោះ​ចំ​ពីមុខ​ពេញទំហឹង​ធ្វើ​ឲ្យ​ខ្ទាត​អ្នក​បើក​ចេញពី​ម៉ូតូ ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។ ដោយឡែក​អ្នក​បើករថយន្ត​វិញ ក្រោយ​បុក​មនុស្ស​ស្លាប់ បាន​ចត​រថយន្ត​ចោល រត់គេច​ខ្លួន បាត់​ស្រមោល​។

ក្រោយ​កើតហេតុ​ប៉ូលិស​ចរាចរណ៍​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​វាស់វែង​តាម​ជំនាញ​ទើប​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​កាន់​គេហដ្ឋាន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​យានយន្ត​ទាំង​២​គ្រឿង​ប៉ូលិស​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​សំរោង​ទង ស្រាវជ្រាវ​រក​ជន​បង្ក ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ