ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ស៊ីម៉ងត៍​បើក​លឿន​ដូច​ហោះ​ពន្លះ​ម៉ូតូ​២​គ្រឿង​ស្លា.ប់​និង​របួសធ្ងន់​៣​នាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​២​នាក់​ទៀត​បាន​រង​របួស​ធ្ងន់ធ្ងរ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​ទាំងនោះ​ជិះ​ម៉ូតូ​២​គ្រឿង ស្របគ្នា​ស្រាប់តែ​មាន​រថយន្ត​ដឹក​ស៊ីម៉ងត៍​មួយ​គ្រឿង​ទៀត បើក​ស្រប​ទិស​គ្នា បុក​និង​កិន​ពីក្រោយ​ព្រមទាំង​អូស​ជាង​១០០​ម៉ែត្រ​ទាំង​កំរោល​តែ​ម្ដង…

រាជធានី​ភ្នំពេញ ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​២​នាក់​ទៀត​បាន​រង​របួស​ធ្ងន់ធ្ងរ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​ទាំងនោះ​ជិះ​ម៉ូតូ​២​គ្រឿង ស្របគ្នា​ស្រាប់តែ​មាន​រថយន្ត​ដឹក​ស៊ីម៉ងត៍​មួយ​គ្រឿង​ទៀត បើក​ស្រប​ទិស​គ្នា បុក​និង​កិន​ពីក្រោយ​ព្រមទាំង​អូស​ជាង​១០០​ម៉ែត្រ​ទាំង​កំរោល​តែ​ម្ដង ។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​ញរ សង្កាត់​ពងទឹក ខ​ណ្ខ​ដង្កោ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​រហូត​ដល់​ស្លាប់ និង​រង​របួស​នោះ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។ ពួក​គេ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពីរ​គ្រឿង​ផ្សេង​គ្នា ក្នុង​នោះ​១​គ្រឿង​ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ ១BC-០៦២១ ជិះ​គ្នា​ពីរ​នាក់ និង​មួយ​គ្រឿង​ទៀត​ស៊េរី​ឆ្នាំ​២០១៣​ដូច​គ្នា​ដែរ ពាក់​ស្លាក​លេខ ភ្នំពេញ ១BP-៧២៩៣ ជិះ​ម្នាក់ឯង ។ ចំណែក​រថយន្ត​ដឹក​ស៊ីម៉ងត៍ ពណ៌​ខៀវ ក្បាល​ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-៣៨៦៥ និង​កន្ទុយ​រ៉ឺ​ម៉ក​ពាក់​ស្លាក​លេខ ភ្នំពេញ ៤A-២២២២ អ្នកបើកបរ​រត់​បាត់​ស្រមោល ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ម៉ូតូ​ទាំង​២​គ្រឿង​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ស្រប​ទិស​គ្នា ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​ដឹក​ស៊ីម៉ងត៍​បើក​ក្នុង​ល្បឿន​លឿន​ជ្រុ​ក​ទៅ​បុក​ពី​ខាងក្រោយ​ម៉ូតូ​ទាំង​២​គ្រឿង រួច​កិន និង​អូស​ជាង​១០០​ម៉ែត្រ ។ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​២​នាក់​ទៀត​រង​របួសធ្ងន់ និង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ​ព្រះ​កុសុមៈ ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ ។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ចំណែក​ជនរ​គ្រោះ​ស្លាប់ និង​របួស​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ។ បន្ទាប់​មក​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ធ្វើការ​វាស់វែង និង​នាំ​យក​រថយន្ត​ព្រមទាំង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ