ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទិញ​យន្តហោះ​ប្រយុទ្ធ​ធុនអង់គ្លេស​24​គ្រឿង

6 ឆ្នាំ មុន

ប្រទេស​កា​តា​-​ប្រទេស​អង់គ្លេស ៖ ក្រុមហ៊ុន BAE SYSTEMS ប្រកាស​កាលពី​ថ្ងៃ​ទី​១០ ធ្នូ ពី​កុងត្រា​មួយ​មាន​ទឹកប្រាក់​ប្រមាណ​ជា​៥​ពាន់​លាន​ផោន (៥,៧​ពាន់​លាន​អឺ​រ៉ូ​) ជាមួយ​ប្រទេស​កា​តា​ដែល​ទិញ​យន្តហោះ​ប្រយុទ្ធ​អង់គ្លេស​ធុន…

ប្រទេស​កា​តា​-​ប្រទេស​អង់គ្លេស ៖ ក្រុមហ៊ុន BAE SYSTEMS ប្រកាស​កាលពី​ថ្ងៃ​ទី​១០ ធ្នូ ពី​កុងត្រា​មួយ​មាន​ទឹកប្រាក់​ប្រមាណ​ជា​៥​ពាន់​លាន​ផោន (៥,៧​ពាន់​លាន​អឺ​រ៉ូ​) ជាមួយ​ប្រទេស​កា​តា​ដែល​ទិញ​យន្តហោះ​ប្រយុទ្ធ​អង់គ្លេស​ធុន TYPHOON ចំនួន​២៤​គ្រឿង ។

ក្រុមហ៊ុន​ការពារ​អង់គ្លេស​នេះ​បន្ត​ថា ការ​ផ្តល់​យន្តហោះ​នេះ​គ្រោង​នា​ដំណាច់ឆ្នាំ​២០២២ ក្រោម​លក្ខខណ្ឌ​ដែល​ការ​បង់ប្រាក់​ដំបូង​ត្រូវធ្វើ​ឡើង​យ៉ាង​យូរ​នា​ដំណាច់ឆ្នាំ​២០១៨ ។
រដ្ឋមន្ត្រី​ការពារ​ប្រទេស​អង់គ្លេស លោក GAVIN WILLIAMSON និង​សម​ភាគី​កា​តា

លោក KHALED BEN MOHAMMED AL ATTIYAH បាន​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដែល​លោក WILLIAMSON ប្រៀបប្រដូច​ទៅ​នឹង​ការ​បោះ​ឆ្នោត​ផ្តល់​ទំនុកចិត្ត​មួយ​ដែល​ត្រួសត្រាយ​សម្រាប់​បង្កើត​ការងារ​ជា​ច្រើន​ពាន់​សម្រាប់​ពលរដ្ឋ​អង់​គ្លេស ព្រមទាំង​ជា​ការ​បញ្ចូល​ទឹកប្រាក់​ច្រើន​ពាន់​លាន​ទៅ​ក្នុង​សេដ្ឋកិច្ច​របស់​យើង ។

ទីភ្នាក់ងារ​ព័ត៌មាន​កា​តា QNA ធ្លាប់​រាយការណ៍​កាលពី​ខែកញ្ញា​ថា កា​តា​ធ្លាប់​បាន​ចុះ
ហត្ថ​លេខា​លើ​ឯកសារ​មួយ​ពី​ចេតនា​ចង់​ទិញ​យន្តហោះ​ធុន TYPHOON ចំនួន​២៤​គ្រឿង ជា​សេចក្តីសម្រេច​មួយ​ដែល​ត្រូវ​គេ​មើលឃើញ​ថា ដើម្បី​អាច​ប្រឈម​មុខជា​មួយ​បណ្តា​ប្រទេស​អា​រ៉ាប់​ដែល​ធ្វើ​ពហិការ​ដល់​កា​តា​ចាប់តាំងពី​ជាង​៣​ខែ​មក​ហើយ ។ វា​ក៏​ជា​កុងត្រា​ការពារ​ធំ​ដំបូង​មួយ​របស់​អង់គ្លេស​ជាមួយ​កា​តា​ផង​ដែរ ខណៈ​ប្រទេស​នេះ​ជា​ដៃគូ​យុទ្ធសាស្ត្រ​មួយ​របស់​ចក្រភព​អង់គ្លេស ។ ការ​ចរចា​តាម​ពិត​ទៅ​មាន​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ។

យន្តហោះ EUROFIGHTER TYPHOON ផលិត​ដោយ​សាជីវកម្ម​មួយ​ដែល​មាន​ក្រុម​​ហ៊ុន BAE ក្រុមហ៊ុន AIRBUS និង​ក្រុមហ៊ុន​អ៊ី​តា​លី LEONARDO ហើយ​តំណាង​ឱ្យ​ការ​បង្កើត​ការងារ​ដល់​៤០.០០០​នៅ​អង់គ្លេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ