ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​ឆ្លងថ្នល់ កុងតឺន័រ​បោល​បុក​ទាំង​កំរោល

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​កំពុង​បើករថយន្ត​ឆ្លងថ្នល់ មិន​ទាន់​ផុត​ផង ស្រាប់តែ​កុងតឺន័រ​បើក​លឿន​ជ្រុល​ចង្កូត​បុក​ចំពាក់​កណ្តាល ហើយ​អ្នក​បង្ក​ចត​រថយន្ត​ចោល រត់គេច​ខ្លួន​បាត់ ។ គ្រោះថ្នាក់​រថយន្ត​បុក​គ្នា​នេះ បាន​កើតឡើង​កាលពី​ម៉ោង​០២​និង​១០​នាទី​រសៀល…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​កំពុង​បើករថយន្ត​ឆ្លងថ្នល់ មិន​ទាន់​ផុត​ផង ស្រាប់តែ​កុងតឺន័រ​បើក​លឿន​ជ្រុល​ចង្កូត​បុក​ចំពាក់​កណ្តាល ហើយ​អ្នក​បង្ក​ចត​រថយន្ត​ចោល រត់គេច​ខ្លួន​បាត់ ។ គ្រោះថ្នាក់​រថយន្ត​បុក​គ្នា​នេះ បាន​កើតឡើង​កាលពី​ម៉ោង​០២​និង​១០​នាទី​រសៀល ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​លើ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​វល្លិ​សរ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

រថយន្ត​រង​គ្រោះ​ម៉ាក​ស៊ី​ណា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AH-១០៩៩ អ្នកបើកបរ​ឈ្មោះ កា​ដ ច​ន្ថា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​តាសរ ឃុំ​ស្រងែ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ ចំណែក​រថយន្ត​បង្ក​ប្រភេទ​កុងតឺន័រ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ១A-២៣៤៥ អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ ។
ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍ បា​នប​ប្រាប់​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​រង​គ្រោះ​បើក​ឆ្លងផ្លូវ​ជាតិ​លេខ​៤ ពី​ទិស​ខាងជើង​ទៅ​ត្បូង ។ ខណៈ​ពេល​ឆ្លង​មិន​ទាន់​ផុត​ផង ក៏​មាន​រថយន្ត​កុងតឺន័រ​បង្ក​បើក​មក​ពី​ទិស​ខាងលិច​សំដៅ​ទៅ​កើត ដោយ​ល្បឿន​លឿន ចាប់​ហ្វ្រាំង​មិន​ទាន់​បាន​ជ្រុល​បុក​រថយន្ត​រង​គ្រោះ​ចំពាក់​កណ្តាល​រថយន្ត​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ទាំង​២​គ្រឿង​ខូចខាត តែ​គ្មាន​មនុស្ស​ជិះ​ក្នុង​រថយន្ត​ណា​ម្នាក់​រង​របួស​ទេ ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​កើតហេតុ អ្នក​បើករថយន្ត​បង្ក​បាន​រត់គេច​ខ្លួន​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ ។ បច្ចុប្បន្ន នគរ​ចរាចរណ៍​បាន​អូស​យក​រថយន្ត​ទាំង​២​គ្រឿង​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​សំរោង​ទង ដើម្បី​ស្រាវជ្រាវ​ឲ្យ​ម្ចាស់​រថយន្ត​បង្ក​ចូលខ្លួន​ដោះស្រាយ​សំណង​ខូចខាត​ជាមួយ​ជន​រង​គ្រោះ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ